កាលពីដើមម្នាក់ចេះចាក់ស្មុគ។
បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត
ហើយគិតតែម្នាក់ឯងថា "បើងញចាក់ស្មុគបាន១ លក់បាន១០សេន បើចាក់ស្មុគបាន
១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ បើប្រើមិនបានដូចចិត្ត
អញនឹងធាក់វាយវា"។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏យារដៃលើកទាំងជើង
ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត
តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ។
គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ។ បុរសនោះស្រែកថា "បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន
ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិត"។ ទ្រមាក់ដំរីឮហើយ
មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់
ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ។
ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ។ គ្រានោះមានមនុស្សទំពែកបួននាក់
ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា
លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រស្រែកថា
"បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់
សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត។ ទំពែកទាំងបួននាក់នោះឮហើយ
ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា ក៏ស្រែកថា "យើងទាំងបួន
នាក់នឹងជួយអ្នកឲ្យរួច"។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត
យកសំពត់ចងកខ្វែងទល់ មុខគ្នាជាបួនជ្រុង
ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ្រ និងទ្រមាក់ដំរីថា "ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ!"។
បុរសចាក់ស្មុគ្រនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីរនាក់
មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ
ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំងបួន
ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រ
ឃើញទំពែកទាំងបួន នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា
"បើនិយាយគិតដូចម្តេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ
ទាល់អស់ជីវិត"។ យាយចាស់ មានចិត្តត្រេកអរ
ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា "បើដូច្នោះ
អ្នកទៅយកខ្មោចទាំងបួននោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច"
រួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមក គាត់ស្រែកយំ។ អ្នកស្រុកសួរ គាត់ប្រាប់ថា
"ប្តីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា
"សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្តីខ្ញុំគាត់
ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់"។ លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថា
"ប្តីគាត់ទៅផ្ទះទៀតហើយ"។ អ្នកស្រុក ក៏ទៅយកមកដុតទៀត។
លុះដុតទៅគម្រប់បួនលើក ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ
មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ
ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុះទាំងរស់ឲ្យស្លាប់ទៅ៕
រឿងចចក
កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់
ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស
បង្កងក្តាមយ៉ាងច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអរ គិតថា «ថៃ្ងនេះអញមានលាភធំណាស់
ជាលាភចំឡែកជាងសព្វដង»។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូចេ្នះហើយ
ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងហើយ
ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។
ចចកសួរវិញថា
«ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?»
កំពឹសថា
« បងចចកឯងត្រូវយកពួកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ី
ទើបឆ្ងាញ់ពិសា»។
ចចកថា «ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?»
កំពឹសថា
«បងចចកកុំព្រួយចិត្ត
ខ្ញុំធានាគិតឲ្យ បងឯងបានស្រួល ប៉ុនែ្តត្រូវបងឯងតាមខ្ញុំ»
ចចកតបថា
«ឯងប្រាប់ដូចមេ្តច ក៏ខ្ញុំតាមទាំងអស់»
កំពឹសថា
«បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ
ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង បងនាំយើងទៅរកស្ទឹងបឹងបួរ
ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ»។
ឯចចក
ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹសនិងត្រីបបួលគ្នា ខាំតោងរោមចចកទៅ។
លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹក អស់ត្រី
និងកំពឹសលោតទៅក្នុងទឹកបឹងព្រោង ហើយប្រាប់ទៅចចកថា «បងចចកឯង ទៅជញ្ជូនមកឲ្យអស់សិន សឹមមកស៊ីឲ្យឆែ្អតតែម្តង
យើងនៅចាំបងនៅទីនេះ»។
ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្យង
ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នា ជ្រមុជចូលទៅក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹស បពោ្ឆតដូចេ្នះខឹងណាស់
ដើរទៅបបួលអស់សត្វធំតូច ដំរី រមាសខ្លា គ្រប់សត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច
ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។
ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាច សត្វក្នុងបឹងដឹងថា
ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា «ឮគេនិយាយថា
បងសុភាទន្សាយជាអ្នកមានប្រាជ្ញា ចេះដោះទុក្ខមនុស្សសត្វផងទាំងពួង។ បើដូចេ្នះ ខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង»។
ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។
ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី
បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា «បងត្រីក្រាញ់ទៅណា?»
ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា «បងសុភាទន្សាយអាណិត ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំ
អញ្ជើញបងសុភាទៅ ដ្បិតទាំឮងមនុស្សនិយាយថា
បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នកឯណាកើតទុក្ខ បងតែងទៅជួយដោះទុក្ខគេមិនដែលខាន។
ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំតូច ទាំងសត្វហើ មានកុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោម កែ្អកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន
បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនឹងចាប់អស់ត្រី អណ្តើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។
បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនឲ្យបានរួចពីភ័យម្តងនេះ និងបានល្បីកេរ្តិ៏ឈ្មោះតទៅ។
អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។
ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ
ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»។
ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។
ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក
ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅអស់សត្វទាំងនោះថា «នែ! បងប្អូនទាំងអស់គ្នា
ចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា
ព្រះឥន្រ្ទលោកនិងមកកាច់ជើងត្រុំ ប្រមុំជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វលឺថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យណាស់ផ្អើល ជាន់លើគ្នា ដំរី
ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់
ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមក
អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ
ជាគ្រូបាអាចារ្យទាំងអស់គ្នា៕
រៀនពាក្យ យ
យក to take/ bring/ get
យាយ grandmother
យាយី to menace/ to threaten
យាន vehicle
យាម to watch/ guard
យើង we/ us/ our/ i/ me
យំ cry/ weep
យូរ late/ slow/ long
យួរ to carry/ hang
ឧទាហរណ៍
១.សុភាពយកនំទៅជូនយាយសំនៅឯវត្ត។
២.យើងឈប់លេងហ្គេមយូរហើយ។
៣.តាសំឃើញអ្នកយាមដើរយួរកាបូប។
៤.ជំងឺកូរ៉ូណាតាមយាយីជីវិតមនុស្ស។
៥.យានអាប៉ូឡូចុះចតនៅឋានព្រះចន្ទ។
រៀនពាក្យ ម
មា uncle
មាន to have
មាតា mother
មក to come
មករា January
មាំ solid/ strong/ hard
មីង aunt
មួក hat/ helmet
មួយ one
មួល to turn/ to twist
មាស gold
ឧទារហណ៍
១.មីងរបស់តារាមានមួកពណ៌សមួយ។
២.មាសជារបស់មានតម្លៃ។
៣.កាលពីខែមករាទឹកកកមកធ្លាក់ច្រើនណាស់។
៤.ពូសំមកជួយមួលខ្ចៅឡានមីងសុភា។
៥.ឡានរបស់មីងសុភាមើលទៅមាំណាស់។
៦.ស្រ្តីជាមាតានៃពិភពលោក។
Review
Read these words
កុំ ខោ គោះ ឃូ ងំ
ចុះ ឆេះ ជា ឈើ ញី
ដាំ ឋូ ឍៅ ឌូ ណាំ
តួ ថែ ទូ ធំ នេះ
បើ ផែ ពៅ ភូ មា
យះ រុះ លី វូ សោ
ហែ ឡើ អូ
Review ឆ្ក ឆ្ង ឆ្ដ ឆ្ន ឆ្ម ឆ្ល ឆ្វ ឆ្អ
Translate these words into English
ឆ្កាង
ឆ្ការ ឆ្កែ ឆ្ងល់ ឆ្ងាញ់
ឆ្ងាយ
ឆ្ដុប ឆ្ដោ ឆ្នុក ឆ្នូត
ឆ្នើម
ឆ្នេរ ឆ្នាំង ឆ្នោត ឆ្មា
ឆ្មារ
ឆ្លង ឆ្លងឆ្លើយ ឆ្លាត ឆ្លាម
ឆ្លូវ
ឆ្វេង ឆ្អល់ ឆ្អាប ឆ្អិន
ឆ្អឹង ឆ្អេះ
រៀនពាក្យ ព
ពាន cup as an award/ metal plate/ tray
ពាង jar
ពីងពាង spider
ពីរ two
ពាំ carry
ពោះ belly
ពុក rotten/ father
ពួក a group
ពៅ youngest
ពក bump/ lump
ពង egg
ពិត true/ real/ sure
ពឹង to depend on/ help
ឧទាហរណ៍
១.តារា និងកុសលទៅមើលកុនតែពីរនាក់។
២.ពួកយើងនឹងទៅហែលទឹកនៅថ្ងៃស្អែក។
៣.នីតាជាកូនពៅក្នុងគ្រួសារ។
៤.កុសលពិតជាទិញពងទាច្រើនមែន។
៥.ជាងភ្លើងពឹងកុសលឲ្យជួយចាប់ពីងពាង។
៦.ធីតាឈឺពោះកាលពីម្សិលមិញ។
៧.ចាបពាំស្មៅធ្វើសំបុក។
៨.ពានមាសគឺសម្រាប់អ្នកឈ្នះការប្រកួត។
រៀនពាក្យ ភ
ភាយ to spread out
ភាសា language/ speech/ voice
ភូមិ village
ភូមា Burma
ភូគោល globe
ភួយ blanket
ភេ otter
ភេទ gender
ភាគ part/ share/ section/ division
ឧទារហណ៍
១.កាលពីមុនតារារស់នៅភូមិអង្គរ។
២.ជនជាតិភូមាចូលចិត្តស្លៀកសំពត់។
៣.ភេជាសត្វស៊ីត្រី។
៤.មើលភូគោល តើទ្វីបអាមេរិកខាងជើងមានប្រទេសណាខ្លះ?
៥.ខែរងារកុំភ្លេចគេងដណ្ដប់ភួយ។
៦.ធីតាខំរៀនភាសាខ្មែររាល់ថ្ងៃ។
រឿងចោរលួចគោ
មានបុរសម្នាក់ទិញគោមួយដឹកមកដល់ផ្ទះខ្លួន
ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ
ហើយទៅដេកក្រោមម្លប់ឈើ កំពុងតែដេកលក់ស្រួល មានបុរសមនុស្សម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ។
បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញគេកំពុងដឹកគោនោះទៅ បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា
“វ៉ើយចៅដឹកគោអញទៅណា?”។ ម្នាក់នោះមិនស្ដី។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ។
ចោរថា “យីអើ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់ គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោ ចៅ?”។
អ្នកទាំងពីរដណ្ដើមគោគ្នាទៅវិញទៅមករៀងៗខ្លួន បន្ទាប់មកទើបចៅទាំងពីរនោះដឹកគោទៅប្ដឹងចៅក្រម។
ចៅក្រមកាត់សេចក្ដីឲ្យចៅទាំងពីរនាក់នោះពុំបាន
ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ។
ឯចៅម្ចាស់គោក្រាបបង្គំទូលថា “គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ
ចងឲ្យស៊ីស្មៅ ខ្ញុំព្រះបាទអម្ចាស់ដេកលក់ ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ
លុះខ្ញុំព្រះបាទក្រោកពីដំណេកទៅតាមយកគោពីចៅនេះៗពុំព្រមឲ្យ ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់”។
ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “គោនេះចៅឲ្យស៊ីអ្វី?”។
ចៅម្ចាស់គោក្រាបទូលថា “ឲ្យស៊ីស្មៅ”។ ចោរឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់
ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់ ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំកណ្ដាលផ្លូវ”។
ព្រះមហាក្សត្រទ្រង់សួរថា “គោនេះចៅឯងឲ្យស៊ីអ្វី?”។
ចោរឆ្លើយថា “ឲ្យស៊ីសណ្ដែក”។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គបង្អកគោ
ហើយគោនោះវារើចេញមក ឃើញតែស្មៅ ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ។
ព្រះអង្គមានព្រះបន្ទូលថា “អានេះលួចគោមែនហើយ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ។
ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង៕
រៀនពាក្យ ប
បា father/ male
បី three/ to carry
បេះ pick
បោះ to throw
បាន to get
បូក to add/ plus
បួន four
បែក broken/ cracked
បោក to wash/ to cheat/ throwdown
បំបែក to break
បំពាន to abuse
បំណែក part/ piece/ section
បៃតង green
ឧទាហរណ៍
១.ថ្ងៃនេះតារាពាក់អាវពណ៌បៃតង។
២.សុភាបោះបាល់ធ្វើឲ្យបែកកញ្ចក់ជាបំណែកៗ។
៣.កុំបើកលឿនបំពានច្បាប់។
៤.បួនបូកនឹងបីគឺប្រាំពីរ។
៥.តាសៅទៅបោកខោអាវនៅហុងកុង។
៦.តារារៀនបានលេខមួយ។
រៀនពាក្យ ផ
ផាក fine
ផើង vase
ផើម to be pregnant
ផុត finish/ free from/ to be dead
ផុង to sink in
ផង also/ too/ with
ផែ harbor
ផែនទី map
ផាមួង clothing made by silk
ឧទាហរណ៍
១កុសលត្រូវប៉ូលីសផាកព្រោះបើកឡានលឿន។
២យាយសៅទិញផើងផ្កា។
៣សូមជួយចេញលុយឲ្យខ្ញុំផង។
៤នារីស្លៀកផាមួងទៅវត្ត។
៥កុំញ៉ាំម្ហូបកំប៉ុងផុតកាលបរិច្ឆេទ។
៦កំពង់ផែជាកន្លែងសំចតរបស់នាវា។
៧ឡានរបស់តារាជាប់ផុងនៅឯចំការប៉ោម។
Review ក to ឈ
Learn some words from consonant ក to ឈ
ក neck
កក frozen
កាយ human body
កាំ step/ spoke of a wheel
កុំ don’t
កៅ 90
កៅអី chair
កុក egret/ heron
កូរ stir/ rumbling
កូន child
ខោ pants
ខាំ bite
ខក miss
ខះ dry out/ sore throat
ខូច broken/ damaged
ខុស wrong/ incorrect
ខួប a complete cycle
ខោក to pound/ to hit the knuckle
ខឹង angry
ខួច dimple
គេ someone/ he/ she/ they/ them
គែ crop of a bird
គោ cow/ ox/ bull
គោក dry of land/ mainland
គោរព respect/ obey/ honor
គោះ to knock/ to beat
គរ the kapok tree/ to pile up/ to
stack up
គូ pair/ couple/ comrade
គូរ to draw/ to paint
គូស to draw
គូសបន្ទាត់ draw a line
គេង to sleep
ឃុំ subdistrict/ detain
ឃាំង block/ detain
ឃើញ to see
ឃាន nose
ងាក to turn aside
ងាយ easy
ងំ warm/ well cooked
ងុយ to be sleepy
ងោក to nod the head
ងើប get up
ចារ to engrave
ចែក divide/ separate
ចៃ louse/ flea
ចោរ chief/ bandit/ pirate
ចៅ grandchild
ចាំ to remember/ to wait for
ចុះ to descend/ to go down
ចេះ to know
ចោះ to pierce/ to make a hole
ចូក to shovel
ចំ directly/ right on the spot
ចូល to enter/ to go in
ឆា to fry
ឆាក stage/ scene
ឆី to eat
ឆក bald
ឆៅ raw/ uncooked
ឆេះ on fire/ burning
ឆាប to swoop down/ to set on fire
ឆូត to cut along a crease
ឆៃថាវ Raphanus sativus
var/ Longipinnatus
ឆើត beautiful/ charming
ឆែក to check/ inspect
ជា to be/ to be well
ជូរ sour
ជួប to meet
ជួរ link/ rank/ row
ជឿ to believe/ to trust in
ជាំ livid/ bruised
ជុំ to gather/ together
ជាតិ nation/ race/ nationality/ taste/ flavor
ជាង more than/ skill craftsman
ជរា old age/ senility
ជិត near/ close to
ជីវិត life/ living/ existence
ជូត to clean/ to wipe
ឈឺ to be sick/ ill/ to be hurt
ឈាម blood
ឈាន to take a step/ walk
ឈប់ to stop/ cease
ឈម to confront/ to face
ឈរ to stand
ឈូក lotus
ឈើ wood/ tree
Subscribe to:
Posts (Atom)
ជីតាខ្ញុំ My grandfather
១. តាខ្ញុំឈ្មោះតាម៉ៅ គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...