Homework K3

 

1. Choose the correct word to complete each sentence 

2. Translate the sentences

3. Read and record the sentences

១. ម៉ែរបស់ខ្ញុំជា . គាត់ធ្វើការនៅមន្ទីរពេទ្យទីក្រុងឡូវែល។

ក. ថ្នាំបន្ទក់ភ្នែក ខ. វេជ្ជបណ្ឌិត គ. ថ្នាំលាប ឃ. បង់បិទដំបៅ 

ង. ថ្នាំគ្រាប់

 

២. ខ្ញុំមុតដៃ អោយខ្ញុំសុំ. រុំដៃបន្តិចមក។

ក. ថ្នាំបន្ទក់ភ្នែក ខ. វេជ្ជបណ្ឌិត គ. ថ្នាំលាប ឃ. បង់បិទដំបៅ 

ង. ថ្នាំគ្រាប់

 

៣. ជួយហុច. អោយខ្ញុំបន្ដិចមក ខ្ញុំចង់លាប ក ថែមទៀត។ 

ក. ថ្នាំបន្ទក់ភ្នែក ខ. វេជ្ជបណ្ឌិត គ. ថ្នាំលាប ឃ. បង់បិទដំបៅ 

ង. ថ្នាំគ្រាប់

 

៤. លោកវេជ្ជបណ្ឌិតបានប្ដូរ. អោយខ្ញុំហើយ ព្រោះអាមុនប្រើមិនត្រូវសោះ។

ក. ថ្នាំបន្ទក់ភ្នែក ខ. វេជ្ជបណ្ឌិត គ. ថ្នាំលាប ឃ. បង់បិទដំបៅ 

ង. ថ្នាំគ្រាប់

 

៥. មីងរបស់ខ្ញុំមិនចូលចិត្តលេបថ្នាំទេ នៅផ្ទះគាត់មាន. សល់ច្រើនណាស់។

ក. ថ្នាំបន្ទក់ភ្នែក ខ. វេជ្ជបណ្ឌិត គ. ថ្នាំលាប ឃ. បង់បិទដំបៅ 

ង. ថ្នាំគ្រាប់




 

ពាក្យបច្ចេកទេសពេទ្យ


គ្រូពេទ្យ                      doctor

វេជ្ជបណ្ឌិត                  nurse

ពេទ្យធ្មេញ                  dentist

មន្ទីពេទ្យ                    hospital

រោគសាស្រ្ត                pathology

ឡានពេទ្យ                  ambulance

អ្នកកំដរ                      accompany the patient

ឪសថស្ថាន                 pharmacy

ឪសថ                        medicine

ថ្នាំគ្រាប់                     pile

ថ្នាំពេទ្យ                     drug

វេជ្ជបញ្ជា                    prescription

សុខភាព                    health

ថ្នាំពុល                      poison

ថ្នាំលាប                     ointment

ថ្នាំគ្រាប់                     tablet

ថ្នាំបាញ់ច្រមុះ              nasal spray

ថ្នាំបន្តក់ភ្នែក                eye drops

ថ្នាំបៀមបាត់ឈឺ ក       throat lozenges

ចាក់ថ្នាំ                      injection

បង់បិទដំបៅ                bandage

បង់រុំរបួស                   plaster

ណាត់ជួបពេទ្យ            appointment

រង់ចាំជួបពេទ្យ             wait

ខ្សោយកម្លាំង              weak

តានតឹងក្នុងចិត្ត            stress

ថែទាំ                         care

ញ៉ាំតម                       diet

ជីពចរ                        pulse

រលាកកំដៅថ្ងៃ             sunburn

សីតុណ្ហភាព               temperature

ឆ្លុះកាំរស្មីអិច               x ray

មេរោគ                       germ

គាំងបេះដូង                heart attack

ការវះកាត់                  operation

វះកាត់                       surgery

ឈឺចាប់                     pain

កញ្រ្ជឹល                     measles

មានផ្ទៃពោះ                pregnancy

ចាញ់កូន                    morning sickness

ឈឺធ្ងន់                       sick as a dog

សន្លប់                        black out

ប្រដាប់ស្ទង់កំដៅ         thermometer

ជម្ងឺ                           illness

គ្រោះថ្នាក់                  accident

ឈឺពោះ                     stomachache

ឈឺក្បាល                   headache

ឈឺបំពង់ក                  sore throat

ឈើច្រត់                    crutch

ស្លាកស្នាម                  scar

ស្នាមខ្ញៅ                    scratch

ស្នាមជាំ                     bruise

ពេទ្យត្រចៀក               audiologist

ឧបករណ៍ជំនួយសំឡេង        hearing aid

ពេទ្យភ្នែក                   optometrist 

វែនតា                        eyeglasses

កញ្ចក់ពាក់ជាប់ភ្នែក      contact lenses

ចាក់ម្ជុលវិទ្យាសាស្រ្ត     get acupuncture

ពេទ្យចាប់សសៃ           physical therapy

សេរ៉ូម                        intravenous drip

ជម្ងឺមហារីក                 cancer

ជម្ងឺអុចស្វាយ              chickenpox

ជម្ងឺផ្ដាសាយ               cold

រាគរូស                       diarrhea

ឈឺត្រចៀក                 earache

ក្អក                           cough

ផ្ដាសាយធំ                  flu

ស្រោមអនាម័យ           condom

ឧបករណ៍សង្រ្គោះបឋម         first aid kit

រទេះរុញ                     wheelchair

អប                           brace

អបឆ្អឹងបាក់                 cast

ពេទ្យកែសម្ភស្ស           orthopedist

ពេទ្យវិកលចរិក            psychiatrist

បន្សាបជាតិពុល           detoxify




ការធ្វើម្ហូប


បុស្បា       តារាថ្ងៃនេះ ខ្ញុំស្លសម្លកកូរអោយតារាឯងញ៉ាំម្ដង។


តារា          ខានញ៉ាំកកូរយូរដែរហើយ តាំងពីម៉ែខ្ញុំចេញ


                ទៅអាមេរិក មិនមាននរណាស្លសម្លកកូរអោយ

                

                ញ៉ាំសោះ។ 


បុស្បា       ជិតបានញ៉ាំហើយ មកជួយបុកគ្រឿងបន្តិចបានទេ?


តារា          បាទ! ជួយបាន ប្រើមកចុះ។


បុស្បា       មិនមែនប្រើទេ តែសុំពឹងអោយជួយទេតើ។


តារា          ប្រាប់មក។


បុស្បា       ជួយហាន់គ្រឿង ហើយបុកផង។


តារា          គ្រឿងហ្នឹងមានអីខ្លះ?


បុស្បា       មានរមៀត ខ្ជាយ ខ្ទឹម ស្លឹកគ្រៃ ស្លឹកក្រូចសើច

                

                បុកលាយគ្នាទៅ។ ខ្ញុំរកត្បាល់បុកមិនឃើញទេ។


តារា          ខ្ញុំរកត្បាល់បុកមិនឃើញទេ។ 


បុស្បា       ត្បាល់និងអង្រែ នៅក្បែរឆ្នាំងខ្ទះធំ ដែលព្យួរជាប់


                នឹងជញ្ជាំងហ្នឹង។ 


តារា          អូ ខ្ញុំឃើញហើយ។


បុស្បា       ពេលបុកគ្រឿងតារាឯងដាក់គ្រឿងចូលតិចៗ


                បុកប្រយ័ត្នខ្ចាយចេញក្រៅ។


តារា          ដាក់អំបិលចូលបុកជាមួយគ្នាទេ? 


បុស្បា       មិនបាច់ដាក់អំបិលចូលទេ។


តារា          ទម្រាំបានសម្លញ៉ាំ ត្រូវធ្វើកិច្ចការច្រើនណាស់។ 


បុស្បា       បើដឹងចឹងហើយ ពេលឃើញគេធ្វើចូលជួយផង។

 

តារា          បាទ។ អើ សម្លគ្រឿង គេបុកគ្រឿងចឹងដែរទេ? 


បុស្បា       មិនខុសគ្នាប៉ុន្មានទេ រវាងគ្រឿងកកូរ និងគ្រឿងម្ជូរ


                គ្រឿងនោះ។ 


តារា          ចាំថ្ងៃណាមួយអោយបុស្បាឯងស្លសម្លម្ជូរគ្រឿង


                ញ៉ាំម្ដង។ ឥឡូវគ្រឿងបុកហើយ អោយខ្ញុំធ្វើអីទៀត?


បុស្បា       ជួយចិតបន្លែផង។ នេះល្ហុង ចិត្តតែសម្បកសិនទៅទៅ។ 


តារា          ហើយល្ពៅ ត្រូវចិត្តសម្បកដែរទេ?


បុស្បា        ចាស៎ ត្រូវតែចិតហើយ។ ជួយចិតល្ពៅហ្នឹងផង។


                ខ្ញុំចិតននោង។


តារា          ក្ដាមហ្នឹងធ្វើអីដែរ?


បុស្បា        ក្ដាមត្រវបកស្នូកវាចេញហើយបុកយកទឹកក្ដាម


                មកស្លហ្នឹងណា៎។


តារា        ខ្ញុំមិនដែលញ៉ាំសម្លកកូរក្ដាមសោះ។


បុស្បា       កកូរក្ដាមប្លែកបន្តិចតែឆ្ងាញ់ណាស់។ តារា


                ជួយហាន់ណ្ដែកកួរអោយខ្លីបន្តិចផង។


តារា         សម្លកកូរហ្នឹងដាក់សាច់ត្រី ឬសាច់អី?


បុស្បា       ចាស ខ្ញុំស្លជាមួយត្រី តែក៏ត្រូវលាយសាច់ជ្រូក


                បីជាន់ដែរ។


តារា          បុស្បាស្លជាមួយត្រីអីដែរ?


បុស្បា       ខ្ញុំស្លជាមួយនឹងត្រីអណ្ដែង។


តារា          ខ្ញុំចូលចិត្តញ៉ាំកកូរ ព្រោះមានបន្លែច្រើនមុខ។


បុស្បា       ពេលតារាចិតបន្លែហើយ ជួយកិនអង្ករលីងផង។


                នោះអង្ករលីងខ្ញុំគ្របទុកក្នុងកូនខ្ទះហ្នឹងឯង។


តារា          បាទ ចាំខ្ញុំធ្វើ។ បានមកជួយបុស្បាដាំស្លអីចឹងទៅ


                បានរៀនខ្លះ ថ្ងៃក្រោយចាំអញ្ជើញបុស្បាទៅភ្លក់


                ស្នាដៃខ្ញុំវិញម្ដង។


បុស្បា       ចាស៎! រង់ចាំជានិច្ច។






ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...