ការសន្ទនារវាងណាវី និងបូណា

 ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត

ណាវី: សួស្ដីឆ្នាំថ្មី បូណា។

បូណា: សួស្ដីឆ្នាំថ្មី ណាវី។

ណាវី: បូណា! តើឯងបានទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិតទេ?

បូណា: បាទ! ខ្ញុំបានទៅហើយ។ គួរឱ្យចាប់អារម្មណ៍ណាស់។

ណាវី: ពិតមែនឬ? តើមានសកម្មភាពអ្វីខ្លះដែលឯងបានឃើញ?

បូណា: នៅទីនោះ មានលេងល្បែងប្រជាប្រិយ ដូចជាលេងឈូង លេងអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ។ល។

ណាវី: ស្ដាប់ទៅសប្បាយមែនតើ។ ចុះឯងបានរាំលេងទេ?

បូណា: បាទ! ខ្ញុំបានរាំ ហើយរាំច្រើនបទទៀតផង។

ណាវី: ខ្ញុំចង់ទៅដល់ហើយ។

បូណា: ពិតណាស់ ទៅលេងបុណ្យនៅក្រុងឡូវែល នាំអោយខ្ញុំនឹកដល់ស្រុកខ្មែរណាស់។

ណាវី: សប្បាយជាងគេ គឺបានរាំ បានលេង ហើយចុះបានញ៉ាំម្ហូបខ្មែរទេ?

បូណា: ញ៉ាំ ហើយញ៉ាំច្រើនទៀតផង!

ណាវី: ប្រាប់ខ្ញុំផងមើល បានញ៉ាំម្ហូបអីខ្លះ?

បូណា: ខ្ញុំមានសាច់គោអាំង មានគុយទាវ ដល់រសៀលបន្ដិចញ៉ាំនំបញ្ចុកទៀត។ ទីក្រុងឡូវែលសំបូរម្ហូបខ្មេរណាស់ ចង់ញ៉ាំអីក៏មានដែរ។

ណាវី: គ្រាន់តែស្ដាប់បូណាឯងរ៉ាយរ៉ាប់ក៏ចង់ទៅឃើញដែរ។

បូណា: បាទ! មានមនុស្សម្នាច្រើនណាស់ ចូលរួមលេងកម្សាន្ដ។

ណាវី: បូណាឯងសំណាងហើយ បានទៅលេងចូលឆ្នាំនៅក្រុងឡូវែល។

បូណា: តែខ្ញុំរាងឈឺខ្នងបន្តិច ព្រោះត្រូវគេវាយពេលលេងលាក់កន្សែង ហើយជង្គង់ក៏ឈឺដែរ ដោយសារត្រូវគេជុស។

ណាវី: កុំតំអូញពេក វាគង់តែប៉ុន្មានថ្ងៃទៀតលែងឈឺហើយ។

បូណា: សង្ឃឹមអីចឹងចុះ។ ខ្ញុំនៅតែចង់ទៅលេងឡូវែលទៀត។

ណាវី: បើទៅលើកក្រោយ កុំភ្លេចនាំខ្ញុំទៅផងណា៎។

បូណា: បាទ លើកក្រោយ ខ្ញុំនឹងនាំណាវីទៅជាមួយ។


No comments:

Post a Comment

ការសន្ទនារវាងណាវី និងបូណា

  ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត ណាវី : សួស្ដីឆ្នាំថ្មី បូណា។ បូណា : សួស្ដីឆ្នាំថ្មី ណាវី។ ណាវី : បូណា! តើឯ...