រៀនអាន
ពាក្យ និងឃ្លាងាយៗចំនួន១០១
១.សុភាពទៅពេទ្យព្រោះនាងឈឺក។
២.អាកាសធាតុត្រជាក់ខ្លាំងធ្វើឲ្យទឹកក្នុងធុងកក។
៣.រាងកាយរបស់មនុស្សខុសពីសត្វ។
៤.ជណ្ដើរផ្ទះតារាមានចំនួន១៣កាំ។
៥.កុំដើរលេងផ្ដេសផ្ដាស
ខ្លាចជម្ងឺកូរ៉ូណា។
៦.យាយទឹមមានអាយុកៅសិបឆ្នាំហើយ។
៧.អ្នកដែលអង្គុយលើកៅអីគឺលោកគ្រូសូរ។
៨.សត្វកុកមានពណ៌ស ហើយមានកវែង។
៩.យាយប្រាប់ឲ្យកូរបាយ។
១០.តារាជាកូនទីបីក្រុងគ្រួសារគ្រូសូរ។
ពាក្យ៖
កូរ កូន កៅអី កុក កាំ កៅ ក កាយ កក កុំ
១១.យាយទឹមទិញខោខ្លីឲ្យតារា។
១២.ប្រយ័ត្នឆ្កែខាំ។
១៣.ព្រោះតែជម្ងឺកកូរ៉ូណា តារាខកមិនបានទៅលេងស្រុកខ្មែរ។
១៤.ខែប្រាំងទឹកបឹងរីងខះមើលឃើញដល់បាត។
១៥.ឡានរបស់លោកគ្រូសូខូចទើបគាត់ដើរទៅសាលា។
១៦.តារាសរសេរភាសាខ្មែរខុសច្រើន។
១៧.សុភាពប្រារព្វពិធីខួបកំណើតឲ្យប្អូនរបស់នាង។
១៨.យាយទឹមខោកក្បាលតារាមួយក្រញ៉។
១៩.យាយទឹមខឹងនឹងតារា ព្រោះតារាមិនខំរៀន។
២០.សុភាពជានារីមានថ្ពាល់ខួចទាំងសងខាង។
ពាក្យ៖
ខឹង ខះ ខុស ខួច ខួប ខោក ខូច ខក ខាំ
២១.កុំយកទ្រព្យរបស់គេ។
២២.មាន់ទុកចំណីនៅនឹងគែរបស់វា។
២៣.សត្វគោមានរូបរាងខុសពីសត្វក្របី។
២៤.គេហៅចិនប៉េកាំងថាចិនដីគោកក៏បាន។
២៥.សុភាពជានារីសុភាពរាបសារ ចេះគោរពចាស់ទុំ។
២៦.ប៉ូលីសគោះទ្វារផ្ទះដល់ទៅពីរដង។
២៧.បន្ទប់របស់តារាមានខ្នើយ ភួយគរនៅលើគ្នា។
២៨.គេប្រើចង្កឹះមួយគូដើម្បីចាប់ម្ហូបញ៉ាំ។
២៩.តារាចេះគូរគំនូររូបថ្លុក។
៣០.សូមគូសបន្ទាត់ឲ្យត្រង់។
៣១.សូមគូសបន្ទាត់តាមខ្សែរដែលមាន។
៣២.តារាចូលគេងនៅម៉ោង៩យប់។
ពាក្យ៖ គូស គេង គូរ គេ គូសបន្ទាត់
គោះ គូ គែ គោក គោរព គរ
៣៣.យាយទឹមរស់នៅក្នុងឃុំគគីរ។
៣៤.ប៉ូលីសឃាំងផ្លូវមិនអនុញ្ញាតឲ្យឆ្លងកាត់។
៣៥.យើងអាចមើលឃើញផ្កាយពេលរាត្រី។
៣៦.ឃានវិញ្ញាណគឺច្រមុះ។
៣៧.សុភាពងាកឆ្វេងស្ដាំរកមើលតារា។
៣៨.លំហាត់នេះងាយធ្វើណាស់។
៣៩.ឡានរបស់តារាមានកំដៅងំល្អ។
៤០.ម៉ោង១២ហើយតារាងុយងោកលើតុបាយ។
៤១.តារាងើបពីដំណេកនៅម៉ោង៦ព្រឹក។
ពាក្យ៖ ងុយ ងាយ ងើប ងំ ងាក
ឃុំ ឃាំង ឃាន ឃើញ
៤២.មនុស្សជំនាន់មុនបានចាររឿងរ៉ាវជាច្រើនលើផ្ទាំងសិលា។
៤៣.លោកគ្រូសូរចែកកិច្ចការឲ្យសិស្សធ្វើនៅផ្ទះ។
៤៤.កុំដើរចូលក្នុងព្រៃប្រយ័ត្នចៃខាំ។
៤៥.ប៉ូលីសចាប់ចោរលួចទូរស័ព្ទគេ។
៤៦.តារាជាចៅរបស់យាយទឹម។
៤៧.យាយទឹមចាំមើលផ្លូវតារាមកពីសាលារៀន។
៤៨.យាយទឹមប្រាប់តារាឲ្យចុះពីលើដើមប៉ោម។
៤៩.សុភីចេះអាន និងសរសេរភាសាខ្មែរ។
៥០.ជាងចោះជញ្ជាំងផ្ទះដើម្បីទាញខ្សែរភ្លើង។
៥១.តារាជួយចូកដីនៅផ្ទះគ្រូសូរ។
៥២.តារាឆ្លើយសំណួរចំចំណុចសំខាន់ៗ។
៥៣.សុភីចូលទៅបង់ពន្ធឡាននៅសាលាក្រុង។
ពាក្យ៖ ចែក ចៃ ចោរ ចារ ចូល
ចូក ចំ ចុះ ចោះ ចេះ ចាំ
៥៤.តារាចង់ញ៉ាំឆាខ្ញីជាមមួយសាច់គោ។
៥៥.សុភីជួយរៀបចំឆាកសម្ដែងសិល្បៈនៅថ្ងៃចូលឆ្នាំ។
៥៦.ពាក្យឆីមានន័យថាញ៉ាំ។
៥៧.តាសៅក្បាលឆក។
៥៨.កុំញ៉ាំសាច់ឆៅ។
៥៩.ប្រយ័ត្នភ្លើងឆេះផ្ទះ។
៦០.ភ្លើងឆាបឆេះការ៉ាស់សាំងយ៉ាងសន្ធោសន្ធៅ។
៦១.កន្ទ្រៃអាចកាត់
ឬឆូតក្រណាត់ឲ្យដាច់ពីគ្នា។
៦២.ថ្ងៃនេះម៉ាក់ស្ងោរឆៃថាវជាមួយឆ្អឹងជំនីជ្រូក។
៦៣.សត្វសេកមានពណ៌ឆើតឆាយ។
៦៤.នារីស្លៀកសំពត់ឆែក។
ពាក្យ៖ ឆែក ឆូត ឆៃថាវ ឆើត
ឆក ឆេះ ឆៅ ឆាប ឆី ឆា ឆាក
៦៥.តារាទើបតែជាពីជម្ងឺផ្ដាសាយ។
៦៦.ស្វាយខ្ចីជូរណាស់។
៦៧.កាលពីម្សិលមិញ
តារាបានជួបតាសៅនៅឯផ្សារ។
៦៨.សិស្សទាំងអស់ត្រូវឈរជាជួរដើម្បីទទួលយកអាហារ។
៦៩.តារាមិនជឿលើអបីយជំនឿសោះឡើយ។
៧០.ស្នាមជាំលើដៃរបស់សុភី
គឺបណ្ដាលមកពីដួលម៉ូតូ។
៧១.តារាបង្កើតកម្មវិធីជួបជុំគ្នានៅសាលាមុនពេលចូលឆ្នាំខ្មែរ។
៧២.យើងជាជនជាតិខ្មែរ
យើងត្រូវចេះភាសាខ្មែរ។
៧៣.ជនជាតិខ្មែររស់នៅទីក្រុងឡូវែលមានច្រើនជាងនៅរដ្ឋរ៉ូតអៃឡិន។
៧៤.ចាស់ៗត្រូវការកូនចៅជួយថែរក្សា។
៧៥.ទីក្រុងឡូវែលមានប្រជាជនខ្មែរនៅជិតៗគ្នា ងាយទៅមករកគ្នា។
៧៦.ការរស់រានមានជីវិតសំខាន់ជាងអ្វីទាំងអស់។
៧៧.ជម្ងឺកូរ៉ូណាកំពុងរាតត្បាត
ដូច្នេះត្រូវលាងដៃ និងជូតសម្អាតឲ្យបានស្អាត។
ពាក្យ៖ ជីវិត ជូត ជិត ជុំ
ជាំ ជាតិ ជា ជាង ជូរ ជឿ ជួរ ជួប ជួយ
៧៨.បើឈឺឆាប់ទៅឲ្យពេទ្យពិនិត្យ។
៧៩.តារាចូលចិត្តញ៉ាំបបរឈាមជ្រូក។
៨០.កុមារអាយុមួយឆ្នាំឈានដើរមួយៗ។
៨១.តាសៅឈប់ជក់បារីតាំងពីឆ្នាំមុនមកម្ល៉េះ។
៨២.មនុស្សជាច្រើនឈរមើលការប្រណាំងទូក។
៨៣.សុភីទិញផ្កាឈូកយកទៅថ្វាយព្រះ។
៨៤.ក្មេងៗលេងក្រោមដើមឈើ។
ពាក្យ៖ ឈាម ឈើ ឈប់ ឈឺ ឈរ ឈូក ឈាន
៨៥.យាយសៅកំពុងធ្វើញាំស្វាយ។
៨៦.សុភីចូលចិត្តញ៉ាំបុកល្ហុង។
៨៧.តារាញញឹមព្រោះបានទទួលរង្វាន់ពីសាលារៀន។
៨៨.កូនមាន់ទើបតែញាស់ពីព្រឹកមិញ។
៨៩.កុមារញៀនលេងទូរស័ព្ទ។
៩០.ចៅភាញាក់តាមភ្លេង។
៩១.លោកគ្រូមានញាតិច្រើនណាស់។
ពាក្យ៖ ញាតិ ញាក់ ញៀន ញាស់
ញញឹម ញ៉ាំ ញាំ
៩២.តារាចូលចិត្តដើរលេងនៅមាត់ទន្លេ។
៩៣.តាផៃដាំត្រកូននៅសួនក្រោយផ្ទះ។
៩៤.យាយសៅទិញដែកគោលនៅផ្សារថ្មី។
៩៥.តាផៃដងទឹកស្រោចដំណាំ។
៩៦.ពីសម័យមុននៅក្នុងថ្នាក់រៀន
គេសរសេរនឹងដីស។
៩៧.ក្មេងៗលោតដាំដូងលើវាលខ្សាច់។
៩៨.ប្រាក់ដុល្លារមានតម្លៃណាស់។
៩៩.ប៉ូលីសដេញចាប់ចោរ។
១០០.ចៅសាយចូលចិត្តញ៉ាំដំណាប់ស្វាយ។
១០១.ផ្ទះខ្ញុំមានស្វាយមួយដើម។
ពាក្យ៖ ដើរ ដាំ ដែក ដង ដីស
ដាំដូង ដុល្លារ ដេញ ដំណាប់ ដើម