ចូរអានអត្ថបទខាងក្រោម ដែលនិយាយអំពីបន្លែ រួចពន្យល់ពាក្យដែលមានគូសបន្ទាត់។
ខ្ទឹមបារាំង
ខ្ទឹមបារាំងជាពពួក Allium ដែលសម្បូរទៅដោយ សារធាតុស្ពាន់ធ័រ
ជាមួយនឹងក្លិនហាង របស់វា គឺមានប្រសិទ្ធិភាព សម្រាប់ជំនួយដល់ សុខភាពបានយ៉ាងល្អ។
ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ទាំង៥យ៉ាងរបស់ខ្ទឹមបារាំង៖
១.
ជួយដល់សរសៃឈាមបេះដូង៖
សារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមបារាំង
គឺជាអ្នកប្រឆាំង នឹងការកកស្ទះសរសៃឈាម បេះដូង និងកោសិកាឈាម ដែលដំនើរការនៅក្នុងបេះដូង
មានភាពមិនប្រក្រតី និងជួយការពារ ការគាំងបេះដូងបានផងដែរ។ ជាមួយគ្នានេះដែរ
សារធាតុស្ពាន់ធ័រនេះ ក៏អាចជួយបន្ថយកំរិតកូលេស្តេរ៉ូល នៅក្នុងឈាម និងជួយពង្រឹងភ្នាស
កោសិកាឈាមក្រហមបាន យ៉ាងល្អផងដែរ។
២. ជួយដល់ឆ្អឹង និងជាលិកា ដែលទាក់ទង៖
តាមការសិក្សា បានបង្ហាញឲ្យឃើញថា
ខ្ទឹមបារាំង អាចជួយបង្កើន ភាពរឹងមាំរបស់ឆ្អឹង ហើយជាពិសេស អាចជួយទៅដល់ស្រ្តី
ដែលដល់វ័យអស់រដូវ ឲ្យមានឆ្អឹងរឹងមាំ បានផងដែរ។ ស្រ្តីដែលអស់រដូវ
គួរតែបរិភោគខ្ទឹមបារាំង ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការ ការពារនេះ។
៣. ជួយការពារ ការរលាករោល៖
សារធាតុស្ពាន់ធ័រ
ដែលមាននៅក្នុងខ្ទឹមបារាំង គឺជាធាតុដែលកំចាត់ ការរលាករោលបានយ៉ាងល្អ ហើយម៉ូលេគុល
ដែលមាននៅក្នុងមើមខ្ទឹម អាចរារាំង កោសិកាឈាមស ដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។
លើសពីនេះទៅទៀត ខ្ទឹមបារាំង សម្បូរទៅដោយ សារធាតុដែល ប្រឆាំងនឹងអុកស៊ីតកម្ម
ដែលជួយការពារ ការកើនឡើងនៃ អាស៊ីតខ្លាញ់ នៅក្នុងខ្លួនបាន យ៉ាងល្អផងដែរ។
៤. ការពារជំងឺមហារីក៖
ខ្ទឹមបារាំង ត្រូវបានបញ្ជាក់ថា
មានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ហានិភ័យ របស់ជំងឺមហារីក ជាច្រើនប្រភេទ
ជាពិសេសគឺជំងឺ មហារីកពោះវៀនធំ ទោះបីជាអ្នកបរិភោគ វាក្នុងចំនួនតិចក៏ដោយ។ ដូចនេះ
អ្នកគួរតែព្យាយាម បន្ថែមខ្ទឹងបារាំង ទៅក្នុងម្ហូបអាហារ យ៉ាងតិចមួយចំហៀងនៃមួយផ្លែ ដើម្បីទទួលបាន
ការការពារនេះ។
៥. ជួយដល់ផ្នែកផ្សេងៗ
នៃសុខភាព៖
ខ្ទឹមបារាំង មានសក្តានុពល ក្នុងការការពារ
ជាតិស្ករនៅក្នុងឈាម ឲ្យមានតុល្យភាព និងការពារ ការឆ្លងមេរោគផ្សេងៗ។
ក្រៅពីសារធាតុស្ពាន់ធ័រ ខ្ទឹមបារាំងក៏មាន សារជាតិ flavonoid quercetin ដែលផ្តល់ផលប្រយោជន៍ដល់ សុខភាពរាងកាយអ្នកបាន
យ៉ាងល្អប្រសើរ។
ស្ពៃក្តោប
ស្ពៃក្តោបគឺជាប្រភេទបន្លែម្យ៉ាង
ដែលមានរាងមូល និង ផ្តុំឡើងដោយស្លឹកដែលមានជាច្រើនស្រទាប់ ។
វាមានបីប្រភេទសំខាន់ៗគឺ ស្ពៃក្តោបដែលមានពណ៌ បៃតង,ក្រហម និង សលាយលឿង។ ពណ៌នៃ
ស្ពៃក្តោបបៃតង គឺមានពណ៌ចាប់ពី បៃតងស្រាល
រហូតដល់បៃតងចាស់ខណៈពេលដែលស្ពៃក្តោប ក្រហម មានស្លឹក ដែលអាចមានពណ៌ក្រហមជាំ
ឬស្វាយ ជាមួយ នឹងសសៃពណ៌សនៅជុំវិញវា។ ស្ពៃ ក្តោបបៃតង និង ក្រហមទាំងពីរនេះ
គឺមានស្លឹកម៉ត់រលោង។ ស្លឹករបស់ស្ពៃក្តោបសលាយលឿង គឺហាក់ នឹងអង្កាញ់ជាង
និងអាចមានពណ៌លឿងស លាយបៃតង។
អត្ថប្រយោជន៍របស់ស្ពៃក្តោបចំពោះសុខភាព
- ស្ពៃក្តោបមានផ្ទុកនូវ
សារជាតិ phytonutrients ដែលវាមានដំណើរការ
ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់
ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង
ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង
ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
- ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ
នូវឱកាសនៃកើតមាននូវជំងឺមហារីក ជាពិសេស នៅក្នុងសួត ក្រពះ និង
ក្រពេញប្រូស្តាត។
- ស្ពៃក្តោបគឺជាអាហារ
ជួយធ្វើអោយសាច់ដុំរឹងមាំ,ជាអ្នកសំអាតឈាម និង
ជាអ្នកពង្រឹងដល់សុខភាពភ្នែករបស់អ្នក។
- ទឹកក្រឡុក
ស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ
។
- ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក
និង ស្ពាន់ធ័រ។
ទឹកនៃស្ពៃក្តោបស្រស់
គឺមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវការចម្លងរោគ នៃពពួកផ្សិត ( នេះគឺ
ដោយសារតែ មានផ្ទុកនូវសារធាតុស្ពាន់ធ័រ) ។
- ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
- ស្ពៃក្តោបមានផ្ទុកនូវ sulforaphane
ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់
សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង
អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ
ដោយវាបានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជា
ផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដើម្បីផលិតបាននូវ
សមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ
បន្សាបជាតិពុលនៅក្នុងថ្លើម។
- ស្ពៃក្តោបប្រភេទក្រហម
មានសារជាតិ phytonutrients ច្រើនជាង ពពួកស្ពៃក្តោបបៃតង។
សារជាតិ វីតាមីន C ដែលមាននៅក្នុងស្ពៃក្តោបក្រហម
គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
- ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin
( ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង
ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះ វាអាចជួយអ្នក ក្នុងការ បង្ការនូវជំងឺ Alzheimer’s ៕
ផ្លែត្រសក់
ផ្លែត្រសក់ គឺជាបន្លែ១ប្រភេទដ៏ឆ្ងាញ់ពិសារ និង
ជាប្រភេទបន្លែដែលងាយស្រួលដាំ ជាពិសេសនៅតំបន់អាស៊ីយើង។
ប៉ុន្តែផ្លែត្រសក់ក៏បានផ្តល់ផលប្រយោជន៍ដ៏អស្ចារ្យជាច្រើនទៀតសម្រាប់ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ចូរអនុវត្តន៏តាមវិធី៨យ៉ាងដូចខាងក្រោយនេះ៖
១.
ចិតផ្លែត្រសក់ជាចំនិតៗហើយទទួលទានដូចផ្លែឈើ ព្រោះវាផ្ទុកទៅដោយ វីតាមីនB វីតាមីនC ជាតិកាល់ស្យូម
ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី។
២.
ការពារស្ថិរភាពជាតិទឹកក្នុងរាងកាយ និងជួយកំចាត់ជាតិពុល។
៣. វាអាចត្រូវបានប្រើសម្រាប់ការរលាកស្បែក និងការរលាកកម្តៅថ្ងៃដូចប្រទាលកន្ទុយក្រពើដែរ។
ដាក់ចំណិតត្រសក់នៅលើភ្នែកដែលហើម និងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វានឹងជួយបន្ថយការហើម។ស៊ីលីកូននិងស្ពាន់ធ័រដែលមាននៅក្នុងត្រសក់ជួយជំរុញកំណើនសក់ដុះ។
៤.
ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ត្រសក់ត្រូវបានគេដឹងថាមានផ្ទុក lariciresinol, pinoresinol, និងsecoisolariciresinol
។ ការតភ្ជាប់នៃអង្គធាតុទាំងបីនេះមានប្រវត្តិដ៏ខ្លាំងនៃការស្រាវជ្រាវនៅក្នុងការថយចុះហានិភ័យនៃប្រភេទជំងឺមហារីកជាច្រើនរួមទាំងមហារីកសុដន់
មហារីកក្រពេញអូវែ មហារីកស្បូន និងមហារីកក្រពេញប្រូស្តាត។
៥. ការថែរក្សាលំនៅឋាន៖
លុបបំបាត់កញ្ចក់ចុះអ័ព្ទដោយមុនពេលងូតទឹក
គួរអនុវត្តន៍ដោយយកជំនិតត្រសក់ជូតតាមបណ្តោយកញ្ចក់ហើយវានឹងលុបបំបាត់អ័ព្ទនៅលើកញ្ចក់បានយ៉ាងមានប្រសិទ្ធភាព។
មួយវិញទៀត យកជំនិតត្រសក់ជូតទៅលើត្រចៀកទ្វារដែលលឺសំឡេងនោះ
ទ្វាររបស់អ្នកនឹងបញ្ឈប់ការលឺសំឡេងរំខានជាក់ជាមិនខាន។
៦. កំចាត់ក្លិនមាត់មិនល្អ៖
ដោយគ្រាន់តែយកជំនិតត្រសក់បៀមនៅក្នុងមាត់រយៈពេល៣០ វិនាទី នោះphytochemcials នឹងសម្លាប់បាក់តេរីក្នុងមាត់របស់អ្នកដែលបង្កឱ្យមានក្លិនមាត់មិនល្អ។
៧. ព្យាបាលការឈឺក្បាល៖
ដើម្បីជៀសវាងការឈឺក្បាល
បរិភោគចំណិតត្រសក់មួយចំនួនមុនពេលចូលគេង។ត្រសក់មានផ្ទុកជាតិស្ករ វីតាមីនB និងអេឡិចត្រូលីតដើម្បីបំពេញសារធាតុចិញ្ចឹមមានសារៈសំខាន់ជាច្រើន
និង កាត់បន្ថយកំរិតនៃការឈឺក្បាលបាន។
៨. ជំនួយក្នុងការសម្រកទម្ងន់និងការរំលាយអាហារ៖
ដោយសារតែមានកាឡូរីទាបនិងកំរិតជាតិទឹកខ្ពស់
ត្រសក់គឺជារបបអាហារដ៏ល្អបំផុតសម្រាប់មនុស្សដែលកំពុងសម្លឹងរកមើលសម្រាប់ការសម្រកទម្ងន់។
កំរិតជាតិទឹកខ្ពស់និងអាហារសរសៃក្នុងត្រសក់គឺមានប្រសិទ្ធិភាពយ៉ាងខ្លាំងនៅក្នុងការកំចាត់ជាតិពុលពីរាងកាយរបស់ប្រព័ន្ធរំលាយអាហារ, ជួយដល់ការរំលាយអាហារផងដែរ។ការប្រើប្រាស់ត្រសក់ប្រចាំថ្ងៃអាចត្រូវបានចាត់ទុកថាជាថ្នាំសម្រាប់ការទល់លាមករ៉ាំរ៉ៃ។
៩. ព្យាបាលជំងឺទឹកនោមផ្អែម កាត់បន្ថយកូឡេស្តេរ៉ូល និង
សម្ពាធឈាម៖ទឹកត្រសក់មានអ័រម៉ូនដែលត្រូវការជាចាំបាច់ដោយកោសិកានៃលំពែងផលិតអាំងស៊ុយលីនដែលត្រូវបានគេរកឃើញថាមានប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវបានរកឃើញថាសមាសធាតុមួយដែលគេហៅថា sterols ក្នុងត្រសក់អាចជួយបន្ថយកម្រិតកូឡេស្តេរ៉ូល។ត្រសក់មានផ្ទុកយ៉ាងច្រើននៃ
សារធាតុប៉ូតាស្យូម ម៉ាញេស្យូមនិងជាតិសរសៃ
ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់សំពាធឈាម
(សម្ពាធឈាមទាបនិងសម្ពាធឈាមខ្ពស់)។
១០. លើកកម្ពស់សុខភាពសន្លាក់
ការរលាកសន្លាក់ឆ្អឹងបាតជើងនិងកជើង និងខះទឹកសន្លាក់៖
ដើម្បីជួយជំរុញអោយមានសុខភាពសន្លាក់រឹងមាំតាមរយៈការពង្រឹងជាលិកាតភ្ជាប់គ្នា
ដោយលាយទឹកត្រសក់ជាមួយទឹកការ៉ុត ហើយវាសម្បូរទៅដោយវីតាមីន A, B1, B6, C, & D, អាស៊ីតហ្វូលីក,
កាល់ស្យូម, ម៉ាញេស្យូម, និងប៉ូតាស្យូម អាចបំបាត់ការរលាកសន្លាក់ឆ្អឹងបាតជើងនិងកជើង និងខះទឹកសន្លាក់ដោយបន្ថយកម្រិតអាស៊ីតអ៊ុយរិច។
ត្រកួន
ត្រកួនគឺជាបន្លែពណ៌បៃតង ដែលក្រុមគ្រួសារជាច្រើនចូលចិត្តបរិភោគស្ទើរតែរៀងរាល់ថ្ងៃ។
ត្បិតតែត្រកួនផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក៏ពិតមែន
ប៉ុន្តែវាអាចមានគ្រោះថ្នាក់ដក់សុខភាពផងដែរ។
១. គុណសម្បត្តិ
ត្រកួនជាបន្លែដែលមានវីតាមីន
និងសារធាតុរ៉ែដូចជា ជាតិសសៃ ប្រូតែអ៊ីន កាល់ស្យូម ជាតិដែក វីតាមីន A និងវីតាមីន C។ ប្រភពនៃជាតិដែកនៅក្នុងត្រកួន
គឺជាប្រភពអាហារពណ៌បៃតងសម្រាប់ដ៏មានភាពអស្ចារ្យសម្រាប់មនុស្សស្លេកស្លាំង
និងស្ត្រីមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះវាក៏មានឥទ្ធិពលបញ្ចុះលាមក រំលាយអាហារ
និងមានប្រសិទ្ធិភាពជាមួននឹងការទល់លាមក។
ចំពោះមនុស្សដែលសន្លប់ដោយសារតែទទួលរងនូវកម្តៅខ្លាំងពេក
អាចប្រើទឹកដែលផ្សំពីបន្លែមួយប្រភេទនេះជាមួយអំបិល ឬក្រូចឆ្មា
ជួយឲ្យរាងកាយធ្វើសំយោគយ៉ាងឆាបរហ័ស។
ជាតិប្រូតេអ៊ីនខ្លះនៅក្នុងត្រកួន
ដែលបន្លែជាច្រើនទៀតមិនមានដូចជា lysine, tryptophan, threonine,
valine, leucine... ទាំងនេះគឺជាអាស៊ីតអាមីណូដែលចាំបាច់សម្រាប់រាងកាយ
ជួយឲ្យមនុស្សឈឺមានការសុខភាបល្អប្រសើរឡើងវិញ
និងអ្នកដែលខ្វះប្រូតែអ៊ីន។ វាក៏អាចជួយគាំទ្រដល់ការការពារ
និងការព្យាបាលនៃជំងឺទឹកនោមផ្អែម។
២.
គុណវិបត្តិ
ពពួកនៃប៉ារ៉ាសិតជាច្រើនអាចជ្រាបចូលទៅក្នុងរាងកាយយ៉ាងងាយស្រួល
ប្រសិនបើអ្នកបរិភោគទាំងឆៅ ឬក៏លាងមិនបានស្អាតល្អ។
ប្រភេទនៃប៉ារ៉ាសិតទាំងនេះអាចការពារខ្លយនឯង
ដោយភ្ជាប់ខ្លួនទៅនឹងជញ្ជាំងពោះវៀន និងបង្កឲ្យមានបញ្ហារំលាយ អាឡែហ្ស៊ី
ការឈឺពោះ។ ប្រសិនបើមិនដោះស្រាយឲ្យទាន់ពេល
ចេះតែបណ្តែតបណ្តោលយូរទៅវាអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ស្លាប់។
លើសពីនេះទៅទៀតដោយសារតែ ត្រកួន មានការរីកលូតលាស់លឿនមិនថានៅកន្លែងណា
ឬរដូវណានោះទេក៏វាអាចរស់បានដែរ។
បច្ចុប្បន្ននេះអ្នកដាំត្រកួនមួយចំនួនតែងតែប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដើម្បីថែរក្សាត្រកួន
និងការប្រមូលផលមិនត្រឹមត្រូវ ទាំងនេះគឺជាហានិភ័យដ៏គួរឲ្យព្រួយបារម្ភណ៍ចំពោះសុខភាព។
ក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍ថា កសិកម្ម
ស្លឹកត្រកួនសម្បូរទៅដោយជាតិគីមីច្រើនជាងគេ អាចបណ្តលឲ្យពុលកម្រិតខ្ពស់។
ដូច្នេះការប្រើប្រាស់បន្លែដែលមានសំណល់ថ្នាំសំលាប់សត្វល្អិតសើសលុបធ្វើឲ្យអ្នកបរិភោគពុលរ៉ាំរ៉ៃ
ប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទថែមទៀត។
ការប្រើប្រាស់បន្លែឲ្យមានសុវត្ថិភាព
ដើម្បីធានាបាននូវសុខភាពសម្រាប់ក្រុមគ្រួសារទាំងមូល
អ្នកត្រូវយកបន្លែទៅលាងជាមួយនឹងទឹកស្អាត ឬក៏ត្រាំក្នុងទឹកអំបិលជាមុនសិន
មុនពេលចម្អិន។ ប្រសិនបើអ្នកចង់ទុកប្រើនៅពីរបីថ្ងៃបន្តទៀត
សូមវេចខ្ចប់ដាក់ក្នុងទូកទឹកកឲ្យបានល្អវាអាចជួយរក្សាបន្លែមិនឲ្យឆាប់ខូចបាន៕
ផ្លែក្រូចឆ្មា
ផ្លែក្រូចឆ្មាត្រូវបានគេប្រើប្រាស់យ៉ាងសម្បូរបែប ក្នុងមុខងារផ្សេងៗគ្នា
ក្នុងនោះរួមមាន ការថែរក្សាសម្រស់ ឱសថព្យាបាល និងគ្រឿងបរិភោគផងដែរ។
ប៉ុន្តែជាមួយគ្នានេះ សំបករបស់ផ្លែក្រូចឆ្មា
ក៏បានផ្ដល់នូវអត្ថប្រយោជន៏ជាច្រើនដល់អ្នកបន្ថែមទៀត៖
១. ធ្វើឲ្យអ្នកមានសុខភាពល្អ៖ សំបករបស់ផ្លែក្រូចក៏មានអត្ថប្រយោជន៏មួយចំនួនផ្សេងទៀតដូចជា
ជួយសំអាតថ្លើម ការឆ្លងមេរោគតាមត្រចៀក ធ្វើឲ្យសរសៃឈាមរបស់អ្នករត់បានល្អ
ជួយកាត់បន្ថយការខ្សោយចុះនៃសាច់ដុះ
និងជួយបង្កាជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។
២. ជួយបំបាត់ជាតិពុលក្នុងរាងកាយ៖ រាល់ជាតិពុលទាំងឡាយដែលមាននៅក្នុងរាងកាយរបស់អ្នក
វាអាចបណ្ដោលឲ្យសរីរាង្គរបស់អ្នកទន់ខ្សោយ និងងាយឆ្លងជំងឺផ្សេងៗទៀត។
សំបករបស់ក្រូចឆ្មា មានឥទ្ធិពលជួយកំចាត់ចោលនូវរាល់មេរោគមួយចំនួន
ព្រមទាំងជាតិពុលដែលមានសេសសល់ក្នុងរាងកាយអ្នកផងដែរ។
៣. ជួយរក្សាសុខភាពមាត់ធ្មេញរបស់អ្នក៖
សំបករបស់ផ្លែក្រូចឆ្មាអាចជួយសំអាតធ្មេញ និងជួយបំបាត់ក្លិនមាត់របស់អ្នក។
កង្វះវីតាមីន C អាចធ្វើឲ្យធ្មេញរបស់អ្នកមិនរឹងមាំ
និងអាចធ្វើឲ្យមានការហូរឈាមតាមអញ្ចាញធ្មេញ។ សំបករបស់ក្រូចឆ្មា មានផ្ទុកជាតិអាស៊ីតដែលអាចលាងសំអាតកាកសំណល់ផ្សេងៗបាន។
៤. ជួយឲ្យឆ្អឹងមានសុខភាពល្អ៖
សំបករបស់ផ្លែក្រូចឆ្មាអាចជួយក្នុងការលូតកំពស់។ វាមានផ្ទុកជាតិកាល់ស្យូម
និងវីតាមីន C ដែលអាចជួយរក្សា និងធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ។ ផ្លែក្រូចឆ្មាត្រូវបានគេបង្ហាញថា
វាអាចជួយការពារឆ្អឹងរបស់អ្នកពីជំងឺពុកឆ្អឹង
និងរលាកសន្លាក់ផ្សេងៗទៀត។
ល្ពៅ
ដោយសារតែរសជាតិដ៏ឆ្ងាញ់និងក្លិនដ៏គួរឱ្យចង់ទទួលទាន
ល្ពៅជាអាហារដ៏ជាទីពេញចិត្តសម្រាប់មនុស្សជាច្រើន។
វាជាបន្លែមួយប្រភេទដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារជាបង្អែមនិងជាឱសថព្យាបាល។
១-សមាសធាតុសំខាន់ៗនៅក្នុងល្ពៅ៖
ដោយមានសាច់ពណ៌លឿងឆ្អៅ ផ្លែល្ពៅសម្បូរទៅដោយសមាសធាតុប្រឆាំងនឹងអុកស៊ីដកម្ម
ព្រមទាំងបេតាការ៉ូតែន (Beta-carotene) អាល់ហ្វា
ការ៉ូតែន (Alpha-carotene) សារធាតុសរសៃ វីតាមីន Cនិង E ប៉ូតាស្យូម ម៉ាញេស្យូម និងអាស៊ីត PantothenateឬវីតាមីនB5។
២-អត្ថប្រយោជន៍សុខភាពរបស់ល្ពៅ៖
បេតាការ៉ូតែនគឺជាវីតាមីនមួយប្រភេទដែលអាចបំលែងដោយរាងកាយទៅជាវីតាមីន
A។ វីតាមីន Aនេះជួយជំរុញសុខភាពភ្នែកឱ្យមានសុខភាពដល់ភ្នែកនិងធ្វើឱ្យប្រាកដនូវមុខងារប្រព័ន្ធការពាររាងកាយ។
លើសពីនេះទៀត
បេតាការ៉ូតែនក៏អាចជួយប្រឆាំងនឹងការរលាកស្បែកបណ្តាលដោយកម្ដៅព្រះអាទិត្យបានផងដែរ។
ចំណែកអាល់ហ្វា ការ៉ូតែនត្រូវគេគិតថា ជួយបន្ថយភាពចាស់ទៅតាមអាយុ
ក៏ដូចជាកាត់បន្ថយអត្រាកើតជំងឺភ្នែកឡើងបាយ និងទប់ស្កាត់ការដុះដុំសាច់។
ឯសារធាតុសរសៃវិញត្រូវគេដឹងថា
ជួយកាត់កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (LDL
Cholesterol) ការពាររាងកាយប្រឆាំងជំងឺបេះដូង
ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម
ជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។
ប៉ូតាស្យូមនៅក្នុងផ្លែល្ពៅជួយធ្វើឱ្យមានតុល្យភាពកម្រិតសារធាតុរាវក្នុងរាងកាយ
និងធ្វើឱ្យឆ្អឹងរឹងមាំ។ ដោយឡែកអាស៊ីត Pantothenateឬវីតាមីន
B5ជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន
និងគ្រប់គ្រងភាពតានតឹង(Stress)។
ក្រៅពីសាច់ គ្រាប់ល្ពៅក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ
ដោយវាអាចជួយកម្ចាត់ចោលពពួកប៉ារ៉ាសិតក្នុងពោះវៀន សម្អាតសរសៃឈាម
កែសម្រួលកម្រិតកូឡេស្តេរ៉ូលនិងជួយជំរុញការធ្វើចលនារបស់តម្រងនោម។
គ្រាប់ល្ពៅទម្ងន់ ១អោនស៍(២៨,៣៤ក្រាម)ផ្ទុកសារធាតុសរសៃ
១,៧ក្រាម។
ចំណែកឯទឹកល្ពៅត្រូវគេរកឃើញថា ផ្តល់អត្ថប្រយោជន៍ប្រឆាំងនឹងរោគដំបៅក្រពះនិងអាស៊ីតក្នុងក្រពះ។
ដើម្បីទទួលបានប្រសិទ្ធភាព គួរផឹក៣ដងក្នុងមួយថ្ងៃ
កន្លះម៉ោងមុនពេលទទួលទានអាហារ៕
ការ៉ុត
ក្រៅពីផ្តល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង ការ៉ុតជាបន្លែមួយប្រភេទដែលគេមិនគួរមើលរំលងក្នុងរបបអាហារប្រចាំថ្ងៃឡើយ។
១-ជួយភ្នែក
សារធាតុបេតាការ៉ូតែននៅក្នុងមើមការ៉ុតជាប្រភពដែលសម្បូរដោយវីតាមីន
A ច្រើនបំផុត។ វាបានជួយឱ្យភ្នែកមើលឃើញបានច្បាស់។
ដូច្នេះសូមធ្វើឱ្យប្រាកដថា
របបអាហាររបស់លោកអ្នកសម្បូរដោយបន្លែការ៉ុតដើម្បីរក្សាការមើលឃើញរបស់ភ្នែកដល់វ័យចាស់។
២-ទប់ស្កាត់មហារីក
ការ៉ុតត្រូវគេដឹងថាអាចជួយកាត់បន្ថយអត្រាប្រឈមនឹងមហារីកពោះវៀនធំ
និងសួត។ នេះក៏ព្រោះវត្តមានសារធាតុ Falcarinol
ដែលទប់ស្កាត់ប្រភេទជំងឺផ្សិតមិនឱ្យកើតមាន។
បុគ្គលដែលទទួលទានការ៉ុតទៀងទាត់អាចកាត់បន្ថយឱកាសកើតមានជំងឺមហារីកបាន១/៣ធៀបទៅនឹងអ្នកមិនទទួលទានសោះឬទទួលទានតិចតួច។
៣-ធ្វើឱ្យល្អប្រសើរការចរាចរឈាម
ទទួលទានការ៉ុតគឺជួយសម្អាតនិងជួយជំរុញសកម្មភាពឈាម
ហើយដូច្នេះវាធ្វើឱ្យល្អប្រសើរដល់លំហូរឈាម កាត់បន្ថយបានហានិភ័យពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
៤-ផ្តល់អត្ថប្រយោជន៍ដល់ស្ករក្នុងឈាម
ស្ករក្នុងឈាមនិងការចរាចរខ្លួនវាក្នុងរាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការទទួលទានការ៉ុតក៏ដូចជាបន្លែផ្សេងៗដែលសម្បូរទៅដោយ
Carotenoids។
៥-ទប់ស្កាត់ភាពច្របូកច្របល់ក្នុងប្រព័ន្ធរំលាយអាហារ
ទទួលទានការ៉ុតជាប្រចាំជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ
ទប់ស្កាត់បានជំងឺដំបៅក្រពះ។
៦-ជួយបង្កើនសម្រស់ស្បែក
ការ៉ុតត្រូវគេដឹងថា
ជួយធ្វើឱ្យស្បែករលោង ស្រស់ថ្លា។
វាត្រូវគេស្គាល់ជាយូរមកហើយថាជាបន្លែប្រឆាំងភាពចាស់ទៅតាមអាយុ។
៧-ជួយឱ្យធ្មេញមានសុខភាពល្អ
ទំពារការ៉ុតស្រួយជួយឱ្យធ្មេញមានសុខភាពល្អ។
៨-ទប់ស្កាត់ការឆ្លងរោគ
ការ៉ុតជាថ្នាំ សម្លាប់មេរោគដ៏កំពូល។
វាអាចប្រើព្យាបាលដំបៅ ឬស្នាមមុត។ មិនថាជាស្ងោរ កិន
ឬចិតជាចំណិតស្តើងៗទាំងឆៅនោះទេ យើងអាចយកការ៉ុតទៅបិទលើកន្លែងដំបៅ
ហើយវានឹងជួយព្យាបាលឱ្យជាសះស្បើយតាមធម្មជាតិ។
៩-ជួយកម្ចាត់ព្រូន
ការ៉ុតអាចប្រើជាថ្នាំកែរោគមួយផ្សេងទៀតគឺទម្លាក់ព្រូនពីក្នុងពោះវៀនជាពិសេសសម្រាប់ក្មេងៗ៕
ផ្លែម្ទេស មិនត្រឹមតែអាចធ្វើឲ្យអាហារ ដែលលោកអ្នកពិសាទៅ
មានរសជាតិ កាន់តែឆ្ងាញ់ទេ ប៉ុន្តែវាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពលោកអ្នកផងដែរ។
១. ជួយបង្កើនប្រព័ន្ធការពារ
ផ្លែម្ទេស គឺជាបន្លែមួយប្រភេទ
ដែលមានតួនាទីសំខាន់បំផុត ជួយឲ្យប្រព័ន្ធការពារ របស់អ្នកកាន់តែរឹងម៉ាំ។
ពីព្រោះផ្លែម្ទេស សំបូរទៅដោយ វីតាមីន A និង C និង សារធាតុបេតា ការ៉ូទីន។ ដូច្នេះ
លោកអ្នកគួរតែទទួលទាន ផ្លែម្ទេសជាប្រចាំ ជាមួយនឹងអាហារ ដើម្បីជួយឲ្យប្រព័ន្ធការពារកាន់តែរឹងម៉ាំ។
២. ជួយបំបាត់ការឈឺចាប់
ផ្លែម្ទេស គឺត្រូវបានគេចាត់ទុកថា
ជាថ្នាំបំបាត់ការ ឈឺចាប់ ពីធម្មជាតិ ដោយសារតែ វាសំបូរទៅដោយ សារធាតុ អេនដូភីន (Endorphins )។ គួរបញ្ជាក់ផងដែរ ជាទូទៅ
វាអាចបំបាត់ការឈឺចាប់ ដោយសារ ជំងឺ ទឹកនោមផ្អែម ជំងឺរើម និងជំងឺឈឺសាច់ដុំជាដើម។
៣. ជួយដល់សុខភាពបេះដូង
ផ្លែម្ទេស មិនត្រឹមតែជួយ
បំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំង អាច ជួយឲ្យ សុខភាព បេះដូងរបស់លោកអ្នក
មានដំនើរការល្អទៀតផង ពីព្រោះវាបានធ្វើឲ្យឈាមរបស់អ្នក ធ្វើចលនាបានល្អ។
អ្វីដែលជាលក្ខណៈ ពិសេស របស់វាទៀតនោះ គឺវាអាចជួយការពារ ជំងឺដាច់សរសៃឈាម
បេះដូងបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
៤. ការពារពី ជំងឺដំបៅក្រពះ
ពិតណាស់ មនុស្សមួយចំនួន ប្រហែលជាគិតថា ការទទួលទានម្ទេស
នឹងធ្វើឲ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការ ស្រាវជ្រាវ បានឲ្យដឹងថា
ផ្លែម្ទេសអាចជួយការពារ អ្នកមិនឲ្យកើតជំងឺ ដំបៅក្រពះ បានដោយសារ តែវាអាចសំលាប់
បាក់តេរី ដែលលោកអ្នក មិនបានបញ្ចេញចោលអស់យ៉ាងមានប្រសិទ្ធភាព។
៥. ការពារពីជំងឺមហារីក
អ្វីដែលជាសារប្រយោជន៍ ដ៏សំខាន់បំផុត
របស់ផ្លែម្ទេស គឺវាអាចជួយ ការពារអ្នក ពីជំងឺមហារីកបាន ពីព្រោះ
ផ្លែម្ទេសសំបូរទៅដោយ វីតាមីន C សារធាតុ បេតាការ៉ូទីន និងអាស៊ីតហ្វលិក ។ មិនតែប៉ុណ្ណោះទេ ការទទួលទាន
ផ្លែម្ទេសជាប្រចាំ នឹងអាចឲ្យអ្នកជៀសផុត ពីជំងឺមហារីកពោះវៀនបានទៀតផង។
៦. ការពារពីជំងឺទឹកនោមផ្អែម
ការទទួលផ្លែម្ទេសជាប្រចាំ
អាចជួយអ្នក ជៀសផុត ពីជំងឺទឹក នោមផ្អែម ពីព្រោះ វាអាចកាត់បន្ថយជាតិស្ករក្នុងឈាម
មិនឲ្យឡើងខ្ពស់។ មិនតែប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែមដែរ ក្នុងការថែរក្សាកម្រិត
អាំងស៊ុយលីន ទប់លំនឹងជាតិស្ករ កុំឲ្យឡើងខ្ពស់ បន្ទាប់ពីទទួលទានអាហាររួច។
៧. ជួយសម្រកទម្ងន់
លោកអ្នកដែលធ្លាប់ ទទួលទានម្ទេស
ប្រាកដជាដឹងច្បាស់ ថាបន្ទាប់ ពីញ៉ាំវាហើយ នឹងមាន អារម្មណ៍ថា ក្តៅក្នុងមាត់ បែកញើស
ជាមិនខាន។ ការបែកញើស និងកំដៅ ដែលមាននៅក្នុងមាត់ របស់លោកអ្នក គឺសុទ្ធតែ
ត្រូវការថាមពល និងជាតិកាឡូរីចេញពីរាងកាយរបស់អ្នក ហើយអាចជួយដល់អ្នកមានបំណងសម្រកទម្ងន់ផងដែរ។
ប៉េងប៉ោះ
ការទទួលទានទឹកប៉េងប៉ោះក្រហមស្រស់មានសារប្រយោជន៍
សារធាតុចិញ្ចឹសំខាន់ជាច្រើន ផ្លែប៉េងប៉ោះល្អសម្រាប់ការថែរក្សាស្បែក
និងជួយឲស្បែកកាន់តែសស្អាត។ នៅក្នុងប៉េងប៉ោះក្រហមសម្បូរទៅដោយសារជាតិចិញ្ចឹមមិនធ្លាប់មាន។
ប៉េងប៉ោះ 100
ក្រាមបើយោងតាមគេហទំព័ររបស់ក្រសួងកសិកម្មអាមេរិក usda.gov ដែលបានចុះជាលើកដំបូង បានបញ្ចាក់ថា
នៅក្នុងប៉េងប៉ោះក្រហមមាន៖
ថាមពល 18 គីឡូកាឡូរី
ទឹក 94,34 ក្រាម
ប្រូតេអ៊ីន 0,95 ក្រាម
ជាតិខ្លាញ់ 0,11 ក្រាម
កាបូអ៊ីដ្រាត 4.01 ក្រាម
ជាតិសរសៃ 0,7 ក្រាម
ជាតិស្ករ 2,49 ក្រាម
ជាតិកាល់ស្យូម 11 មីលីក្រាម
ជាតិដែក 0,68 មីលីក្រាម
ម៉ាញេស្យូម 9 មីលីក្រាម
ផូស្វ័រ 28 មីលីក្រាម
ប៉ូតាស្យូម 218 មីលីក្រាម
សូដ្យូម 11 មីលីក្រាម
ស័ង្កសី 0,14 មីលីក្រាម
វីតាមីន C 22,8 មីលីក្រាម
ជាតិអាស៊ីដ 13
μg
វីតាមីន A 489 មីលីក្រាម
វីតាមីន E. 0,56 មីលីក្រាម
វីតាមីន K 2,6 μg
វាមានផ្ទុក Beta-carotene សារធាតុ lycopene
វីតាមីនជាច្រើនទៀត។
មានសារធាតុ Lycopene ជាសារធាតុក្រុម carotene carotenoids។
បានរកឃើញនៅក្នុងផ្លែឈើនិងបន្លែដែលមានដូចជា ឪឡឹក ល្ហុង ក្រូចថ្លុង ការ៉ុត វាជួយ ប្រឆាំងនឹងជំងឺមហារីក។ សារធាតុ Lycopene ក្នុងប៉េងប៉ោះ និងវីតាមីនដទៃទៀត
រួមជាមួយសារធាតុរ៉ែ ជួយដល់រាងកាយដូចជា៖
- កាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាត។
នេះគឺជាលក្ខណៈសម្បត្តិគួរឱ្យកត់សម្គាល់បំផុតមួយរបស់ប៉េងប៉ោះក្រហម។
- បង្ការជំងឺមហារីកពោះវៀនធំ
ដោយសារតែប៉េងប៉ោះមានផ្ទុកជាតិសរសៃច្រើននិងទឹក។
វាជួយក្នុងការគ្រប់គ្រងប្រព័ន្ធរំលាយអាហារ។
- កាត់បន្ថយជំងឺមហារីកសួត,
មហារីកក្រពេញអូវែ មហារីកលំពែង មហារីកសុដន់។
- ដើម្បីកាត់បន្ថយភាពចាស់ជរារបស់ស្បែក។
ប្រឆាំងអុកស៊ីតកម្ម ស្បែកមានសំណើម
ជួយកម្ចាត់កូឡេស្តេរ៉ុលអាក្រក់នៅក្នុងជញ្ជាំងសរសៃឈាម
អាចកាត់បន្ថយហាជំងឺសរសៃឈាមបេះដូង ដោយសារវាមានវីតាមីនខ្ពស់
អាចត្រួតពិនិត្យនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
- ជួយបង្ការជំងឺពុកឆ្អឹង
ព្រោះវាគឺមានវីតាមីនឃេ ខ្ពស់ជួយកាត់បន្ថយការឃាត់ទឹកក្នុងរាងកាយ
ប៉េងប៉ោះនឹងជួយកែសម្រួលតុល្យភាពសារធាតុរាវនៅក្នុងកោសិកានិងជាលិកា។
- កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម។
No comments:
Post a Comment