I. Translate the sentences below into English
II. Take the words from the sentences below, in red, and
write them into a new sentence.
១.ករណីរបស់លោកចចផ្លយធ្វើឲ្យពិភពលោកចាប់អារម្មណ៍។
២.គ្រូមានករណីយកិច្ចត្រូវបង្រៀនសិស្ស។
៣.នេះជាការកាត់ទោសដ៏យុត្តិធម៌បំផុត។
៤.ការចាយវាយរបស់ទីក្រុងមិនមានតម្លាភាពសោះ។
៥.ការចូលសញ្ជាតិអាមេរិកតម្រូវឲ្យបង់ប្រាក់។
៦.ការគេចវេសមិនបង់ពន្ធគឺជាទង្វើល្មើសច្បាប់។
៧.មានការដេញដោលគ្នាយ៉ាងតឹងសសៃក។
៨.ប៉ូលីសបានប្ដឹងអ្នកបើកបរល្មើសច្បាប់ទៅតុលាការ។
៩.មានការស្រង់ចំនួនប្រជាជននៅទីក្រុងឡូវែលកាលពីខែមុន។
១០.មិនមានការស្រុះស្រួលគ្នាសោះនៅក្នុងរដ្ឋាភិបាលអាមេរិក។
១១.ប៉ូលីសបានធ្វើការតាមកាលៈទេសៈ។
១២.អាមេរិកជាប្រទេសដែលមានកិត្យានុភាពជាងគេ
១៣.មិនមានការកែប្រែច្បាប់បង់ពន្ធឡើយ។
១៤.មានការក្លែងបន្លំឯកសារផ្ទេរប្រាក់។
១៥.គណៈវិនិច្ឆ័យនឹងធ្វើការសម្រេចក្នុងពេលខាងមុខ។
១៦.គណៈវិនិច្ឆ័យជាន់ទាបកំពុងប្រជុំចំពោះរឿងក្ដី។
១៧.គណៈវិនិច្ឆ័យជាន់ខ្ពស់នឹងអនុម័តរឿងនេះឆាប់ៗ។
១៨.គណៈកម្មាធិការរៀបចំការបោះឆ្នោតក្រុងឡូវែល។
១៩.តើនរណាខ្លះជាគណៈកម្មាធិការអចិន្រ្តៃយ៍នៅក្នុងសមាគមនេះ?
២០.លេខឡានខ្ញុំជាលេខគត់គូទាំងអស់។
២១.ប៉ូលីសចាប់ចោរលួចឡាន។
២២.សំណើរចុងក្រោយគឺសុំចរចារ។
២៣.ប្រទេសណាក៏មានច្បាប់ដែរ។
២៤.ច្បាប់សហព័ន្ធមានអំណាចលើសលុប។
២៥.ដូណាស់ត្រាំរងការចោទប្រកាន់ពីសភា។
២៦.ចុងចោទមិនបានបង្ហាញភស្ដុតាងទេ។
២៧.ហាមចែករំលែកព័ត៌មានទាំងនេះ។
២៨.ចៅក្រមបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
២៩.មានការជជែកគ្នាយ៉ាងតឹងសសៃក។
៣០.គូលីយ៉ានីត្រូវជាប់ចោទពីបទក្លែងឯកសារ។
៣១.ខំរៀនទើបមានជីវភាពល្អប្រសើរ។
៣២.គម្រោងនេះមានការជំទាស់ពីព្រឹទ្ធសភា។
៣៣.ជម្លោះដែលកើតឡើងព្រោះតែផលប្រយោជន៍។
៣៤.តុលាជាគណកម្មការជ្រើសរើសបវរកញ្ញាឆ្នាំ២០២១។
៣៥.កុំជ្រៀតជ្រែកកិច្ចការរបស់តុលាការ។
៣៦.មានការដាក់បញ្ញត្តិយ៉ាងតឹងតែងចំពោះជនល្មើស។
៣៧.គ្រប់វិវាទតែងតែមានការដោះស្រាយ។
៣៨.តុលាការជាកន្លែងផ្ដល់យុត្តិធម៌។
៣៩.តំណាងរាស្រ្តកើតឡើងដោយការបោះឆ្នោត។
៤០.នៅប្រទេសកាតាមានអភិជនច្រើន។
៤១.ប៉ូលីសបានដកហូតវត្ថុតាងជាច្រើនពីជនល្មើស។
៤២.ដីការចាប់ខ្លួនត្រូវបានបញ្ជូនដល់ដៃប៉ូលីសហើយ។
៤៣.តើនរណាជាដើមចោទក្នុងរឿងនេះ?
៤៤.តុលាការបានដោះលែងជនជាប់ចោទ។
៤៥.រឿងក្ដីមិនទាន់ដោះស្រាយចប់នៅឡើយទេ។
៤៦.ថវិកាបុណ្យដែលទទួលបានមានចំនួន១០០០ដុល្លារ។
៤៧.រឿងនេះមិនសំខាន់ទេ ទុកចោលសិនទៅ។
៤៨.ការណ៍ទាំងនេះទុកអោយនៅដដែលក៏ល្អម្យ៉ាងដែរ។
៤៩.ទំនិញគេចពន្ធទាំងអស់មានចំនួន២០តោន។
៥០.សាក្សីទីមួយមានការទាក់ទងនឹងជនរងគ្រោះ។
៥១.ខ្ញុំមិនទាន់មានពេលទំនេរទេ។
៥២.លោករដ្ឋមន្រ្តីជានិច្ចកាលធ្វើជាអធិបតីក្នុងកម្មវិធី។
៥៣.ការធ្វើសច្ចាប្រណិធាននឹងប្រព្រឹត្តទៅនៅពេលបន្ដិចទៀតនេះ។
៥៤.នីតិកាលទី១០នេះសភាធ្វើកិច្ចការបានច្រើន។
៥៥.នីតិវិធីក្នុងការកាត់ទោសមានភាពមិនប្រក្រតី។
៥៦.ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រលងច្រើន។
៥៧.កុំបដិសេធនឹងសំណើរទាំងនេះអី។
៥៨.កម្ពុជាបានប្រកាសឯករាជពីបារាំងនៅឆ្នាំ១៩៥៣។
៥៩.មហាជននឹងប្រឆាំងតបវិញចំពោះរឿងអយុត្តិធម៌មួយនេះ។
៦០.ប្រជាប្រិយភាពរបស់គាត់ត្រូវបាត់បង់អស់ហើយ។
៦១.មានការប្រតិបត្តិមិនបានត្រឹមត្រូវចំពោះច្បាប់ថ្មីនេះ។
៦២.ធ្វើជាប្រធានបណ្ដោះអាសន្នក៏មានសិទ្ធិសម្រេចដែរ។
៦៣.មានរឿងរ៉ាវច្រើនប្រភេទណាស់ចំពោះបុគ្គលមួយនេះ។
៦៤.ប្រយោជន៍ជាតិគឺជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។
៦៥.ប្រាក់ចំណាយរបស់ក្រុមហ៊ុននេះមានលើសពីចំណូល។
៦៦.តុលាការបានបញ្ជាឲ្យប៉ូលីសតាមចាប់ជនល្មើស។
៦៧.បុគ្គលខ្លះធ្វើកិច្ចការតាមទំនើងចិត្ត។
៦៨.តើអ្នកដឹងថាបទឧក្រិដ្ឋជាអ្វីទេ?
៦៩.មានការកាត់បន្ថយបុគ្គលិកនៅក្រសួងអប់រំ។
៧០.សូមបន្ថែមពាក្យថាល្អនៅក្នុងឃ្លានេះផង។
៧១.ប្រវត្តិវិទូភាគច្រើនជាជនបរទេស។
៧២.មានការបែងចែកវាក់សាំងមិនស្មើគ្នា។
៧៣.ខ្ញុំយកលុយទៅបង់ថ្លៃប៉ាតង់។
៧៤.បងរបស់ខ្ញុំជាមន្រ្តីប៉ូលីសតុលាការ។
៧៥.រឿងចក្ដីនេះទុកឲ្យប្រធានចៅក្រមជាអ្នកសម្រេច។
៧៦.ក្រុមប្រឹក្សាតុលាការមានចំនួន៥នាក់។
៧៧.ជនជាតិអុយហ្គោត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរុំ។
៧៨.បើគ្មានប្រាក់បង់នឹងត្រូវគេបណ្ដេញពីផ្ទះ។
៧៩.បទបញ្ញត្តិទាំងនេះតើបតែបង្កើតថ្មីទេ។
៨០.រដ្ឋាភិបាលមានបំណុលជាតិច្រើនណាស់។
៨១.ការបំបាត់អំពើពុករលួយមានដំណើរយឺតយ៉ាវណាស់។
៨២.ត្រូវនាំសាក្សីមកសួរផ្ទាល់មាត់។
៨៣.ចម្លើយដែលទទួលបានគឺផ្ទុយទៅវិញ។
៨៤.អ្នកផ្ដើមគំនិតបង្កើតសមាគមនេះគឺលោកតារា។
៨៥.តើលោកបានផ្ទៀងផ្ទាត់ចម្លើយរបស់សាក្សីទេ?
៨៦.ចុងចោទបានផ្ដល់ភស្ដុតាងគ្រប់យ៉ាង។
៨៧.ផ្ទៃក្នុងរបស់បក្សសាធារណៈរដ្ឋរង្គោះរង្គើ។
៨៨.ជាពលរដ្ឋសាមញ្ញក៏មានសិទ្ធិបោះឆ្នោតដែរ។
៨៩.ពាក្យចោទប្រកាន់ទៅលើលោកដួងធ្ងន់ធ្ងរណាស់។
៩០.ប្រើពាក្យជជែកតវ៉ាដោយឥតបានការ។
៩១.ពាណិជ្ជកម្មអាមេរិកកម្ពុជាបានកើនឡើងនៅឆ្នាំនេះ។
៩២.សំណុំរឿងនេះត្រូវការពិនិត្យឡើងវិញ។
៩៣.បើមានភាពអាសន្នមកដល់មិនដឹងថាត្រូវទៅណាទេ។
៩៤.នេះជាមណ្ឌលពាណិជ្ជកម្មថ្មីរបស់រដ្ឋ។
៩៥.មន្រ្តីតុលាការធ្វើការប្រយ័ត្នប្រយែងណាស់។
៩៦.បើមានកំហុសត្រូវចេញមុខទទួល។
៩៧.មុខការរបស់ចុងភៅគឺដាំស្ល។
៩៨.សុធាជាមេធាវីរបស់ជនរងគ្រោះ។
៩៩.មានមណ្ឌលបោះឆ្នោតយ៉ាងច្រើនបើកទាំងព្រលឹម។
១០០.មន្រ្តីសុខាភិបាលធ្វើការងារច្រើនណាស់។
១០១.តើមានមុខតំណែងណាមួយដែលបានមកដោយងាយ?
១០២.កុំមើលងាយមនុស្ស។
១០៣.ចុងចោទយល់ព្រមសងតាមតុលាការកំណត់។
១០៤.ជនរងគ្រោះមិនស្គាល់ភាពយុត្តិធម៌ទេ។
១០៥.របបសភានិយមដឹកនាំដោយយកសភាជាធំ។
១០៦.របបសភាពីរប្រទាញប្រទង់គ្នាណាស់។
១០៧.រូបិយវត្ថុរបស់ខ្មែរគឺប្រាក់រៀល។
១០៨.នៅក្នុងរាជវាំងមានការរៀបចំយ៉ាងល្អវិចិត្រ។
១០៩.ចៅក្រមវិនិច្ឆ័យរឿងក្ដីចចផ្លយបានយ៉ាងល្អ។
១១០.សកម្មភាពឆក់ប្លន់មានកាន់តែច្រើននៅក្នុងសង្គម។
១១១.លោករ៉ាស៊ីជាសមាជិកសភាដ៏មានឥទ្ធិពលម្នាក់។
១១២.តើសភាតំណាងរាស្រ្តធ្វើកិច្ចការអ្វីខ្លះ?
១១៣.សាក្សីម្នាក់នេះប្រហែលរងសម្ពាធពីចុងចោទ។
១១៤.សូមរិះគន់ក្នុងន័យស្ថាបនា។
១១៥.សុន្ទរកថារបស់នាយករដ្ឋមន្រ្តីគ្មានខ្លឹមសារអ្វីសោះ។
១១៦.សភាចារបុរសកំពុងស៊ើបអង្កេតរឿងក្ដី។
១១៧.តុលាការកំពុងធ្វើការស៊ើបអង្កេតបន្ដ។
១១៨.អាឡិចត្រូវរដ្ឋាភិបាលហាមឃាត់មិនឲ្យចូលស្រុកខ្មែរ។
១១៩.អង្គប្រជុំត្រូវបានបញ្ចប់ហើយ។
១២០.អត្ថបទនេះសរសេរបានល្អណាស់។
១២១.លោកនាយកជាអធិបតីក្នុងការចែកសញ្ញាបត្រដល់សិស្ស។
១២២.សភាបានអនុម័តច្បាប់អន្ដោប្រវេសន៍រួចហើយ។
១២៣.ធ្វើអ្វីក៏ដោយត្រូវអនុលោមតាមច្បាប់រដ្ឋ។
១២៤.ប៉ូលីសបានអនុវត្តដីការតុលាការ។
១២៥.អាវុធនុក្លេអែរនាំមកនូវភាពអន្តរាយដល់មនុស្សជាតិ។
១២៦.ជនអន្តោប្រវេសន៍ចូលមកសហរដ្ឋអាមេរិកច្រើនណាស់។
១២៧.សមាជិកសភាមានអភ័យឯកសិទ្ធិ។
១២៨.បារាំងធ្លាប់ធ្វើអាណានិគមលើកម្ពុជា។
១២៩.រឿងទឹកដីទុកជាអាទិភាពសម្រាប់ដោះស្រាយ។
១៣០.មនុស្សខ្លះមានតម្រូវការឥតព្រំដែន។
១៣១.មានឧបសគ្គជាច្រើនសម្រាប់អភិវឌ្ឍន៍ជាតិ។
១៣២.ឯកភាពជាតិជារឿងសំខាន់ណាស់។
១៣៣.ពុំមានឯកសារនិយាយអំពីខ្មែរអាមេរិកាំងទេ។
១៣៤.ម្ដាយរបស់បូណាជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត។
១៣៥.មេធាវីបានធ្វើសំបុត្របញ្ជាក់រួចរាល់ហើយ។