ការសន្ទនារវាងណាវី និងបូណា

 ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត

ណាវី: សួស្ដីឆ្នាំថ្មី បូណា។

បូណា: សួស្ដីឆ្នាំថ្មី ណាវី។

ណាវី: បូណា! តើឯងបានទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិតទេ?

បូណា: បាទ! ខ្ញុំបានទៅហើយ។ គួរឱ្យចាប់អារម្មណ៍ណាស់។

ណាវី: ពិតមែនឬ? តើមានសកម្មភាពអ្វីខ្លះដែលឯងបានឃើញ?

បូណា: នៅទីនោះ មានលេងល្បែងប្រជាប្រិយ ដូចជាលេងឈូង លេងអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ។ល។

ណាវី: ស្ដាប់ទៅសប្បាយមែនតើ។ ចុះឯងបានរាំលេងទេ?

បូណា: បាទ! ខ្ញុំបានរាំ ហើយរាំច្រើនបទទៀតផង។

ណាវី: ខ្ញុំចង់ទៅដល់ហើយ។

បូណា: ពិតណាស់ ទៅលេងបុណ្យនៅក្រុងឡូវែល នាំអោយខ្ញុំនឹកដល់ស្រុកខ្មែរណាស់។

ណាវី: សប្បាយជាងគេ គឺបានរាំ បានលេង ហើយចុះបានញ៉ាំម្ហូបខ្មែរទេ?

បូណា: ញ៉ាំ ហើយញ៉ាំច្រើនទៀតផង!

ណាវី: ប្រាប់ខ្ញុំផងមើល បានញ៉ាំម្ហូបអីខ្លះ?

បូណា: ខ្ញុំមានសាច់គោអាំង មានគុយទាវ ដល់រសៀលបន្ដិចញ៉ាំនំបញ្ចុកទៀត។ ទីក្រុងឡូវែលសំបូរម្ហូបខ្មេរណាស់ ចង់ញ៉ាំអីក៏មានដែរ។

ណាវី: គ្រាន់តែស្ដាប់បូណាឯងរ៉ាយរ៉ាប់ក៏ចង់ទៅឃើញដែរ។

បូណា: បាទ! មានមនុស្សម្នាច្រើនណាស់ ចូលរួមលេងកម្សាន្ដ។

ណាវី: បូណាឯងសំណាងហើយ បានទៅលេងចូលឆ្នាំនៅក្រុងឡូវែល។

បូណា: តែខ្ញុំរាងឈឺខ្នងបន្តិច ព្រោះត្រូវគេវាយពេលលេងលាក់កន្សែង ហើយជង្គង់ក៏ឈឺដែរ ដោយសារត្រូវគេជុស។

ណាវី: កុំតំអូញពេក វាគង់តែប៉ុន្មានថ្ងៃទៀតលែងឈឺហើយ។

បូណា: សង្ឃឹមអីចឹងចុះ។ ខ្ញុំនៅតែចង់ទៅលេងឡូវែលទៀត។

ណាវី: បើទៅលើកក្រោយ កុំភ្លេចនាំខ្ញុំទៅផងណា៎។

បូណា: បាទ លើកក្រោយ ខ្ញុំនឹងនាំណាវីទៅជាមួយ។


Khmer New Year 2025

 1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.


. តោះយើងនាំគ្នាទៅវត្ត

. យើងទៅលេងបុណ្យចូលឆ្នាំខ្មែរនៅវត្តអង្គរ។

. ខ្ញុំយកផ្លែឈើទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ

. ថ្ងៃនេះខ្ញុំទៅវត្តជាមួយប៉ាម៉ាក់របស់ខ្ញុំ។

. យាយសុខ និងតាសៅធ្វើម្ហូបទៅវត្ត។

 

. បូណា និងណាវីទៅលេងចូលឆ្នាំនៅសួនច្បារប៉ៃលិន

. ខ្មែរនៅទីក្រុងឡូវែលចូលឆ្នាំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារប៉ៃលិន។

. បូណាទិញសម្លៀកបំពាក់ថ្មីសម្រាប់ពាក់នៅថ្ងៃចូលឆ្នាំ។

. ចូលឆ្នាំខ្មែរយើងនាំគ្នាទៅលេងវត្តអង្គរនៅទីក្រុងឡូវែល។

១០. យើងជាជនជាតិខ្មែរ យើងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។

 

១១. ខ្ញុំបានទៅវត្តនៅថ្ងៃចូលឆ្នាំទី១ ហើយថ្ងៃស្អែកខ្ញុំនឹងទៅវត្តទៀត។

១២. នៅវត្តមានម្ហូបខ្មែរច្រើនណាស់។

១៣. ណាវីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ មើលទៅស្រស់ស្អាតណាស់។

១៤. យើងនាំគ្នារាំលេងនៅថ្ងៃចូលឆ្នាំខ្មែរ។

១៥. យើងនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយនៅថ្ងៃចូលឆ្នាំខ្មែរ។

 

១៦. យើងលេងឈូង លេងអង្គុញ លាក់កន្សែង សប្បាយណាស់។

១៧. យើងធ្វើបុណ្យចូលឆ្នាំមួយឆ្នាំម្ដង។

១៨. ម៉ែរៀបចំធូបទៀន ផ្កាភ្ញីទទួលទេវតាឆ្នាំថ្មី។

១៩. យាយសុខរៀបចំផ្លែឈើទទួលទេវតាឆ្នាំថ្មី។

២០. យើងរីករាយឆ្នាំថ្មីទាំងអស់គ្នា។ សួស្ដីឆ្នាំថ្មី


Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...