ការទិញដូរ Shopping

ការទិញដូរ         Shopping

រកទិញ              shop for

ផ្សារ                  market

ផ្សារម្ហូប             food market

ផ្សាររាត្រី            night market

ផ្សារចោរ            secondhand market

ផ្សារមេឃ           flea market

ផ្សារលក់ដុំ         wholesale

លក់                  sell

ទិញ                  pay for/ buy    

ឧ្យ/ អោយ          give

រក្សាទុក             keep

ដូរយកលុយវិញ  return

ប្ដូរយកថ្មី            exchange

ផ្លាកតម្លៃ            price tag

តម្លៃធម្មតា         regular price

លក់ចុះថ្លៃ          sale price

បង្កាន់ដៃ            receipt

តម្លៃ                  price/ cost

តម្លៃសរុប           total

ពន្ធថ្លៃលក់         sales tax


អាប់លុយ           change


ផ្សារមេឃ Flea market



តូបលក់ឥវ៉ាន់         booth
ទំនិញ                   merchandise
កីឡាដ្ឋាន              stadium
វាលបាល់ទាត់        ball field
កន្លែងលេងសី        tennis court
ផ្លូវជិះកង់               bike path
អ្នកជិះកង់              cyclist
កង់                      bicycle/ bike
ខ្សែរលោតអន្ទាក់    jump rope
ស្រះទឹក                pond
តុញ៉ាំអាហារ          picnic table
កៅអីវែង               bench
ទឹកផឹកនៅទីសាធារណៈ  water fountain
ទោង                    swings
ក្ដាររំអិល               slide
ខ្សាច់ក្មេងលេង       sandbox
ក្ដារក្មេងជិះលេង     seesaw



មាត់សមុត្រ The beach



សមុត្រ                            ocean
ទឹក                                water
ជើងទា                            fins
ចំពូយពាក់ដកដង្ហើម          diving mask
ទូកក្ដោង                         sailboat
ក្ដារជិះលើទឹក                   surfboard
រលក                              wave
សម្លៀកបំពាក់មុជទឹក        wetsuit
ធុងខ្យល់សម្រាប់អ្នកមុជទឹក scuba tank
ឆ័ត្រធំ                             beach umbrella
ប្រាសាទខ្សាច់                  sand castle
ធុងទឹកកក                       cooler
ថ្នាំលាបការពារស្បែក        sunscreen
ថ្នាំលាបការពារកំដៅថ្ងៃ      sunblock
កៅអីអង្គុយមាត់សមុត្រ      beach chair
កន្សែងក្រាលអង្គុយ           beach towel
អ្នកដេកអាំងថ្ងៃ                 sunbather
អ្នកសង្រ្គោះ                     lifeguard
ប្រដាប់សង្រ្គោះជីវិត          lifesaving device
សំបកលាស                    seashell
ធុងទឹក                           pail
ខ្សាច់                              sand
ថ្ម                                   rock



សត្វស្លាប និងសត្វល្អិត birds and insects


ទីទុយ                   owl
ចាបស្រុក              sparrow
ត្រសេះ                 woodpecker
ឥន្រ្ទី                     eagle
ភេនឃ្វីន               penguin
ទា                       duck
ក្ងាន                     goose
ក្ងោក                    peacock
ព្រាប                    pigeon
ឱម៉ាល់                  wasp
កញ្ចែ                    beetle
មេអំបៅ                butterfly
មេអំបៅខ្មោច         moth
ដង្កូវនាង               caterpillar
មូស                     mosquito
ចង្រិត                   cricket
កណ្ដូប                  grasshopper
ឃ្មុំ                       bee
អណ្ដើកមាស         ladybug
ចៃឆ្កែ                    tick
រុយ                      fly
ពីងពាង                spider
ខ្ទួយ                     scorpion
ក្អែប                     Centipede
កន្លាត                   Cockroaches
ជីងចក់                  common house gecko



សំណង់ construction


កម្មករសំណង់                        construction worker       
ជណ្ដើរ                                 ladder
ធ្នឹម                                      girder
រន្ទា                                      scaffolding
ប្រដាប់ជញ្ជូនទៅទីខ្ពស់            cherry picker
ត្រាក់ទ័រឈូសដី                     bulldozer     
ប្រដាប់ស្ទូច                           crane
ត្រាក់ទ័រកាយដី                      backhoe
ម៉ាស៊ីនគាស់ថ្ម                        jackhammer
ម៉ាស៊ីនកាយដី                        pneumatic drill
ស៊ីម៉ង់ត៍                                concrete
ឥដ្ឋ                                      bricks
ស្លាបព្រាបាយអ                     trowel
ទ្រនាប់កំដៅ                          insulation
ស៊ីម៉ង់ត៍គ្រើម                         stucco
កញ្ចាក់បង្អូច                          windowpane
ក្ដារបន្ទះ                                plywood
ឈើអាររួច                            wood/ lumber
ជញ្ចាំងក្រដាស                      drywall


Consonant ឈ

Pronunciation skill



ឈា     ឈិ     ឈី       ឈឹ       ឈឺ

ឈុ      ឈូ     ឈួ      ឈើ      ឈឿ 

ឈៀ    ឈេ     ឈែ     ឈៃ     ឈោ 

ឈៅ     ឈុំ      ឈំ     ឈាំ     ឈះ  

ឈុះ     ឈេះ    ឈោះ



រឿងគំនូររូបប្រពន្ធ



          កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។
          ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា “លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បាន​ខ្ញុំជាភរិយារឺទេ?”។
អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជា​ប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមាន​ប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន​ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។
          រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ “ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា “គាត់នឹង មិនចង់ធ្វើការទេ!” ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា “បង! នេះនែរូបខ្ញុំ។ សូមយករូប​នេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ បងមិនបាត់មុខខ្ញុំយូរទេ” កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវា​ប៉ុន្ដែមិនយូរ​ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។ ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា “បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង”។ ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុងវិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ “បើរូបគំនូរដូចនេះ មុខជាមាន​មនុស្សពិតមិនខាន”។ រួចលោកក៏បញ្ជាបំរើអាយដើររកស្រីនោះដល់ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។
          បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង​ “តើអ្នកស្គាល់រូបនេះរីទេ” ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម “អូ! នេះជាប្រពន្ធ កំបិ ទេតើ!” ប្រាកដមែន លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ “យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ” ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ “សូមមេត្ដាកុំចាប់យកនាងទៅ” តែឥតអំពើឡើយ វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយមួយជំហាន។
          ប្រពន្ធនិយាយ “បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង​ ពេលនោះយើងនឹងបានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច” នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ កំបិនឹកមមៃថាតើដល់ពេល​ត្រូវទៅរកប្រពន្ធវាហើយរឺនៅ?។ ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។ វាចេញដំនើរតំរង់ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំទៅផង។ បន្តិចទៀត​វានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ! លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា “ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!” ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។ លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា “បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ អញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង”។
          ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា “ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!”។ ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។ “ដើមស្រល់! ដើមស្រល់ល្អៗ!” គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំរែកវិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។
          លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកអោយអញចូល! អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លាសវៃរបស់គេ មានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដ និងរីករាយពីពេលនោះមក៕


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...