Copy the sentences below then translate and read.
១. ខ្ញុំមិនចូលចិត្តញ៉ាំបាយកកទេ។
២. តើសាប៊ូកក់សក់នេះថ្លៃប៉ុន្មាន?
៣. អ្វីៗដែលយើងនិយាយ
គេកត់ត្រាទុកទាំងអស់។
៤. បុប្ផាទើបតែទិញកងដៃមាសមួយនេះកាលពីម្សិលមិញ។
៥. កង់ឡានរបស់បូណាធូរខ្លាំងណាស់។
៦. ទាំងនេះគឺជាកលល្បិចរបស់ពួកជនបោកប្រាស។
៧. យកខ្នើយមកកល់ខ្នងអោយយាយផង។
៨. កាហ្វេនេះមានកាកច្រើន ខ្ញុំមិនចូលចិត្តទេ។
៩. នៅស្រុកអាមេរិកគេមានចាយប្រាក់កាក់។
១០. ឆ្កែរបស់ណាវីកាចណាស់ កុំនៅជិតវាអី។
១១. បូណាកាច់បែកឈើទាំងនេះបាក់គ្មានសល់។
១២. ខ្ញុំមានកាតធនាគារពីរ តែខ្ញុំប្រើតែមួយទេ។
១៣. ណាវីជាកូនកាត់អាមេរិកាំង ឪពុករបស់នាង
ជាជនជាតិអាមេរិក។
១៤.
យាយសៅរកស៊ីកាក់កបណាស់ឆ្នាំនេះ។
១៥. សាកសពរបស់ជនរងគ្រោះដោយសារសង្រ្គាម
នៅតំបន់ហ្កាសាត្រូវបានគេជីកកប់យ៉ាងជ្រៅ។
១៦. សំឡេងទាយំឭសូរកាបៗ។
១៧. បូណាកាប់មែកឈើនៅក្រោយផ្ទះ។
១៨. តើសាំងមួយកាននេះថ្លៃប៉ុន្មាន?
១៩. ខ្ញុំឃើញបូណា និងណាវីដើរកាន់ដៃគ្នាកាលពី
ព្រឹកមិញ។
២០. ខែនេះយាយសុខរកស៊ីខាតលុយច្រើនណាស់។
២១. តារាកំពុងខាត់ស្បែកជើងនៅក្នុងបន្ទប់របស់វា។
២២. តើប្អូនជឿទេ
ថាគេអាចខាបព្រលឹងអ្នកស្លាប់បាន?
២៣. ទឹកស្ករនេះរាងខាប់បន្ដិច ខ្ញុំអាចលាយទឹក
ថែមបានទេ?
២៤. តាសៅចិញ្ចឹមមាន់គកបីក្បាល វារងាវឭខ្លាំងណាស់។
២៥. យាយសុខកំពុងគក់ខ្នងអោយតាសៅ។
២៦. បូណាអង្គុយគងអន្ទាក់ខ្លានៅពីមុខចាស់ៗ
មើលទៅមិនសមរម្យទេ។
២៧. ប្រាសាទអង្គរវត្តស្ថិតនៅគង់វង្សជាអមត:។
២៨. នៅក្រោយផ្ទះខ្ញុំមានគល់ឈើធំមួយ។
២៩. យាយរបស់ខ្ញុំត្រូវបានគេលួចធ្វើឃាតកាលពី
ជំនាន់ខ្មែរក្រហម។
៣០. កុំឃាត់បូណាអី អោយវាទៅដើរលេង
ជាមួយតារាទៅ។
៣១. តារាងប់នឹងហ្កេមណាស់ វាលេងរហូតអត់បាយ
អត់ទឹក។
៣២. ខ្ញុំឃើញកណ្ដុរងាប់នៅក្រោមតុបាយ។
៣៣. ជីវិតដែលគ្មានគោលដៅ បីដូចចករសាត់
កណ្ដាលទន្លេ។
៣៤. សត្វជីងចក់យំឮចក់ៗ។
៣៥. តាសៅបានយកចបទៅជម្រះស្មៅនៅមុខផ្ទះគាត់
អោយស្អាត។
៣៦. យើងមើលកុនចប់ហើយ តោះទៅញ៉ាំបាយ។
៣៧. ណាវីរៀនចងអន្សមពីយាយសុខ។
៣៨. ណាវីចង់រៀនភាសាខ្មែរបន្ថែមទៀត។
៣៩. បូណាចតឡាននៅជាន់ទីប្រាំ។
៤០. តើផ្លែឈើអ្វីដែលមានរសជាតិចត់?
៤១. មានចាបមួយគូធ្វើសំបុកនៅលើដើមប៉ោម។
៤២. បូណាត្រូវបានប៉ូលីសចាប់កាលពីយប់មិញ។
៤៣. តើនៅផ្ទះរបស់ប្អូនមានចានប៉ុន្មាន?
៤៤. ពាក្យចាន់នេះមកពីពាក្យច័ន ជាឈ្មោះដើមឈើ
ដែលផ្លែវាពេលទុំមានក្លិនក្រអូប។
៤៥. ក្បាលរបស់តាសៅឆកចំកណ្ដាល។
៤៦. កុំឈរនៅទីនោះប្រយ័ត្នខ្សែរភ្លើងឆក់។
៤៧. ទន្សាយជាប់ជង់ដែលតាសៅបានដាក់កាលពីយប់មិញ។
៤៨. សូមបណ្ដាជនប្រុសស្រីទាំងឡាយបានប្រកប
តែនឹងសេចក្ដីសុខ។
៤៩. ឆ្នាំនេះមានទឹកជន់លិចនៅរដ្ឋផ្លរីដា។
៥០. ជលបក្សីគឺសត្វស្លាបដែលរកចំណីនៅក្នុងទឹក។
៥១. សូមដើរអោយឆ្ងាយពីសត្វគោបន្តិច
ប្រយ័ត្នវាជល់។
៥២. កូនមាន់ញាស់ប្រាំហើយ នៅបីទៀតមិនទាន់
ញាស់ទេ។
៥៣. តាសៅកំពុងដកស្មៅនៅមុខផ្ទះ។
៥៤. ភ្លៀងកាលពីយប់មិញ នាំអោយមានទឹកដក់
នៅតាមផ្លូវ។
៥៥. តាសៅកំពុងប្រមូលសំបកដបយកទៅបោះចោល។
៥៦. នៅក្នុងថ្នាក់រៀនរបស់យើងមានគ្នាដប់នាក់។
៥៧. យប់នេះមានមនុស្សឈរដេរដាសពេញ
ក្នុងសួនប៉ៃលិន។
៥៨. ល្មមដល់ពេលដាស់បូណាអោយទៅសាលារៀនហើយ។
៥៩. វាគួរតែដល់ពេលដែលខ្មែរក្រោកឈរប្រឆាំង
នឹងជនផ្ដាច់ការហើយ។
៦០. បូណាបានឆ្លើយតបទៅលោកគ្រូយ៉ាងសុភាពរាបសារ។
៦១. លោកគ្រូប្រាប់ថា ការវាយតប់គ្នាមិនមែន
ជាអំពើល្អទេ។
៦២. តានគឺជាជម្ងឺមួយប្រភេទដែលកើតលើបាតដៃ
បាតជើងឬអណ្ដាត។
៦៣. ភ្លុកដំរីមួយគូនេះតាន់ល្អណាស់។
៦៤. ទឹកស្រក់តក់ៗពីដំបូលពេញមួយយប់។
៦៥. កុំដាក់របស់ក្នុងថង់ច្រើនពេក ព្រោះវាអាចរហែក។
៦៦. ដំរីនេះមានភ្លុកទក គឺវាមានភ្លុកតែមួយចំហៀងប៉ុណ្ណោះ។
៦៧. សាច់ក្រណាត់នេះប្រើទៅឆាប់ទក់ណាស់។
៦៨. ឪឡឹកនេះស្វិតទងហើយ បេះវាទៅ។
៦៩. តើប្អូនស្គាល់រូបសញ្ញារបស់ទង់ជាតិខ្មែរទេ?
៧០. តើប្អូនធ្លាប់ឃើញសត្វទាកទេ តើវាមានរូបរាង
បែបណាដែរ?
៧១. បូណាដើរទាក់ខ្សែរភ្លើង បណ្ដាលអោយដួលពកក្បាល។
៧២. ម៉ែតែងតែធ្វើបុណ្យដាក់ទានដល់អ្នកដែលខ្វះខាត។
៧៣. ខំរៀនទាន់ខ្លួននៅក្មេង។
៧៤. បូណា
និងណាវីមិនដែលទាស់គ្នាឡើយ។
៧៥. នំប៉័ងសាច់នេះទន់ពេកញ៉ាំមិនឆ្ងាញ់ទេ។
៧៦. កងទ័ពអ៊ុយក្រែនខំប្រយុទ្ធទប់ទល់ជាមួយ
កងទ័ពរុស្សីទាំងយប់ទាំងថ្ងៃ។
៧៧. ដើមប៉ោមជិតដួលហើយ
ឆាប់យកឈើមកទល់ផង។
៧៨.
កីឡាប្រដាល់គុនខ្មែរប្រើដៃវាយ ហើយជើងទាត់ផងដែរ។
៧៩. បូណារៀនពូកែណាស់ វាជាធនធានមនុស្ស
ដ៏ល្អម្នាក់ទៅអនាគត។
៨០. កីឡាករនោះធន់ណា គេវាយត្រូវច្រើន តែដូចជា
មិនឈឺសោះ។
No comments:
Post a Comment