ការធ្វើម្ហូប


បុស្បា       តារាថ្ងៃនេះ ខ្ញុំស្លសម្លកកូរអោយតារាឯងញ៉ាំម្ដង។


តារា          ខានញ៉ាំកកូរយូរដែរហើយ តាំងពីម៉ែខ្ញុំចេញ


                ទៅអាមេរិក មិនមាននរណាស្លសម្លកកូរអោយ

                

                ញ៉ាំសោះ។ 


បុស្បា       ជិតបានញ៉ាំហើយ មកជួយបុកគ្រឿងបន្តិចបានទេ?


តារា          បាទ! ជួយបាន ប្រើមកចុះ។


បុស្បា       មិនមែនប្រើទេ តែសុំពឹងអោយជួយទេតើ។


តារា          ប្រាប់មក។


បុស្បា       ជួយហាន់គ្រឿង ហើយបុកផង។


តារា          គ្រឿងហ្នឹងមានអីខ្លះ?


បុស្បា       មានរមៀត ខ្ជាយ ខ្ទឹម ស្លឹកគ្រៃ ស្លឹកក្រូចសើច

                

                បុកលាយគ្នាទៅ។ ខ្ញុំរកត្បាល់បុកមិនឃើញទេ។


តារា          ខ្ញុំរកត្បាល់បុកមិនឃើញទេ។ 


បុស្បា       ត្បាល់និងអង្រែ នៅក្បែរឆ្នាំងខ្ទះធំ ដែលព្យួរជាប់


                នឹងជញ្ជាំងហ្នឹង។ 


តារា          អូ ខ្ញុំឃើញហើយ។


បុស្បា       ពេលបុកគ្រឿងតារាឯងដាក់គ្រឿងចូលតិចៗ


                បុកប្រយ័ត្នខ្ចាយចេញក្រៅ។


តារា          ដាក់អំបិលចូលបុកជាមួយគ្នាទេ? 


បុស្បា       មិនបាច់ដាក់អំបិលចូលទេ។


តារា          ទម្រាំបានសម្លញ៉ាំ ត្រូវធ្វើកិច្ចការច្រើនណាស់។ 


បុស្បា       បើដឹងចឹងហើយ ពេលឃើញគេធ្វើចូលជួយផង។

 

តារា          បាទ។ អើ សម្លគ្រឿង គេបុកគ្រឿងចឹងដែរទេ? 


បុស្បា       មិនខុសគ្នាប៉ុន្មានទេ រវាងគ្រឿងកកូរ និងគ្រឿងម្ជូរ


                គ្រឿងនោះ។ 


តារា          ចាំថ្ងៃណាមួយអោយបុស្បាឯងស្លសម្លម្ជូរគ្រឿង


                ញ៉ាំម្ដង។ ឥឡូវគ្រឿងបុកហើយ អោយខ្ញុំធ្វើអីទៀត?


បុស្បា       ជួយចិតបន្លែផង។ នេះល្ហុង ចិត្តតែសម្បកសិនទៅទៅ។ 


តារា          ហើយល្ពៅ ត្រូវចិត្តសម្បកដែរទេ?


បុស្បា        ចាស៎ ត្រូវតែចិតហើយ។ ជួយចិតល្ពៅហ្នឹងផង។


                ខ្ញុំចិតននោង។


តារា          ក្ដាមហ្នឹងធ្វើអីដែរ?


បុស្បា        ក្ដាមត្រវបកស្នូកវាចេញហើយបុកយកទឹកក្ដាម


                មកស្លហ្នឹងណា៎។


តារា        ខ្ញុំមិនដែលញ៉ាំសម្លកកូរក្ដាមសោះ។


បុស្បា       កកូរក្ដាមប្លែកបន្តិចតែឆ្ងាញ់ណាស់។ តារា


                ជួយហាន់ណ្ដែកកួរអោយខ្លីបន្តិចផង។


តារា         សម្លកកូរហ្នឹងដាក់សាច់ត្រី ឬសាច់អី?


បុស្បា       ចាស ខ្ញុំស្លជាមួយត្រី តែក៏ត្រូវលាយសាច់ជ្រូក


                បីជាន់ដែរ។


តារា          បុស្បាស្លជាមួយត្រីអីដែរ?


បុស្បា       ខ្ញុំស្លជាមួយនឹងត្រីអណ្ដែង។


តារា          ខ្ញុំចូលចិត្តញ៉ាំកកូរ ព្រោះមានបន្លែច្រើនមុខ។


បុស្បា       ពេលតារាចិតបន្លែហើយ ជួយកិនអង្ករលីងផង។


                នោះអង្ករលីងខ្ញុំគ្របទុកក្នុងកូនខ្ទះហ្នឹងឯង។


តារា          បាទ ចាំខ្ញុំធ្វើ។ បានមកជួយបុស្បាដាំស្លអីចឹងទៅ


                បានរៀនខ្លះ ថ្ងៃក្រោយចាំអញ្ជើញបុស្បាទៅភ្លក់


                ស្នាដៃខ្ញុំវិញម្ដង។


បុស្បា       ចាស៎! រង់ចាំជានិច្ច។






No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...