រៀនពាក្យ ល


លង      to haunt
លាង     to clean/ to wash
លាន     million
លិច      to sink
លុប      to erase
លើក     to raise/ to boost
លួច      to steal
លឿង    yellow
លឿន    fast/ rapidly
លេខ     number
លំនៅ    residence
លោក    sir/ you/ monk

ឧទាហរណ៍
១. អ្នកខ្លះជឿថាមានខ្មោចលង ចុះប្អូនវិញជឿទេ?
២. តារាចេះជួយលាងចានឆ្នាំងម៉ែរបស់វា។      
៣. បើមានលុយមួយលាន តើប្អូននឹងធ្វើអ្វី?     
៤. ទូកក្រឡាប់លិចចូលទៅក្នុងទន្លេ។   
៥. សរសេរអក្សរខុស អាចលុបសរសេរម្ដងទៀត។    
៦. តាសៅលើកអង្ករឡើងលើផ្ទះ។       
៧. ប៉ូលីសចាប់ចោរលួចឡាន។ 
៨. ភ្លើងស្តុបមានពណ៌បៃតង លឿង និងក្រហម។      
៩. កុំបើកបរលឿនពេក ប្រយ័ត្នមានគ្រោះថ្នាក់។  
១០. រៀនលេខអក្សរនាំមកនូវការចេះដឹង។
១១. សុភាពមានទីលំនៅ នៅក្រុងឡូវែល។    
១២. លោកគ្រូសូរបង្រៀនភាសាខ្មែរ។


No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...