រឿង​ឈ្មួញ​រើស​បាន​កំណប់​មាស



         មានឈ្មួញរទេះប្រាំរយ ទៅជួញក្នុងនគរមួយដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹងមួយ ជួបនឹងកំណប់មាសក្នុងស្ទឹងនោះ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “កាលទៅរកទឹកបានឃើញមាសនេះ”។ ព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថា “ខែត្រដែនដីនេះជារបស់យើងពិតហើយ តែយើងពុំដឹងថា មានមាសនៅទីនោះ ហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញ ទើបបានមាសនេះមក បើដូច្នេះចូរព្រះស្ដែងបែងមាសនោះជាភាគ២ ឲ្យមកយើងភាគមួយ អស់ព្រះស្ដែងឈ្មួញយកភាគមួយ ទៅចែកគ្នាហោង”។

No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...