Khmer New Year 2025

 1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.


១. តោះយើងនាំគ្នាទៅវត្ត។

២. យើងទៅលេងបុណ្យចូលឆ្នាំខ្មែរនៅវត្តអង្គរ។

៣. ខ្ញុំយកផ្លែឈើទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ។

៤. ថ្ងៃនេះខ្ញុំទៅវត្តជាមួយប៉ាម៉ាក់របស់ខ្ញុំ។

៥. យាយសុខ និងតាសៅធ្វើម្ហូបទៅវត្ត។

 

៦. បូណា និងណាវីទៅលេងចូលឆ្នាំនៅសួនច្បារប៉ៃលិន។

៧. ខ្មែរនៅទីក្រុងឡូវែលចូលឆ្នាំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារប៉ៃលិន។

៨. បូណាទិញសម្លៀកបំពាក់ថ្មីសម្រាប់ពាក់នៅថ្ងៃចូលឆ្នាំ។

៩. ចូលឆ្នាំខ្មែរយើងនាំគ្នាទៅលេងវត្តអង្គរនៅទីក្រុងឡូវែល។

១០. យើងជាជនជាតិខ្មែរ យើងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។

 

១១. ខ្ញុំបានទៅវត្តនៅថ្ងៃចូលឆ្នាំទី១ ហើយថ្ងៃស្អែកខ្ញុំនឹងទៅវត្តទៀត។

១២. នៅវត្តមានម្ហូបខ្មែរច្រើនណាស់។

១៣. ណាវីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ មើលទៅស្រស់ស្អាតណាស់។

១៤. យើងនាំគ្នារាំលេងនៅថ្ងៃចូលឆ្នាំខ្មែរ។

១៥. យើងនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយនៅថ្ងៃចូលឆ្នាំខ្មែរ។

 

១៦. យើងលេងឈូង លេងអង្គុញ លាក់កន្សែង សប្បាយណាស់។

១៧. យើងធ្វើបុណ្យចូលឆ្នាំមួយឆ្នាំម្ដង។

១៨. ម៉ែរៀបចំធូបទៀន ផ្កាភ្ញីទទួលទេវតាឆ្នាំថ្មី។

១៩. យាយសុខរៀបចំផ្លែឈើទទួលទេវតាឆ្នាំថ្មី។

២០. យើងរីករាយឆ្នាំថ្មីទាំងអស់គ្នា។ សួស្ដីឆ្នាំថ្មី។


No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...