១. ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ
២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម
និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។
ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ
និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា
សាកលវិទ្យាល័យច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ
កំពង់ផែផ្លូវទឹក
និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ
និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។
ប្រវត្តិសាស្រ្ត
២. ភ្នំពេញយកតាមឈ្មោះវត្តភ្នំជាទីទួលតូចល្មមមួយដែលលម្អពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៣៧៣
ហើយវាក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅ
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និងភ្ញៀវទេសចរជាតិ
ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬថ្ងៃបុណ្យប្រពៃណីជាតិធំៗ
បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និងពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ។
៣. រឿងនិទានមួយកាលនៅឆ្នាំ
១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។
នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និងបដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
៤. ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក
ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។
ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ
ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ
ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ 27 Metres (89 ft)។ ក្រោយមកស្ដេចពញាយ៉ាត
ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ
ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ
ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ
ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និងខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
៥. តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។ ក្នុងរាជ្យព្រះបាទពញាយ៉ាត រាជធានីនេះត្រូវបានប្រទាននាមថា ក្រុងចតុមុខ ឬ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។
ប្រវត្តិ
៦. ដំបូងឡើយភ្នំពេញមានឈ្មោះថាខែត្រកោះឫស្សីកែវ ដែលមន្ត្រីត្រួតខែត្រនេះមានងារថាចៅពញារាជាមេត្រី។ ក្នុងរាជពង្សាវតារខ្លះបាននិទាន ពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ ដោយមានសេចក្តីសំរួលដូចតទៅ៖
៧. ដើមឡើយមានការកត់ត្រា
មួយសតវត្សក្រោយមកនិយាយរៀបរាប់រឿងនិទាននៃការកកើតភ្នំពេញដែលនិទានអំពីស្ត្រីអ្នកស្រុកម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភ
ឈ្មោះដូនពេញដែលផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ទន្លេចតុមុខសព្វថ្ងៃគឺទីក្រុងភ្នំពេញ
(កាលណោះគេហៅថា ខែត្រកោះឫស្សីកែវ)។ នៅចុងសតវត្សទី១៤
កាលណោះរាជធានីខ្មែរគឺស្ថិតនៅសៀមរាបនៅឡើយដែលមានចំងាយ៣៥០km
(220mi) ទៅភាគខាងលិច។ នាសម័យថ្ងៃមួយ
ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាម។
ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។
គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។
កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ
និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។
ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ
ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំភាគឦសានផ្ទះ
និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ
ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស
១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសានព្រះវិហារ រួចគេយកបដិមាថ្ម
ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ ។
៨. ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង
ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា
ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។
គួរគប្បីបញ្ជាក់ថា
ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតារ
និងអត្តបទចំលងតៗមកទៀតនិយាយមិនស្របគ្នាសោះ
ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ដំបង)
ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរជាបួនទិស
ខ្លះទៀតថាមានព្រះពុទ្ធរូបសំឬទ្ធិមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ
និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។
តែបើតាមរូបតំណាងដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ)
សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា
និង អ្នកខ្លះយល់ថាជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។
ដើម្បីតំកល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ
ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង
បានអភិសេកជាមួយទីសក្ការៈបូជា
បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ
បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ
ភ្នំពេញ។
៩. ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។
ឈ្មោះនេះដែរយកតាមការរត់ប្រសព្វគ្នានៃទន្លេបួន គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។
ទន្លេទាំងបួន
បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ក្រុងចតុមុខ។
១០. ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជាជាលើកដំបូងក្នុងរជ្ជកាលស្តេចពញាយ៉ាត
ដែលជាស្តេចនៃអាណាចក្រខ្មែរនាសម័យនោះ។ ស្តេចពញាយ៉ាតបានរើរាជធានីពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីរាជធានីត្រូវបានក្តោបក្រសោបយកដោយប្រទេសសៀមប៉ុន្មានឆ្នាំមុននោះបន្តិច។
ក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង។
១១. រាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១
គ្រិស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌
នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មីនៅ ទួលបាសាន្តក្នុងខែត្រស្រីសឈរ
ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាន្តនោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ
ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ
ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ
គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅគ.ស. ១៤៣៤។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ
ដែលតំកល់ព្រះអដ្ឋិធាតុ ព្រះពញាយ៉ាត និងព្រះញាតិវង្ស ដូចគ្នាដែរ
ក៏មានរូបចំលាក់ខាងពុទ្ធសាសនា ដែលសេសសល់ពីសម័យអង្គរផងដែរ។
១២. ភ្នំពេញនៅតែជារាជធានីអស់រយៈពេល៧៣ឆ្នាំ—ចាប់ពីឆ្នាំ១៤៣២ ដល់ឆ្នាំ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០
ឆ្នាំ—ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥—ដោយ សារតែស្ដេចបន្តបន្ទាប់ ព្រោះតែជំលោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។
ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង
បានបង្កើតរាជធានីនៅទី តាំងផ្សេងៗ នៅទួលបាសាន្ត ស្រីសន្ធរ ពោធិ៍សាត់ លង្វែក ល្វាឯម និងឧដុង្គ។
១៣. នៅសតវត្សទី១៧
ពួកអន្តោប្រវេសន៍ជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។ សហគមន៍ព័រទុយហ្កាល់តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧
ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។
១៤. វាមិននៅរហូតដល់ឆ្នាំ
១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គដួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម
ដែលភ្នំពេញបានក្លាយជាទីតាំងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលនិងរាជធានីនៃប្រទេសកម្ពុជា
ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងផងដែរ។
នៅពេលផ្ដើមឆ្នាំ១៨៧០ ពួកអាណានិគមនិយមបារាំងបានកែប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយ
ដោយពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ
ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខន៍ សាលាកាត់ក្ដី និង អគារបំរើសេវាសុខភាព។
នៅឆ្នាំ ១៨៧២ មួយប៉ព្រិចភ្នែកដំបូង ទីក្រុងសម័យថ្មីមួយក៏បានប្រែរូបរាង នៅពេលនោះ
ពួករដ្ឋការអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង ៣០០
ខ្នងដំបូងសំរាប់លក់ និងជួលទៅអោយពួកពាណិជ្ជករចិន។ កាលជំនាន់អាណានិគមបារាំង
ភ្នំពេញស្ថិតក្នុងរដ្ឋបាលដែនដីជាស្រុកមួយនៅក្នុងខេត្តកណ្ដាល ដែលសព្វថ្ងៃត្រូវនឹងស្រុកអង្គស្នួលសព្វថ្ងៃនេះនិងបរិវេណភ្នំពេញសព្វថ្ងៃដែរវាលែងតែខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ច្បារអំពៅ មានជ័យ ដង្កោ ឫស្សីកែវ និងសែនសុខចេញ
នេះបើផ្អែកលើប្រវត្តិលោកតាង៉ុយដែលលោកកើតនៅក្នុងស្រុកភ្នំពេញនាសម័យនោះ។
១៥. នៅទសវត្សឆ្នាំ១៩២០
ភ្នំពេញត្រូវបានគេស្គាល់ថាជា គុជអាស៊ី និងជាងបួនទសវត្សបន្ទាប់
ភ្នំពេញបានបន្តឆ្លងកាត់ការអភិវឌ្ឍយ៉ាងរហ័សជាមួយការសាងសង់ផ្លូវដែកទៅព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង (ឥឡូវ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។
១៦. កាលណោះ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) ភ្នំពេញស្ថិតនៅជាស្រុកចំណុះខេត្តកណ្ដាល (១៩២៧-១៩៤១) ហើយចៅហ្វាយស្រុកភ្នំពេញមានងារជា បំរុងរាជា និង បាឡាត់ស្រុកភ្នំពេញមានងារជា ពិភ័ត្តរាជាសង្គ្រាម។ ហេដ្ឋារចនាសម្ពន្ធភ្នំពេញបានសឱ្យឃើញនូវទំនើបកម្មជាច្រើនក្រោមការដឹកនាំរបស់ព្រះសីហនុ។
១៧. កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និងវៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីជៀសឱ្យឆ្ងាយពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល
ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និងខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ប្រជាជនពី ២-៣ លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនដោយសារសង្គ្រាម។ ខ្មែរក្រហមបានកាត់ផ្ដាច់ជំនួយនិងការផ្គត់ផ្គង់ផ្សេងៗចូលទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ
១៧ ខែមេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម
បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែគ្មានលួសថ្ងៃ ដែលបង្កឱ្យមាន ការស្លាប់ និងពិការមិនរើសមុខ លើអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។ ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទាំងអស់ដោយបង្ខំ
បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ
ជនពិកាម្នាក់ដែលគាត់គ្មានដៃ ឬក៏ជើង ដែលកំពុងននាលលើដីពិតហាក់ដូចជាសត្វដង្កូវ រីឯឪពុកដែលកំពុងសំរក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ
ចំណែកបុរសម្នាក់ទៀតដែលមានតែជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែកទទេ ចន-ស្វេនបានរំលឹកឡើងវិញថា “ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យឱ្យប្រសាចដូចជាសំរាមនៅតាមផ្លូវ....
ក្នុងសង្គ្រាមប្រាំឆ្នាំនេះមក
វាគឺជាក្បួនចេញដំណើរដ៏សែនឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។” អ្នករស់អចិន្ត្រៃយ៍ក្នុងក្រុងទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង
អ្នករៀនសូត្រនៅទីក្រុង
ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារតាមស្រុកស្រែចំការដែលត្រូវបានគេចាត់ទុកដោយពួកខ្មែរក្រហមថាជា ប្រជាជនថ្មី។
១៨. វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកំលាំងរបស់ប៉ុល-ពត និងបានប្រែក្លាយទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង
និងធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើកសិកម្ម
និងដោយហេតុនេះហើយបានបង្កឱ្យមានការកាប់សំលាប់មនុស្សជាច្រើនបើសិនជាពួកគេបានដឹងថាជនទាំងឡាយណាជាអ្នករៀនសូត្រ
"ខ្ជិលច្រអូស" រឺ គិតថាពួកគេជាសត្រូវនយោបាយ។
អ្នកដទៃទៀតជាច្រើនបានស្លាប់ដោយភាពអត់ឃ្លាន ដែលជាលទ្ធផលបរាជ័យនៃសង្គមកសិកម្មគំរូ
ស្រូវត្រូវបានលក់ឱ្យចិនដើម្បីដោះដូរមកវិញនូវគ្រាប់ និងអាវុធយុទ្ធភណ្ឌផ្សេងៗ។
អតីតវិទ្យាល័យមួយបច្ចុប្បន្នបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង
រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) មានចំងាយ 15 kilometres ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសំលាប់និងកប់ក្នុងរណ្ដៅរាក់ៗ
បច្ចុប្បន្នបានក្លាយជាទីរំលឹកដល់អ្នកដែលត្រូវបានគេសំលាប់ដោយរបបនេះ។
១៩. ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយវៀតណាមនៅឆ្នាំ១៩៧៩ ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និងជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និងជប៉ុន។ កំចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿនឆ្នាំ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់ និងជំរឿនឆ្នាំ២០០៨ មានចំនួន ១,៣ លាននាក់៕
ប្រភព៖ wikipedia
No comments:
Post a Comment