រាហូ

 រាហូក្នុងវប្បធម៌ខ្មែរ

រាហុ ឬរាហូ ជានាម​របស់​អសុរ​ម្នាក់ ជា​បុត្រ​នៃ​វេបចិត្តិ​អសុរិន្ទ​ និង​នាង​សិង្ហិកាSimhika


១ ក្នុងរឿងកូរសមុទ្ទទឹកដោះ (សូមអានសាច់រឿងកូរសមុទ្ទទឹកដោះខាងក្រោម)

រាហុ ជាអសុរៈ ដែលមានឈ្មោះថា សុក្រាចារ្យ Sokraja បានបន្លំជាទេវៈ ផឹកទឹកអម្រឹត ហើយត្រូវព្រះចន្ទ្រ និងព្រះអាទិត្យ ទូលព្រះវិស្ណុ។ ព្រះវិស្ណុ បានចោលចក្រកាត់សុក្រាចារ្យដាច់ជាពីរកំណាត់ ពាក់កណ្ដាលខ្លួនឡើងលើដល់ក្បាលគឺរាហូ ចំណែកមួយកំណាត់ខ្លួនចុះក្រោមដល់ជើងគឺព្រះកេតុ ដោយអំណាចនៃទឹកអម្រឹត ទាំងដងខ្លួន និងក្បាលអាចនៅមានជីវិត។


២ ទេពនព្វគ្រោះ (សូមអាន ទេពនព្វគ្រោះ ខាងក្រោម)

ដោយក្រោធព្រះចន្ទ្រ និងព្រះអាទិត្យ រាហុ បានដេញចាប់លេបទេពទាំងពីរ ដោយសំណាងល្អ រាហុគ្មានដងខ្លួន និងពោះទេ។ រាហុ ត្រូវបានរាប់បញ្ចូលជាទេព នព្វគ្រោះ ឬ ទេពព្រះគ្រោះទី៨ ចំណែកដងខ្លួនឥតក្បាល ក៏ត្រូវបានបញ្ចូលដែរ គឺព្រះកេតុអសុរៈ នោះពេលនៅដងខ្លួន និងក្បាលហៅ ក្នុងហិណ្ឌូថា Svarbhānu,


៣ ទាក់ទងនឹងព្រះពុទ្ធសាសនា

រាហូអសុរិន្ទ្រ ជាសេនាបតីមួយ របស់ព្រះបាទ វេចចិត្តិ ដែលសោយរាជ្យសម្បត្តិ នៅក្នុងនគរ ចិត្រាសូរ ក្រោមបាតភ្នំ ព្រះសុមេរុ៍។ តំណាលថា  រាហូនេះធំក្រៃលែង ធំលើស ពួកអសុរទាំងឡាយ នៅក្នុងទីនោះ  គ្រាន់តែកម្ពស់៤៥០០យោជន៍ ទទឹងខ្លួន ពីស្មាម្ខាង ទៅស្មាម្ខាងទៀត១៦០០យោជន៍ ចន្លោះដើមដៃ ប្រវែង១២០០យោជន៍ ថ្នាំងម្រាមដៃម្រាមជើងមួយៗ៥០យោជន៍ រង្វះមាត់២០០យោជន៍ បាតដៃបាតជើងទំហំ៣០០យោជន៍​ ជម្រៅមាត់ ៣០០យោជន៍ រន្ធច្រមុះ២០០យោជន៍ កប្រវែង៣០០យោជន៍   ថ្ងាសប្រវែង៣០០យោជ ន៍ ភ្នែក៥០ យោជន៍ ក្បាលទំហំ៩០០យោជន៍ ទំហំធ្មេញមួយៗ៥០យោជន៍​រោមអវៈយវៈទាំងមូល ប្រវែង៥០យោជន៍ ក្រចកដៃ  និងជើងនីមួយៗមានប្រវែង៥០យោជន៍ ។

ឯប្រពន្ធរបស់គាត់ មានចំនួនមួយម៉ឺននាក់ ​សុទ្ធតែស្រ្តីប្រកបដោយ រូបឆោមល្អឆើតឆាយ មានរូបរាង ទំហំ និងកម្ពស់ប្រហែល នឹងគាត់ដែរ។ ថ្ងៃមួយរាហូអសុរិន្ទ្រ ហៅពពួកស្នំ មកជួបជុំ ហើយតាំងក្អេងក្អាង អួតប្ញទ្ធានុភាពខ្លាំងពូកែរបស់​ខ្លួនប្រាប់  ពួកស្រីស្នំ​  (សមគាត់  ជាអ្នកអួត ស៊ីជោរផង)។ រួចក៏សួរទៅបណ្តាលពួកស្នំថា៖ ក្នុងលោកទាំងមូលនេះ មើលទៅ​ តើមានអ្នកណាធំស្មើអញដែរឬទេ?​ មានមុខមាត់សម្បើមដូចអញទេ? គាត់សួរទៅស្រីទី១ ទៅដល់ស្រីទីបំផុត ទាំងមួយម៉ឺននាក់។ ស្រីពៅ គេបង្អស់​ ឆ្លើយតបថា៖ លោកម្ចាស់ធំប៉ុណ្ណឹង មិនមែនអស្ចារ្យ ស្មើនឹងព្រះសមណគោតមទេ ឯព្រះសមណគោ តម ដែលខ្ញុំធ្លាប់ប្រទះ ធ្លាប់ឃើញច្រើនដងនោះ ធំអស្ចារ្យផុតគេក្នុងលោកនេះ សមណ គោតម ធំក្រៃលែងធំខ្ពស់ក្រៃលែងខ្ពស់ ល្អក្រៃលែងល្អ មានប្ញទ្ធានុភាពលើសគេ ក្នុងលោកនឹង រកប្រុសឯណាមកប្រៀបផ្ចឹមឱ្យស្មើគ្មានឡើយ។


រាហូឮស្រីស្នំ អួតសសើរ អំពីគុណ សម្បត្តិ ព្រះសម្មាសម្ពុទ្ធដូច្នោះ គាត់ជាមនុស្ស អំនួត ស្រាប់ផង​ក៏លាន់មាត់ថា៖ យីអើ!​ សមណគោតមនោះ កុំថាឡើយដល់ទៅរូបធំ សូម្បីតែកុដិ ឬខ្លោងទ្វារវិហារ របស់គាត់នៅ ក៏អញចូលទៅមិនទាំងចុះខ្លួនផង ម៉េចក៏ឯងថាអញ ខ្ពស់មិនស្មើនឹងព្រះសមណគោតម? បើដូច្នោះ អញទៅវាស់កម្ពស់គាត់មើល តើធំប៉ុន្មានទៅ!។

ឯ ព្រះសមណគោតម ទ្រង់ឈ្វេងយល់ដោយញាណព្រះអង្គថា៖ ពេលនេះរាហូអសុរិន្ទ្រតាំងខ្លួនឯង ជាធំលើសព្រះអង្គ មានបំណងចូលមកផ្ចឹមវាស់ព្រះអង្គ ទ្រង់ក៏ពង្រីកខ្លោងទ្វារវិហារវត្តជេតពន់ ឱ្យធំហួសវិស័យរបស់រាហូ ប្រៀបដូចជាមនុស្សយើង ចូលក្នុងវិហារធម្មតា។ លុះរាហូចូលទៅ លបមើលព្រះអង្គកំពុងសិង គាត់ងើបមើលព្រះសម្ពុទ្ធ បីដូចជាងើបមើលអាកាស។ ប៉ុណ្ណឹងហើយរាហូ នៅតែប្រកាន់អស្មិមានៈថា ព្រះអង្គនៅតែមិនធំជាងគាត់ទេ។ ថ្ងៃមួយ ព្រះនិមន្តចេញទៅបិណ្ឌបាត គាត់ក៏លបចូលទៅពីក្រោយព្រះអង្គ ចម្ងាយ៥០យោជន៍ ផ្ចឹមមើល នៅតែមិនខ្ពស់ស្មើនឹងព្រះ អង្គទៀត ឃើញទាបជាងឆ្ងាយពេក​ ក៏យកប្ញស្សីមួយដើមយ៉ាងវែង ប្រវែង៥០យោជន៍ ទៅវាស់ពីខាងក្រោយ ក៏នៅតែមិនស្មើទៀត គាត់ព្យាយាមត​ប្ញស្សី តាំងពី១ដើម រហូតដល់មួយពាន់ដើម អស់ពេលមួយព្រឹក ហត់បែកញើសហូរជាទឹក ក៏នៅតែមិនស្មើកម្ពស់ព្រះអង្គ។


សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភក្ត្រឱ្យបានជិត​ ដើម្បីធៀបមើលកម្ពស់ឱ្យអស់ចិត្ត ក៏និម្មិតខ្លួនជាឈ្លើងព្រ័ត្រ នៅក្នុងទឹកស្រះ ចាំលបមើលព្រះអង្គឱ្យច្បាស់ ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថា៖ នែរាហូ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី? ឡើងមក! តថាគត ប្រាប់អ្នកឱ្យដឹង! តថាគតធំអ្វីប៉ុណ្ណឹង ពួកព្រហ្មនៅឯឋានព្រហ្ម ធំជាងតថាគតទៅទៀត។ រាហូនឹកក្នុងចិត្តថា សមណគោតម នេះធំជាងអញទៅហើយ ឥឡូវ នៅមានពួកព្រហ្មឯណា នោះធំដែរ។ ក៏នឹកអៀនចិត្ត ខ្មាសស្រីស្នំ របស់ខ្លួន លែងវិលទៅទីកន្លែងវិញ​ ទើបសូមតាមព្រះអង្គទៅមើល ព្រហ្មទៀត។ ព្រះសម្មាសម្ពុទ្ធ ក៏ឱ្យរាហូតោងជាយចីពរ ហោះទៅបិណ្ឌបាត ឯឋានព្រហ្ម។ ព្រហ្មលុះឃើញរហូតោងនៅនឹងជាយ ចីពរដូច្នោះ ក៏ទូលព្រះអង្គថា (ចៃនៅនឹងជាយចីពរព្រះអង្គ)។ រាហូរឹតតែខ្មាសព្រហ្មថែមទៀត ដោយគំនិតថា (អញធំសម្បើមដែរ ឥឡូវព្រហ្មថា ឯងតូចដូចចៃ! ទ្រាំនៅពុំបាន ក៏លាព្រះអង្គ ចុះមកទីកន្លែង របស់ខ្លួនវិញ។ ព្រះអង្គបានផ្តាំរហូថា​ (អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្តាលផ្លូវ បើស្រេកទឹក កុំឈប់ផឹកទឹកឡើយ)។ រាហូមកដល់ពាក់កណ្តាលផ្លូវ ឃើញស្រះ មានទឹកថ្លា មានផ្កាឈូកក្រអូបល្វេងល្វើយ ភ្លេចពាក្យបណ្តាំ  របស់ព្រះសម្ពុទ្ធ ព្រះអង្គ។ រាហូក៏ចុះ ត្រាំក្នុងទឹកស្រះនោះ ត្រឹមក្លៀក ស្រាប់តែដាច់មួយកំណាត់ខ្លួន ធ្លាក់បាត់ទៅ។

 

កូរសមុទ្ទទឹកដោះ ( Samutra Manthan)

កាលដើមដំបូងបំផុតនៃលោកានេះ គឺមានភ្លៀងយ៉ាងធំលេចអស់ផែនដី។ សមុទ្ទក្របដណ្តប់ ដែនពសុធារទាំងមូល។ នៅលើអាកាស គេលឺតែ សំឡេងនៃពពួកសុរៈ (Sura) និង អសុរៈ (Asura) ប្រយុទ្ធគ្នា អស់ជាច្រើនកល្ប ដើម្បីដណ្តើមគ្នា គ្រប់គ្រងលើ នភាល័យនេះ។ សុរៈ គឺទេវតា ( Dévas) អសុរៈ គឺយក្ខ ( Yaksa)។ ការប្រយុទ្ធ មិនមានអ្នកឈ្នះ និងអ្នកចាញ់ គឺមានតែការស្លាប់ជីវិតម្ខាងៗ ហើយជំនួសដោយ អ្នកផ្សេងទៀត នៃគូរបក្ខដិបក្ខ។ ក្រុមទាំងពីរ មានបំណង ចង់បានទឹកអម្រិត (Amarita) ដែលស្ថិតក្នុងបាតសមុទ្ទ ដើម្បីជួយ ពលសេនាខ្លួនមានជីវិតអមតៈ។ ភាគីម្ខាងៗ ប្រមូលយុទ្ធជន រៀងខ្លួនតំរង់ជាជួរ ដោយក្រុមទេវតា ឈរខាងស្តាំ ចំនែកយក្ខឈរខាងឆ្វេង។ ភ្នំមន្ទរ ( Mount Mandara) ត្រូវបានគេភើចយកពីភ្នំព្រះសុមេរុ៍ ( Mount Sumeru) ដែលត្រូវបានគ្រុឌ (Garuda) យកមកធ្វើជាឈើវឹក ។ ចំណែកស្តេចនាគ ឈ្មោះថា វាសុកី ( Vasuki) ធ្វើជាខ្សែព្រ័ត្រសម្រាប់អោយគេទាញ ពួកសុរៈ កាន់ខាងកន្ទុយ ចំនែកអង្គអសុរៈកាន់ខាងក្បាល។ ទាំងពីរក្រុមទាញទៅ ទាញមករញ្ជួយអស់សមុទ្ទ ព្រះវិស្ណុបានបែងអវតារ (Avatar) ជាសត្វអណ្តើកកូម៍ៈ( KURMA) ទ្រភ្នំនោះកុំអោយលិច។ ការកូរនោះ ធ្វើអោយរលកគង្គាកាន់តែខ្លាំងឡើងៗ រយៈពេលជាង មួយពាន់ឆ្នាំ សត្វសមុទ្ទជាច្រើន ដូចជា ឆ្លាម ត្រី ក្រពើ អណ្តើក និង ម្ករ ស្លាប់ដាច់ជាកំណាច់ៗ។ ភោគទ្រព្យជាច្រើន ផុសឡើង ដំបូងគឺ ព្រះនាងលក្ម្សី (Goddess Laxmi ) រេរាំ ចេញពីសមុទ្ទ ព្រះវិស្ណុ យកធ្វើជាមហេសី។ បន្ទាប់មក គឺដំរីក្បាលបី អៃរាវ័ត ( Airavata) ត្រូវបានព្រះឥន្ទ្រ (lord Indra) យកធ្វើជាយាន្តជំនិះ។ ពេលនោះស្តេចនាគវាសុកី បានក្អែរ ពឹសនាគ ចេញ ព្រះឥសូរ ឬព្រះសិវៈក៏ទទួលផឹកពឹសនោះ។ ទីបំផុត ទឹកអម្រឹតបានផុសចេញឡើង ដើម្បីកុំអោយយក្ខ ផឹកទឹកនោះបាន ព្រះវិស្ណុបានក្រឡាខ្លួន ជាស្រីទេពអប្សរាមហិណី?Mohini? យក្ខមើលភ្លេចខ្លួន ទេវតាយកទឹកអម្រឹតបាន ហើយចែកគ្នាផឹក។ រាហ៊ូ (Rahu) បានក្រឡាខ្លួនជាទេវតា បន្លំផឹកបានដែរ ពេលនោះព្រះច័ន្ទ្រ (Chantra) និងព្រះសូរិយា (Suriya) ឃើញក៏ទូលព្រះវិស្ណុ។ រាហ៊ូខឹងជាខ្លាំង ក៏ដេញធ្វើបាប ព្រះច័ន្ទ្រ និងព្រះអទិត្យ (សូរិយា) តែត្រូវវិស្ណុ ប្រើកងចក្រ កាត់ដាច់ពាក់កណ្តាលទៅ។ ជាចុងក្រោយបង្អស់ មានសំឡេងចម្រៀង និងរបាំ រាំចេញពីសមុទ្ទ គឺពពួកទេពអប្សរា ដែលរាំល្វត់ល្វន់ ជាច្រើនអង្គ។ ពួកទេវៈ ក៏ប្រមូលពួកនាង ទៅឋាន សួគ៌ត្រៃត្រឹង្សអស់។ ចុងបញ្ចប់ ម្ចាស់នភាល័យគឺពពួកទេវតា និងទេពអប្សរ។

 

ទេពនព្វគ្រោះ Nvagraph

ទេពនព្វគ្រោះ ឬទេពទាំងប្រាំបួន ក្នុងសម័យមុនអង្គរ និង សម័យអង្គរ  របស់ខ្មែរ មានលក្ខណៈ ខុសប្លែក ពីទេពនព្វគ្រោះរបស់ឥណ្ឌា ខ្លះៗ។ ទេពនព្វគ្រោះរបស់ខ្មែរ ថ្វីត្បិតរៀបរាប់ពីអទិទេព ដែលស្ថិត ក្នុងសាសនាហិណ្ឌូក៏ដោយ ប៉ុន្តែទេព ទាំងនោះគឺជាទេពតំណាងឱ្យនូវធម្មជាតិ ឬធាតុសំខាន់ៗ ដែលទ្រទ្រង់នូវជីវិតមនុស្ស ។

ទេពនព្វគ្រោះខ្មែរមានដូចជា៖

·         ព្រះសូរ្យ (ព្រះអាទិត្យ) គង់លើរាជរថទឹមដោយសេះ ជាទេវៈ បង្កើតនូវពន្លឺ និងកំដៅ  ជាចៅក្រមកាត់សេចក្តី ឱ្យមនុស្សលោក ផងទាំងពួង

  •   ព្រះចន្ទ គង់លើរាជបល្ល័ង្គ ជាទេវៈ តំណាងសោភ័ណភាព ព្រោះមានរូបឆោមលោមពណ៌ល្អ  ហើយជាអ្នកថែរក្សារុក្ខជាតិ។ គេថាព្រះចន្ទ កើតពីទឹកសោម (ស្រាសោមដែលគេថ្វាយព្រះឥន្ទ្រ) ដូច្នេះ ហើយបានជាឈ្មោះ ម្យ៉ាង ទៀតថា ព្រះសោម គឺព្រះចន្ទ។
  • ៣ ព្រះវាយុ គង់លើសត្វក្តាន់ ជាទេវបង្កើតខ្យល់ តំណាងឱ្យល្បឿន និងកំម្លាំង 
  •   ព្រះវរុណ គង់លើសត្វហង្ស ជាទេវៈបង្កើតភ្លៀង និងទឹក ជាអ្នកចាំមើលសេចក្តីល្អ និងសេចក្តីអាក្រក់របស់មនុស្សលោក។ កាលណាគ្មានទឹក ធ្វើស្រែចម្ការ អ្នកដែលមានជំនឿ តែងនិយម បន់ស្រន់ បួងសួង សុំទឹកភ្លៀង អំពីទេវៈនេះ។
  • ៥ ព្រះឥន្ទ្រ គង់លើសត្វដំរី ជាទេវៈតំណាងផ្គរ រន្ទះ។ នៅដើមសម័យ ទេវពួកអារ្យ បានលើកតំកើង ព្រះឥន្ទ្រ ជាអាទិទេព (ទេវៈដើមគេ ធំជាងគេ) បង្កើតលោកមានឋានៈ និងអំណាចខ្ពស់ណាស់។ លុះក្រោយមក (ចុងសម័យវេទ) គេលែងគោរពព្រះឥន្ទ្រ ជាទេវៈធំហើយ  ព្រោះព្រះឥន្ទ្រ មានគុណវិបត្តិច្រើន។ គម្ពីរខ្លះបានចែងថា ព្រះឥន្ទ្រច្បាំងចាញ់ជាញឹកញាប់ ចូលចិត្តសេពសុរា  ល្មោភកាមគុណ (មានទេវៈស្រីអមច្រើនរយពាន់ ព្រមទាំលួចស្រលាញ់ប្រពន្ធឥស្សីទៀតផង ។

 

ប្រភព៖ Chesdaart

 

 

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...