Read the words and sentences below, then
translate them.
a-Words
១.ក្បាល - សសៃឈាម - ពោះ - រោមភ្នែក - សួត
២. ថ្ពាល់ - ថ្ងាស - ច្រមុះ - មាត់ - ពោះវៀន - ខួរឆ្អឹង
៣. បបូរមាត់
- ធ្មេញ - កូនដៃ - ត្រចៀក
- ក្រញរដៃ
៤. បំពង់ក - ចង្អុលខ្មោច - ចង្កា
- ខួរក្បាល- ភ្នែក
៥. បាតជើង
- ចង្កេះ - រោមចិញ្ចើម - ដៃ - កែងដៃ
៦. កដៃ - លំពែង - ក្រចកជើង
- ខ្នងដៃ - ត្របកភ្នែក
៧. ខ្នង
- ចង្អុលដៃ - ភ្នែកជើង - នាងដៃ - អណ្តាត
៨. ក្រចកដៃ - សសៃដៃ - ប្រអប់ដៃ
- ភ្នែកដៃ - ភ្លៅ
៩. ជង្គង់
- កែងជើង - មេដៃ - ម្រាមជើង - មេជើង
១០. កូនជើង - បាតដៃ - ទ្រូង -
ស្មង - ខ្នងជើង
១១. សសៃជើង
- បេះដូង - រន្ធត្រចៀក - ក្រពះ - ថ្លើម
១២. ម្រាមដៃ - ឈាម - សក់ -
សសៃប្រសាទ - ស្មា
b-Sentences
២. សសៃឈាម - ណាវីសាចសមើលឃើញសសៃឈាម។
៣. ពោះ - ខ្ញុំឈឺពោះបីថ្ងៃហើយ។
៤. រោមភ្នែក - រោមភ្នែករបស់ណាវីវែងស្អាត។
៥. សួត - បូណាមានជម្ងឺរលាកសួត។
៦. ថ្ងាស - បូណាមានញើសនៅលើថ្ងាសរបស់វា។
៧. ច្រមុះ - បូណាឈាមច្រមុះ។
៨. មាត់ - តាសៅដួលបែកមាត់។
៩. ពោះវៀន - ពោះវៀនជួយរំលាយអាហារ។
១០. ខួរឆ្អឹង - ខួរឆ្អឹងស្ថិតនៅក្នុងឆ្អឹង។
១១. បបូរមាត់ - បបូរមាត់របស់ណាវីពណ៌ក្រហម។
១២. ធ្មេញ - ខ្ញុំដុសធ្មេញរាល់ព្រឹក។
១៣. កូនដៃ - កូនដៃរបស់ណាវីតូចស្អាត។
១៤. ត្រចៀក - ត្រចៀកសម្រាប់ស្តាប់សំឡេង។
១៥. ចង្អុលខ្មោច - ម្រាមកណ្ដាលគេហៅថាចង្អុលខ្មោច។
១៦. ចង្កា - ចង្ការបស់បូណាមានស្នាមជាំ។
១៧. ខួរក្បាល - ខួរក្បាលមានមុខងារគ្រប់គ្រងការគិត។
១៨. ភ្នែក - ភ្នែករបស់តាសៅរាងតូចម្ខាង។
១៩. ចង្កេះ - យាយសុខឈឺចង្កេះញឹកញាប់ណាស់។
២០. រោមចិញ្ចើម - រោមចិញ្ចើមរបស់ក្រាស់ជាងគេ។
២១. ដៃ - ខ្ញុំលាងទៅដៃមុនញ៉ាំបាយ។
២២. កែងដៃ - នៅខែត្រជាក់យាយសុខឈឺកែងដៃរហូត។
២៣. លំពែង - លំពែងជាសរីរាង្គមួយក្នុងរាងកាយមនុស្ស។
២៤. ក្រចកជើង - ខ្ញុំកាត់ក្រចកជើងរាល់សប្ដាហ៍។
២៥. ខ្នងដៃ - តាសៅមានស្នាមខ្មៅនៅខ្នងដៃរបស់គាត់។
២៦. ត្របកភ្នែក - ត្របកភ្នែករបស់ណាវីស្អាតជាងគេ។
២៧. ចង្អុលដៃ - ចង្អុលដៃរបស់បូណាមិនស្អាតទេ។
២៨. ភ្នែកជើង - តាសៅហើមភ្នែកជើងបីថ្ងៃហើយ។
២៩. នាងដៃ - នាងដៃរបស់ណាវីវែងស្អាត។
៣០. អណ្តាត - យាយសុខខាំអណ្តាតខ្លួនឯង។
៣១. សសៃដៃ - សសៃដៃរបស់តាសៅហើមធំជាងមុន។
៣២. ប្រអប់ដៃ - ប្រអប់ដៃរបស់ណាវីតូចល្មម។
៣៣. ភ្នែកដៃ - ភ្នែកដៃរបស់តាសៅមានស្នាមមុត។
៣៤. ភ្លៅ - បូណាមិនចូលចិត្តញ៉ាំភ្លៅមាន់ទេ។
៣៥. កែងជើង - កែងជើងរបស់ណាវីឈឺយូរមកហើយ។
៣៦. មេដៃ - គាត់លើកមេដៃជាសញ្ញាថាល្អប្រសរសើរ។
៣៧. ម្រាមជើង - ម្រាមជើងរបស់ទារកស្អាតណាស់។
៣៨. មេជើង - មេជើងរបស់ធំជាងគេ។
៣៩. បាតដៃ - បាតដៃរបស់ខ្ញុំមិនស្អាតទេ។
៤០. ទ្រូង - តាសៅថាគាត់ឈឺទ្រូងតិចៗ។
៤១. ស្មង - ស្មងជើងរបស់តាសៅហើមធំជាងមុន។
៤២. ខ្នងជើង - ខ្នងជើងបូណាមានស្នាមដំបៅ។
៤៣. បេះដូង - យាយសុខមានជម្ងឺបេះដូងយូរហើយ។
៤៤. រន្ធត្រចៀក - ពេទ្យកំពុងឆ្លុះរន្ធត្រចៀកបូណា។
៤៥. ក្រពះ - តាសៅមានជម្ងឺក្រពះរ៉ាំរ៉ៃ។
៤៦. ឈាម - បូណាហូរឈាមតាមច្រមុះ។
៤៧. សក់ - សក់របស់ណាវីខ្មៅរលោង។
៤៨. សសៃប្រសាទ - ពេទ្យថាបូណាមិនមានជម្ងឺសសៃប្រសាទទេ។
៤៩. ស្មា - ខ្ញុំឈឺស្មាខាងឆ្វេងមួយខែមកហើយ។
៥០. ថ្ពាល់ - ណាវីថ្ពាល់ខួច។
៥១. ក្រញរដៃ - តាសៅហើមក្រញរដៃ។
៥២. បំពង់ក - ខ្ញុំឈឺបំពង់កពីរថ្ងៃហើយ។
៥៣. បាតជើង - បូណារៀនម៉ាស្សាបាតជើង។
៥៤. កដៃ - កដៃរបស់ណាវីតូចជាងកដៃយាយសុខ។
៥៥. ខ្នង - ខ្ញុំឈឺខ្នងឱនមិនបានទេ។
៥៦. ក្រចកដៃ - ណាវីទើបតែលាបថ្នាំក្រចកដៃម្សិលម៉ិញ។
៥៧. ជង្គង់ - ខ្ញុំរងរបួសជង្គង់ដោយសារធ្លាក់ពីជណ្ដើរ។
៥៨. កូនជើង - កូនជើងរបស់តាសៅក៏ធំដែរ។
៥៩. សសៃជើង - បូណាមានរបួសត្រង់សសៃជើង។
៦០. ថ្លើម - យាយសុខឆាខ្ញីជាមួយថ្លើមជ្រូក។
៦១. ម្រាមដៃ - ម្រាមដៃរបស់ណាវីស្រួចស្អាត។