គុណតមៃ្លនៃព្រលឹងជាតិខែ្មរ នៅកម្ពុជាក្រោម
១. ដើម្បីសម្គាល់ដឹងនូវព្រលឹងជាតិ គឺយើងសំដៅទៅលើ វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត អក្សរសិល្បិ៍ ភាសាកំណើត រូបចម្លាក់ កេរដំណែលបុព្វបុរស អត្តចរិត ក្បូរក្បាច់រចនា ប្រាង្គប្រាសាទនានា ដ៏រស់រវើក របស់ជាតិសាសន៍នោះៗ។
២. ជនជាតិមួយ ដែលបានបាត់បង់ព្រលឹងជាតិ មិនដឹង មិនស្គាល់ ខ្លួនឯងជានរណា មកពីណា មិនដឹងប្រវត្តិសាស្រ្តខ្លួនឯង ភេ្លចជាតិកំណើតខ្លួនឯង ជនជាតិនោះ និងអាប់ឱន និងត្រូវគេមាក់ងាយបន្ថោកបន្ទាប និងត្រូវគេគ្រប់គ្រងជារៀងរហូត។ កាលណាបើបាត់ បង់ព្រលឹងជាតិរបស់ខ្លួន ត្រូវតែរកមធ្យោបាយខាបយកមកវិញ។
៣. នៅក្នុងហសរដ្ឋអាមេរិក មានជនជាតិ ជាច្រើនកំពុងរស់នៅ រាប់ទាំងពលរដ្ឋខែ្មរក្រោម ផងដែរ មានសិទិ្ធពេញលេញក្នុងការអនុវត្តតាម និង គោរពប្រពៃណី ទំនៀមទម្លាប់ ដោយគ្មានការហាមឃាត់ឡើយ។ ជនជាតិណាមួយភេ្លចព្រលឹងជាតិ របស់ខ្លួន ភេ្លចជាតិកំណើតរបស់ខ្លួនថាមកពីណា រដ្ឋាភិបាលអាមេរិកមិនទុកចិត្ត និងមិនឲ្យតម្លៃដល់ជន ជាតិនោះឡើយ ព្រោះជាតិកំណើតខ្លួនឯងនៅតែភេ្លច នៅតែមិនគោរព ចុះទម្រាំរឿងអី្វផ្សេងទៀត។
៤. ដូច្នេះទើបនៅលើសញ្ញាប័ត្រដែលចូលសញ្ជាតិអាមេរិក
គេនៅតែដាក់បញ្ជាក់អំពីកន្លែងកំណើតរបស់
មនុស្សម្នាក់ដែលមកពីប្រទេសណាដែរ ឧទាហរណ៍ ដូចជា
ពលរដ្ឋខ្មែរមកពីប្រទេសកម្ពុជា គេដាក់ “Cambodian
American” មានន័យថា “ខែ្មរ-អាមេរិកកាំង” ដែរ។
ខែ្មរក្រោមតាមខេត្តនានា ដែលរស់នៅតំបន់ដាច់ស្រយ៉ាល
ដូចជាខេត្តទឹកខ្មៅជាដើម មិនសូវមានខែ្មររស់នៅ និយាយភាសាខែ្មរមិនសូវបានច្បាស់លាស់ តែនៅមានព្រលឹងជាតិនៅក្នុងខ្លួនជានិច្ច
រួបរួមគ្នាកសាងវត្ត ដើម្បីថែរក្សាវប្បធម៌ខែ្មរ បង្កើតក្រុមរបាំ
ដើម្បីបង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួន។
៥. បុព្វបុរសខែ្មរក្រោមជាច្រើនជំនាន់មកហើយ បានតស៊ូលះបង់ជីវិត ដើម្បីការពាររក្សាទុកនូវព្រលឹងជាតិខែ្មរ នៅលើទឹកដីកម្ពុជាក្រោម រហូតមកដល់សព្វថៃ្ងនេះ។ តាមប្រវត្តិសាស្រ្ត ជនជាតិយួនមានប្រភពដើមចេញមកពីប្រទេសចិន គ្មានទឹកដី គ្មានវប្បធម៌ គ្មានអក្សរសាស្រ្ត អក្សរសាស្រ្តយួនដែលកំពុងតែប្រើប្រាស់សព្វថៃ្ង គឺបារាំងជាអ្នកបង្កើតឲ្យ បានជាយួនខំប្រឹងប្រែងណាស់ ចាប់តាំងពីជំនាន់សេ្តចយួន មិញម៉ាង មក យួននៅតែរក្សាមហិច្ឆិតាជ្រៀតចូល កែកាឡៃបន្លំបន្តិចម្តងៗ ធ្វើយ៉ាងណាឲ្យខែ្មរក្រោមបាត់បង់ព្រលឹងជាតិ ភេ្លចជាតិកំណើតខ្លួនឯងឲ្យក្លាយទៅជាយួន ប្រែក្លាយវប្បធម៌ ទំនៀម ទម្លាប់ខែ្មរឲ្យទៅជាយួន ទូក ង ខែ្មរក្រោម អុំក្នុងរដូវកាលបុណ្យអកអំបុកសំពះព្រះខែ ប៉ុនែ្តគេតម្រូវឲ្យ ខែ្មរអុំទូកង ខុសរដូវកាល វិលវល់វងេ្វងជាតិ ដោយមិនអាចកំណត់ដឹងបាននូវអី្វរបស់ខ្លួន ម្យ៉ាងវិញទៀត ឈ្មោះ ទូកង គឺឈ្មោះវត្តនិមួយៗ ទូទាំងកម្ពុជាក្រោម ទូកងនីមួយៗ ប្រកបដោយក្បូរក្បាច់ រចនាប័ទ្ម ខែ្មរដ៏រស់រវើក ទូកងខ្លះស្រាបលេចចេញអក្សរយួនពីលើក្បាលទូក វាធ្វើឲ្យបាត់អស់សោភណភាព វាទៅជាភ្លាវ វាមិនសម វាមិនត្រឹមត្រូវ វាប្រាសចាកការពិត វាប្រាស់ចាកពីប្រភពដើម ដែលមិនអាច ទទួលយកបាន។
៦. ផែ្នកសិល្បៈវិញ នៅតាមខេត្តមួយចំនួននៅកម្ពុជាក្រោម ឆាកសមែ្តងភេ្លងពិណពាទ្យខែ្មរ គ្មានអក្សរខែ្មរសូម្បីតែមួយតួ សុទ្ធតែអក្សរយួនទាំងអស់ បើយើងក្រឡេកមើលទៅសឹងតែមិន ដឹងថានោះជារបស់ខែ្មរ ក្នុងកម្មវិធីរបស់ខែ្មរ ប៉ុនែ្តអ្នកដឹកនាំកម្មវិធីនិយាយសុទ្ធតែជាភាសាយួន មានមតិ មួយចំនួនគេនិយាយថា សរសេរអក្សរយួន និយាយយួនទៅបានដឹងទាំងអស់គ្នា នោះហើយគឺជាការ ភេ្លចជាតិកំណើតខ្លួនឯង សម្លាប់ខ្លួនឯង បទចម្រៀងខ្លះបកប្រែចេញពីយួន និងកែច្ឆៃតាមរបៀបយួន យកមកច្រៀងស្តាប់មិនបាន របាំគោះត្រឡោកក្នុងខេត្តខ្លះ សមែ្តងកែច្ឆៃលាយឡំជារបៀបយួន សម្លៀកបំពាក់សមែ្តងលើឆាកខ្លះ មិនចំជាលក្ខណៈខែ្មរពិតប្រាកដ។
៧. ជាតិខែ្មរមានវប្បធម៌ដ៏សម្បូរណ៍បែបដ៏ល្អប្រណីត
ភាពទន់ភ្លន់ ភាពស្មោះត្រង់អាកប្បកិរិយាថៃ្លថ្នូរ មានតមៃ្លដោយឥតគណនាបាន
ខែ្មរក្រោម គួរយល់ដឹងឲ្យបានច្បាស់លាស់ នូវអី្វដែលជារបស់ខ្លួន
ហើយកំពុងជួបហានិភ័យបែបណាខ្លះ “ អក្សរ រលត់ ជាតិរលាយ សាសនាខ្ចាត់ខ្ចាយ
សប្យាយសត្រូវ”។
៨. ដូចេ្នះ ដើម្បីសងគុណបុព្វបុរសរបស់ខ្លួន
កាតព្វកិច្ចរបស់ខែ្មរក្រោម រួបរួមសាមគ្គី
ថែរក្សាព្រលឹងជាតិខែ្មរឲ្យឋិតនៅជាអមតៈ
ក្នុងដួងចិត្តកូនចៅជំនាន់ក្រោយគ្រប់ៗរូប
បើសិនជាខែ្មរក្រោមបេ្តជ្ញាការពារព្រលឹងជាតិបានតាំងនៅជារៀងរហូតនោះ
គុណតមៃ្លនៃព្រលឹងជាតិខែ្មរ ធ្វើឲ្យជាតិសាសន៍ដទៃ មិនហ៊ានបៀតបៀន កោតក្រែង
សរសើរស្ញប់ស្ញែង និងឲ្យតមៃ្លខែ្មរជាជាតិថៃ្លថ្នូរ រុងរឿងមិនខានឡើយ
និងបូករួមជាមួយកម្លាំងតស៊ូរបស់ សហព័ន្ធខែ្មរកម្ពុជាក្រោមនៅក្រៅប្រទេស ខែ្មរក្រោមនឹងសម្រច
នូវគោលដៅក្នុងពេលអនាគត៕
ប្រភព៖ VOKK
After reading this article you need to:
1. Translate all blue words into English.
2. Explain all blue words in Khmer
3. Describe a red sentence.
4. Summarize this article.
5. Write a page of reflection in Khmer.
No comments:
Post a Comment