មិត្តរបស់ខ្ញុំ


1. Read this text and translate the italic words to English.
2. Read this text and give the definition to any bold words in Khmer.


មិត្តរបស់ខ្ញុំ

       ខ្ញុំមានមិត្តដ៏ជិតស្និទម្នាក់ ឈ្មោះសុផល យើងស្គាល់គ្នាកាលរៀននៅវិទ្យាល័យ។ ខ្ញុំចាំបានថា សុផលជាសិស្សពូកែភាសាខ្មែរ ជាងគេនៅក្នុងថ្នាក់រៀន គាត់តែងតែទទួលបានពិន្ទុល្អជានិច្ចរាល់ពេលប្រឡងម្ដងៗ។ សុផលចិត្តល្អណាស់ នៅក្នុងថ្នាក់រៀន ខ្ញុំមិនដែលឮគាត់និយាយ ឬជជែករឿងផ្ដេស ផ្ដាស ទទួលការស្ដីបន្ទោស ឬព្រមានពីលោកគ្រូប្រចាំថ្នាក់ម្ដងណាឡើយ។ គាត់ថែមទាំងមានចិត្តឧស្សាហ៍ព្យាយាម ចេះជួយទុក្ខធុរៈពេលមានមិត្តរួមថ្នាក់ ណាម្នាក់ត្រូវការជំនួយ

       ពេលមួយមុនពេលបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរចាប់ផ្ដើម សុផលទទួលរាប់រងស្ម័គ្រចិត្តជួយការងារលោកគ្រូ ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំនៅក្នុងវិទ្យាល័យ។ គាត់រៀបចំលម្អឆាក ចាត់ចែងម្ហូបអាហារ និងឈរទទួលភ្ញៀវជាដើម។ លោកគ្រូតែងតែកត់សម្គាល់ និងកោតសរសើរសុផលមិនដាច់ពីមាត់ ថាជាក្មេងឆ្លាត វាងវៃ រៀនពូកែ ហើយចេះជួយកិច្ចការសាលាទៀតផង។ល។

       សុផលធ្លាប់ ប្រាប់ខ្ញុំថា គាត់រវល់មិនមានពេលទំនេរ ក្រៅពីការសិក្សា គាត់ត្រូវជួយធ្វើការងារផ្ទះ ដូចជាបោស សម្អាត មើលប្អូន ទិញម្ហូប បោកសម្លៀកបំពាក់ ទៅធ្វើការងារជាអ្នកគិតលុយនៅផ្សារ និងធ្វើការងារស្ម័គ្រចិត្តជាអ្នកបកប្រែភាសា បង្រៀនភាសាខ្មែរដល់កុមារតូចៗ នៅសមាគមខ្មែរ ជាដើម។

       លោកគ្រូតែងតែលើកសរសើរសុផលនៅក្នុងថ្នាក់ ហើយលោកគ្រូនិយាយដោយចំហរថា ការខិតខំប្រឹងប្រែង ការព្យាយាម តស៊ូរបស់សុផល នឹងនាំសុផលឆ្ពោះទៅរកភាពរុងរឿង ថ្លៃថ្លា និងជាទីពឹងពាក់របស់អ្នកឯទៀតនាពេលអនាគត។ ខ្ញុំមានមោទនភាពណាស់ ដែលបានរាប់អានសុផលជាមិត្ត៕



Consonant and sub-consonant ក្ប


រៀនប្រកប ក្ប


ក្បា       ក្បិ        ក្បី        ក្បឹ        ក្បឺ

ក្បុ        ក្បូ        ក្បួ        ក្បើ       ក្បឿ

ក្បៀ     ក្បេ       ក្បែ       ក្បៃ       ក្បោ

ក្បៅ      ក្បុំ        ក្បំ        ក្បាំ       ក្បះ

ក្បុះ      ក្បេះ     ក្បោះ


រៀនពាក្យ

ក្បាល         

ក្បង់           

ក្បត់           

ក្បាច់          

ក្បុង           

ក្បូន           

ក្បួន           

ក្បៀស        

ក្បែរ           

 

Read the sentences below then translate

១. បូណាមានឆ្កែពីរក្បាល

២. បូណាឈឺក្បាល      

៣. បូណាយកដៃក្បង់ទឹកផឹក។           

៤. បូណាមិនក្បត់ពាក្យសន្យារបស់វាទេ។           

៥. បូណារៀនក្បាច់គុនប្រដាល់បុរាណខ្មែរ។          

៦. តាសៅត្រូវគេបោកប្រាសរហូតវិលក្បុងហើយ។           

៧. បូណាបានធ្វើពិធីបណ្ដែតក្បូនបញ្ជូនដូនតាត្រលប់ទៅវិញ។

៨. តើប្អូនចេះក្បួនដោះស្រាយលំហាត់នេះទេ?           

៩. ក្បៀសជាសញ្ញាដែលប្រើក្នុងគណិតវិទ្យា។

១០. ផ្ទះរបស់បូណានៅក្បែរផ្សារប៉ៃលិន។


Consonant and sub-consonant ក្ង


រៀនប្រកប ក្ង

ក្ង         ក្ងិ         ក្ងី         ក្ងឹ          ក្ងឺ

ក្ងុ         ក្ងូ         ក្ងួ        ក្ងើ         ក្ងឿ

ក្ងៀ      ក្ងេ        ក្ងែ        ក្ងៃ         ក្ងោ

ក្ងៅ       ក្ងុំ         ក្ងំ         ក្ងាំ        ក្ងះ

ក្ងុះ       ក្ងេះ      ក្ងោះ

រៀនពាក្យ

ក្ងក់

ក្ងង់

ក្ងាន

ក្ងុក

ក្ងិត

ក្ងួរ

ក្ងោក


Read the sentences below then translate

១. ផ្លូវទៅផ្ទះបូណាបត់បែនក្ងិចក្ងក់ណាស់។

២. កង់រទេះនេះរាងកោងក្ងង់ពេក។

២. ក្មេងៗកុំទៅជិតក្ងាន ប្រយ័ត្នវាចឹក។

៤. តម្ពក់បេះស្វាយនេះកោងក្ងុកល្អ។

៥. ពួកម៉ាករបស់បូណាមានសម្បុរខ្មៅក្ងិត

៦. ពួកម៉ាករបស់បូណានិយាយបញ្ចេញសំឡេងក្ងួរវល់ៗ។

៧. តាសៅចិញ្ចឹមសត្វក្ងោកពីរក្បាល។



Consonant and sub-consonant ក្ស


រៀនប្រកប ក្ស


ក្សា       ក្សិ        ក្សី        ក្សឹ          ក្សឺ

ក្សុ        ក្សូ        ក្សួ        ក្សើ         ក្សឿ

ក្សៀ      ក្សេ       ក្សែ       ក្សៃ        ក្សោ

ក្សៅ      ក្សុំ        ក្សំ        ក្សាំ        ក្សះ

ក្សុះ      ក្សេះ     ក្សោះ


រៀនពាក្យ

ក្សត្រ

ក្សត្រា

ក្សត្រិយានី

ក្សេមក្សាន្ដ

ក្ស័យ

Read the sentences below then translate

១. នរោត្តម សីហមុនី គឺជាក្សត្ររបស់ប្រទេសខ្មែរបច្ចុប្បន្ន។

២. នរោត្តម សីហមុនី គឺជារាជក្សត្រារបស់នរោត្តមសីហនុ។

៣. ក្សត្រិយានីកុសមនារីរ័ត្នសេរីវឌ្ឍនាគឺជាមាតារបស់

ព្រះបាទនរោត្តម សីហនុ។

៤. ជីវិតរបស់ប្រជាជនអាមេរិកាំងមានភាពក្សេមក្សាន្ដណាស់។

៥. ពាក្យក្ស័យមានន័យថាស្លាប់បាត់បង់ជីវិត។



Consonant and sub-consonant ក្ន

 

Reading skill ក្ន

ក្នា            ក្និ             ក្នី             ក្នឹ             ក្នឺ

ក្នុ             ក្នូ             ក្នួ             ក្នើ            ក្នឿ

ក្នៀ           ក្នេ            ក្នែ            ក្នៃ            ក្នោ

ក្នៅ           ក្នុំ             ក្នំ             ក្នាំ            ក្នះ

ក្នុះ           ក្នេះ          ក្នោះ

 

Read and translate words below.

ក្នាញ់     ក្នុង


Read the sentences below then translate

១. ក្មួយរបស់បូណាឃើញគួរអោយក្នាញ់ណាស់។

២. នៅក្នុងផ្ទះរបស់បូណាមានគ្នា៥នាក់។


រៀនពាក្យ New words

1. Read the words below.

2. Write a sentence for each word listed below.


    ខ្ញុំ​​ - I

    យើង - We 

    ពួកគេ - They

    អ្នកណា - Who

    គ្រប់ - Enough

    ច្រើន - Many

    ខ្លះ - Some

    តិច - Little

    ធំ - Big

១០   វែង - Long


១១      ទូលាយ - Wide

១២      ក្រាស់ - Thick

១៣      ធ្ងន់ - Heavy

១៤       តូច - Small

១៥      ចង្អៀត - Narrow

១៦       ស្ដើង - Thin

១៧      ស្ត្រី - Woman

១៨       ប្រុស - Man

១៩       កូន - Kid

២០      ប្រពន្ធ - Wife


២១      ប្ដី - Husband

២២      ម៉ែ - Mother

២៣      ឪពុក - Father

២៤      សត្វ - Animal

២៥      ត្រី - Fish

២៦      បក្សី - Bird

២៧      ឆ្កែ - Dog

២៨      ពស់ - Snake

២៩      ដង្កូវ - Worm

៣០      ដើមឈើ - Tree


៣១      ព្រៃ - Forest

៣២      រំពាត់ - Stick

៣៣      ផ្លែឈើ - Fruit

៣៤      ពូជ - Race, seed, breed

៣៥      ស្លឹក - Leaf

៣៦      ឬស - Root

៣៧      សំបក - Skin, bark, shell

៣៨      ផ្កា - Flower

៣៩      ស្មៅ - Grass

៤០       ខ្សែរ - Rope


៤១       ស្បែក - Skin

៤២      សាច់- Meat

៤៣      ឈាម - Blood

៤៤       ឆ្អឹង - Bone

៤៥       ខ្លាញ់ - Oil

៤៦       ពង - Egg

៤៧      ស្នែង - Horn

៤៨       កន្ទុយ - Tail

៤៩       រោម - Fur

៥០       សក់ - Hair


៥១       ក្បាល - Head

៥២      ត្រចៀក - Ear

៥៣      ភ្នែក - Eye

៥៤       ច្រមុះ - Nose

៥៥       មាត់ - Mouth

៥៦       ធ្មេញ - Teeth

៥៧      អណ្ដាត - Tongue

៥៨       ក្រចកដៃ - Fingernail

៥៩       ជើង - Leg

៦០       ជង្គង់ - Knee


៦១       ដៃ - Arm

៦២      ស្លាប - Wing

៦៣      ពោះ - Stomach

៦៤       ផ្លុំ - Blow

៦៥       ដកដង្ហើម - Breathe

៦៦       សើច - Laugh

៦៧      ឃើញ - See

៦៨       ឮ - Hear

៦៩       ចេះ - Know

៧០      គិត - Think


៧១      ក្លិន - Smell

៧២      ដេក - Sleep

៧៣      រស់ - Live

៧៤      ស្លាប់ - Dead

៧៥      បាញ់សត្វ - Hunt

៧៦      កាត់ - Cut

៧៧      ពុះ - split

៧៨      ចាក់ - Stab

៧៩      កេះ - Scratch

៨០       ជីក - Dig


៨១       ហែល - Swim

៨២      ហើរ - Fly

៨៣      ដើរ - Walk

៨៤       អង្គុយ - Sit

៨៥       ឈរ - Stand

៨៦       ដួល - Fall

៨៧      កាន់ - Hold

៨៨       រឹត - Tighten

៨៩       កក់ - Wash

៩០       ចោល - Throw


៩១       រាប់ - Count

៩២      ចៀន - Fry

៩៣      លេង - Play

៩៤       អណ្ដែត - Float

៩៥       ហូរ - Flow

៩៦       ប៉ោង​​ - Inflate

៩៧      ព្រះអាទិត្យ - Sun

៩៨       ខែ - Moon

៩៩       ផ្កាយ - Star

១០០    ទឹក - Water



ពាក្យដែលសរសេរជាមួយនឹងសញ្ញាបន្តក់មួយ

  ពាក្យដែលសរសេរជាមួយនឹងសញ្ញាបន្តក់មួយមាន៖ កក            កក់ កង            កង់ កល           កល់ កាក           កាក់ កាច           ក...