កាលពីព្រេងនាយ
មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ
បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ ឯបុរសម្នាក់ទៀតកើតជាបុរសកំសត់
មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជារបរចិញ្ចឹមជីវិត។
គ្រាមួយ ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ
មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាសបីដុំ
ទៅដាក់ក្នុងលបបុរសនោះ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល
ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក
ហើយដាក់លបទៅក្នុងទឹកវិញ។ បុរសបានមើលលបទៀតគម្រាប់បីដង។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត បុរសឃើញដូច្នោះ នឹកខឹង
ក៏ចងមាសទាំងបីដុំនោះ ពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ។ ប្រពន្ធបុរសមិនស្គាល់មាស
ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឲ្យបុរសយកមាសបីដុំនោះបង់ពន្ធ ដែលបុរសនោះជំពាក់រាជការ។ បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំងបីដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាម។ លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យកមួយដុំទៅថ្វាយស្ដេច។ លុះទ្រង់សាកសួរពីហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ។ ស្តេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឲ្យហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត។ បុរសក្រាបទូលថា «មាសរបស់ខ្លួនបីដុំបានជូនមកព្រះរាជអាជ្ញាហើយ»។ ស្តេចឲ្យទារយកមាសពីរដុំពីព្រះរាជអាជ្ញានោះ ហើយទ្រង់បង្គាប់ឲ្យបុរសនោះ រកមាសមកថ្វាយព្រះអង្គថែមទៀត។ បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ»។ ស្តេចទ្រង់ឲ្យយកបុរសនោះទៅឃុំ។ ព្រឹកឡើង នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឲ្យធ្វើការដោយជេរស្តីបុរសនោះ។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ឲ្យហៅបុរសនោះ មកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយតម្រួត។ បុរសនោះក្រាបទូលថា «ទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់»។ ស្តេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញ បើឯងរកពុំបានទេ អញនឹងឲ្យគេពិឃាតឯងក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក ដោយខ្លាចអំណាចស្តេច ក៏ក្រាបបង្គំលាស្តេចដើរចេញទៅ ដោយបំណងថា នឹងដើរឲ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅ។ ព្រះឥន្រ្ទ បើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនា លំបាកដូច្នោះ ក៏និម្មិត្តជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅ ហើយព្រះឥន្រ្ទកាឡាខ្លួនធ្វើជាព្រះមហាឥសី។ បុរសមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ។ ឥសីសួរថា «ចៅមានហេតុអ្វី?»។ បុរសនោះ ទូលឥសីតាមដំណើរ ដែលស្តេចឲ្យរកសត្វតប់ប្រមល់ យកទៅថ្វាយ។ ឥសីថា «ចៅកុំព្រួយ» រួចឥសីបានយកបំពង់ពកមួយ មកសែកមន្តវិជ្ជាសិល្បសាស្រ្តកើតជាខ្លា សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វសាហាវទាំងអស់ ហើយឥសីក៏ជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះ ឲ្យទៅបុរស រួចផ្តាំថា «ឲ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុក ឲ្យស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ ហើយបិទទ្វារវាំងឲ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់»។ លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក។ ស្តេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឲ្យអាមាត្យបើកឆ្នុកបំពង់ពកនោះ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំ ស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះ ឲ្យដល់នូវមរណភាពអស់ទៅ។

ក្រោយមក
ពួកអ្នកនគរបានឃើញបុរសនោះមានឬទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះ
ឲ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ។ សត្វទាំងឡាយ
ក៏លាស្តេចបុរសនោះ ចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់
នឹងមកជួយយកអាសារជាដរាប»។
No comments:
Post a Comment