របាំខ្មែរ

របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ទាំងអស់ដែលមានច្រើនបែបសណ្ឋានទៅតាមតំបន់នៅក្នុងប្រទេសកម្ពុជា របាំខ្មែរ​មានទាំងអស់ចំនួន ៨២របាំ និងរបាំខ្សែររឿងមានចំនួន ៣៥ របាំ។ របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និង​ បាត់បង់ចំនួន ២៨របាំ របាំខ្សែររឿងដែលរស់ឡើងវិញមានចំនួន ២១របាំ និង របាំខ្សែររឿងដែលបាត់បង់មានចំនួន ១៤របាំ។ ហើយរបាំដែលអស្ចារ្យរបស់ខ្មែរគឺ៖ របាំព្រះរាជទ្រព្យ របាំដែលត្រូវបានគេចុះក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ (អរូបិយ) របស់​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

របាំបុរាណ

ជារបាំថ្លៃថ្នូរដែលសម្តែងសម្រាប់តែខ្សែររាជវង្ស ឬ អ្នកមានឋានៈបុណ្យសក្ដិធំៗក្នុងជួរមន្ត្រីរាជការប៉ុណ្ណោះ របាំបុរាណខ្មែរគឺជាការសម្ដែងបង្ហាញក្បាច់រាំដែលមានស្ទីលបែបខ្ពស់ដែលមានប្រភពចេញពីរាជវង្ស។ ការសម្តែងរបាំបុរាណរួមមានអ្នករាំសំលៀកបំពាក់នៃការតុបតែងប្រដាប់ដោយគ្រឿងអលង្ការត្បូងនិងតន្រ្តីដែលលេងដោយក្រុមតន្រីប្រចាំព្រះមរមរាជវាំង។ របាំបុរាណខ្មែរត្រូវគេយល់ថាជារបាំដែលបង្ហាញពីការសាសងគ្នារបស់ពពួកទេវ ដែលដ៏ស្រង់ចេញពីខ្សែររឿងទេវៈដ៏អស្ចារ្យក៏ដូចជាការគោរពចំពោះព្រះមហាក្សត្រនិងភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់។ នៅពាក់កណ្តាលសតវត្សរ៍ទី២០ វាត្រូវបានណែនាំដល់សាធារណជនទូទៅហើយត្រូវបានគេប្រារព្ធជាទូទៅថាជានិមិត្តរូបនៃវប្បធម៌ខ្មែរដែលជាទូទៅត្រូវបានគេអនុវត្តក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈថ្ងៃឈប់សម្រាកនិងសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ។ របាំមួយក្នុងចំណោមក្បាច់រាំជូនពរសុំសេចក្ដីសុខរបស់ខ្មែរ ច្រើនបើកកម្មវិធីដោយ របាំជូនពរបាចផ្កា។ របាំបុរាណខ្មែរ មានដូចជា៖

·       របាំព្រះរាជទ្រព្យ

·       របាំទេពអប្សរា

·       របាំទេពមនោរម្យ

·       របាំព្រះថោងនាងនាគ

·       របាំជូនពរបាចផ្កា

·       របាំរាមល័ក្សណ្ម៍ និងជប់ល័ក្សណ្ម៍

·       របាំព្រះជិនវង្ស នាងព្រាហ្មណ៍កេសរ

·       របាំកែវមណីមេខាឡា

·       របាំនាងសុវណ្ណមច្ឆា

·       របាំឃុនហ្លួង

·       របាំផ្លិត

·       របាំមករ

·       របាំយីកេរ

·       របាំអាយ៉ៃ ឆ្លើយឆ្លង

·       របាំទេពប្រាណម ឬ ហៅថារបាំបួងសួង

·       របាំហ្លួងព្រះថោង ក្លាយមករបាំ ព្រះថោង

របាំប្រពៃណី

ជារបាំដែលកើតឡើងពីក្បាច់រាំដែលបង្កើតដោយជនជាតិខ្មែរនៅតាមតំបន់ក្នុងខេត្តភូមិស្រុកដែលពួកគររស់នៅ ដែលរបាំប្រភេទនេះមានភាពពេញនិយមណាស់នៅក្នុងស្រទាប់ខ្មែរគ្រប់វណ្ណៈ របាំដែលកើតឡើងដោយបុព្វហេតុផ្សេងៗដែលពួកគេយល់ឃើញថាជាភាពចាំបាច់ក្នុងការដឹងគុណ ឬ រំលឹកគុណ ដែលពួកគេទទួលបានអំពីផលដែលពួកគេបានធ្វើ ដែលរបាំប្រពៃណីខ្មែរមានចំនួន ច្រើនជាង ៣០របាំ។

របាំប្រពៃណីខ្មែរប្រចាំខេត្ត មានដូចជា៖

·       ខេត្តសៀមរាប របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្ក្រង

·       ខេត្តប៉ៃលិន របាំក្ងោកប៉ៃលិន

·       ខេត្តបាត់ដំបង របាំច្រូតស្រូវ

·       ខេត្តពោធិ៍សាត់ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិ៍សាត់

·       ខេត្តកំពង់ឆ្នាំង របាំក្អម របាំបរគោ របាំអរក្ខចាម របាំនេសាទ របាំស្នែងទន្សោង

·       ខេត្តកំពង់ស្ពឺ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ

·       ខេត្តកោះកុង របាំព័ទ្ធរ៉ុង

·       ខេត្តកំពង់ធំ របាំចាក់គ្រើល របាំត្បាល់កាប់ របាំត្បាល់ក្ដឿង របាំកន្តែរ៉ែ

·       ខេត្តស្ទឹងត្រែង របាំគែន របាំវាយគូយ

·       ខេត្តក្រចេះ របាំគងស្ទៀង

·       ខេត្តរតនៈគិរី របាំរាំវង់ភូមិថ្មី របាំរាំវង់ស្រុកហ៊ានទើម

·       ខេត្តមណ្ឌលគិរី របាំកាប់ក្របីផឹកស្រា របាំតូណៃទិន

·       ខេត្តកំពង់ចាម របាំគោះអង្រែ

·       ខេត្តស្វាយរៀង របាំគោះត្រឡោក

·       ខេត្តព្រៃវែង របាំកណ្ដូបសេះ

·       ខេត្តកណ្ដាល និង ខេត្តតាកែវ របាំវាយក្រាប់

·       ខេត្តកំពត របាំមច្ឆាសមុទ្រ

របាំប្រជាប្រិយ

ជារបាំដែលកើតឡើងដោយការច្នៃប្រឌិតចេញពីសម្លេងដូរតន្ត្រីបែបទំនើប ហើយជាប្រភេទរបាំដែលមានការពេញនិយមយកមករាំគ្រប់គ្នាក្នុងស្រទាប់យុវវ័យខ្មែរ ដែលជាទូទៅរបាំនេះមានដូចជា៖ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ លាំលាវ កន្ទ្រឹម ជាដើម។

របាំសហសម័យ ជារបាំដែលបង្កើតឡើងដោយកូនខ្មែរនិយមបែបលោកខាងលិច ដោយការច្នៃប្រឌិតចេញពីសម្លេថដូរតន្ត្រីបែបទំនើបលាយឡំទៅនិងការសម្ដែងដែលតុបតែងបែបបុរាណកាល តែមានកាយវិការរហ័សរហួន ពត់ពែនបង្ហាញក្បាច់រាំរបស់ខ្លួនដ៏រស់រវើក ដែលថ្មីៗនេះ បង្កើតបាន របាំគ្រុឌ...។ល។

ប្រភព៖ wikipedia


No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...