Homework K3

Choose the right answer.

១. តើប្អូនរស់នៅឯណា?
ក. កាលពីមុន ខ្ញុំរស់នៅទីក្រុងឡូវែល។
ខ. គាត់រស់នៅទីក្រុងឡូវែល។
គ. ខ្ញុំ និងគាត់រស់នៅទីក្រុងឡូវែល។
ឃ. ខ្ញុំរស់នៅទីក្រុងឡូវែល។

២. តើប្អូនជាជនជាតិខ្មែរឬ?
ក. បាទ! ខ្ញុំមានមិត្តម្នាក់ជាជនជាតិខ្មែរ។
ខ. បាទ! ខ្ញុំជាជនជាតិខ្មែរ។
គ. បាទ! តារាជាជនជាតិខ្មែរ។
ឃ. បាទ! នារីជាជនជាតិខ្មែរ។

៣. តើប្អូនចូលចិត្តស្ដាប់ចម្រៀងទេ?
ក. តារា និងនិមលចូលចិត្តស្ដាប់ចម្រៀងណាស់។
ខ. បាទ! ខ្ញុំជាអ្នកចម្រៀង។
គ. ទេ! ខ្ញុំចូលចិត្តច្រៀង។
ឃ. បាទ! ខ្ញុំចូលចិត្តស្ដាប់ចម្រៀងណាស់។

៤. តារារៀនភាសាខ្មែរនៅ...
ក. តែថ្ងៃច័ន្ទ
ខ. ពីថ្ងៃច័ន្ទ
គ. ថ្ងៃច័ន្ទ
ឃ. នៅផ្ទះ

៥. ... រស់នៅទីក្រុងឡូវែលតាំងពីឆ្នាំណា?
ក. ពេលណាតារា
ខ. ឯណាតារា
គ. តើតារា
ឃ. ហេតុអ្វីតារា

៦. ប្រសិនបើថ្ងៃស្អែកមានភ្លៀង...នឹងនាំគ្នាទៅទស្សនាសារមន្ទីរ។
ក. ពួកយើងឈប់
ខ. ពួកយើងទៅ
គ. ពួកយើង
ឃ. ពីមុនពួកយើង

៧. កុលាបក្រហម ជាភោជនីយដ្ឋានខ្មែរ... ទីក្រុងឡូវែល។
ក. នៅ
ខ. កាលពីមុននៅ
គ. អនាគតនៅ
ឃ. មានទីតាំង

៨. តើប្អូនអាច...ខ្ញុំបានទេ តើស្ថានីយរថភ្លើងនៅឯណា?
ក. ជជែក
ខ. និយាយ
គ. ថា
ឃ. ប្រាប់

៩. តារាចូលចិត្តញ៉ាំ... ខ្មែរណាស់។
ក. មើល
ខ. ម្ហូប
គ. ភ្លក់
ឃ. ធ្វើ

១០. អនាម័យនាំមកនូវ...
ក. ភាពក្រីក្រ
ខ. ការចំណាយច្រើន
គ. សុខភាពល្អ
ឃ. មិត្តភាព

No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...