Read and translate the following sentences.
១. បង្កាទាំងនេះស្ងួតពេក ញ៉ាំមិនឆ្ងាញ់ទេ។
២. កុំស្លៀកសម្លៀកបំពាក់សើម។
៣. បូណារត់លឿនជាងតាសៅ។
៤. ដង្កូវវារយឺតៗលើដើមផ្កា។
៥. នាពេលអនាគតបូណានឹងក្លាយជាមេធាវី។
៦. តើប្អូនបានដឹងពីអតីតកាលរបស់ឪពុកម្ដាយប្អូនទេ?
៧. យាយសុខជាពីជម្ងឺផ្ដាសាយកាលពីអាទិត្យមុន។
៨. ម៉ែឈឺរាល់ថ្ងៃ
តែគាត់មិនសម្រាកពីការងារទេ។
៩. ឆ្នាំនេះម៉ែចាស់ច្រើនណាស់។
១០. កាលពីក្មេងម៉ែធ្លាប់រស់នៅប្រទេសកម្ពុជា។
១១. បងស្រីរបស់ខ្ញុំឈ្មោះធីតា។
១២. ប្អូនៗរបស់ខ្ញុំរៀនភាសាខ្មែរនៅសមាគមខ្មែរ។
១៣. ខ្ញុំឃ្លានបាយខ្លាំងណាស់។
១៤. ថ្ងៃនេះខ្ញុំញ៉ាំបាយឆ្អែតហើយ។
១៥. តើនរណាអង្គុយនៅខាងឆ្វេងដៃខ្ញុំ?
១៦. តើប្រទេសណាខ្លះដែលប្រើឡានចង្កូតស្ដាំ?
១៧. ខោរបស់បូណារាងធូរបន្តិច។
១៨. តាសៅចងខ្សែរកាណូតយ៉ាងតឹងជាប់នឹងគល់ឈើ។
១៩. តើខ្ញុំ និងបូណា នរណាទាបជាងគេ?
២០. ប្រាសាទអង្គរវត្តមានកំពូលខ្ពស់ណាស់។