ជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ
វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន
១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។ អង្គការសហប្រជាតិ
ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨
លាននាក់ នៅឆ្នាំ២០១៥។ ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។
ស្ថិតិសំខាន់ៗមួយចំនួន៖
§
ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។
§
ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ)
ប្រហែល២៩ ភាគរយ មាន អាយុក្រោម១៥ឆ្នាំ និងប្រហែល៥ ភាគរយ
មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
§
អាយុពេលរៀបការជាមធ្យមគឺ២៣.៧ឆ្នាំសម្រាប់ស្ត្រី
និង២៦.២ឆ្នាំសម្រាប់បុរស។បុគ្គលទាំងពីរភេទ
សុទ្ធតែក្ររៀបការជាងឆ្នាំមុនៗ។
§
អាយុកាលជាមធ្យម
(ចំនួនឆ្នាំដែលមនុស្សអាចរស់បាន)គឺ ៦៧ឆ្នាំ សម្រាប់បុរស និង ៧១ឆ្នាំ
សម្រាប់ស្ត្រី។
ជំរឿន
ជំរឿនមានបីប្រភេទ
ដែលបានរៀបចំធ្វើដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ
សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើន៖
§
ជំរឿនប្រជាជន
កត់ត្រាអំពីប្រជាជនទូទាំងប្រទេស
§
ជំរឿនកសិកម្ម
កត់ត្រាអំពីទិន្នន័យស្ថិតិកសិកម្មក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
§
ជំរឿនសេដ្ឋកិច្ចកត់ត្រាអំពី
ការបង្កើតមុខរបរនិងសហគ្រាស នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ច្បាប់ស្ដីពីស្ថិតិរបស់កម្ពុជាកំណត់វិធានគ្រប់បែបយ៉ាងក្នុងការធ្វើជំរឿន។
ជំរឿនត្រូវធ្វើឡើងយ៉ាងតិចមួយដងក្នុងរយៈពេល១០ឆ្នាំ
ហើយមានការស្ទង់មតិអន្តរជំរឿនដើម្បីសម្រួលដល់ការធ្វើបច្ចុប្បន្នភាពទិន្នន័យជំរឿនប្រចាំឆ្នាំ។
ការងារទាំងអស់នេះផ្ដល់ទិន្នន័យស្ថិតិផ្នែកសេដ្ឋកិច្ចនិងសង្គម
ដែលជាក់លាក់
និងអាចជឿទុកចិត្តបានសម្រាប់ការបង្កើតគោលនយោបាយរបស់រាជរដ្ឋាភិបាល
និងការប្រើប្រាស់ដទៃទៀត។
និន្នាការចំនួនប្រជាជន
ចំនួនប្រជាជនសរុប ១៩៦២ - ២០៣០* (លាននាក់)
ជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជា
បានធ្វើឡើងក្នុងឆ្នាំ១៩៩៨ និង២០០៨ ដោយមានជំនួយបច្ចេកទេស
និងហិរញ្ញវត្ថុពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ជំរឿនទាំងនេះបានកត់ត្រា៖
§
ចំនួនប្រជាជនសរុប
§
អត្រាកំណើន
§
ដង់ស៊ីតេប្រជាជន
§
កំណើតសរុប
§
អត្រាមរណៈមាតានិងទារក
§
អត្រាអក្ខរភាព
§
ទម្រង់អាយុ
§
ភាសាកំណើត
§
ក្រុមជនជាតិ
§
សាសនា
§
ជនមានកាយសម្បទាមិនគ្រប់គ្រាន់
§
ទិន្នន័យផ្សេងៗ
ជំរឿនធ្វើឡើងដោយការចុះសួរពីផ្ទះមួយទៅផ្ទះមួយក្នុងរយៈពេល១០ថ្ងៃ។
មន្រ្តីជំរឿនរាប់ចំនួនមនុស្សទាំងអស់ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលជំរឿន
រួមទាំងជនបរទេស តែមិនរាប់ភ្នាក់ងារទូតបរទេស និងក្រុមគ្រួសារទូតឡើយ។ លទ្ធផលជំរឿនបោះពុម្ពជាសៀវភៅផង
និងនៅលើគេហទំព័ររបស់វិទ្យាស្ថានជាតិស្តិតិផង។
ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតផងដែរ
កំណើនប្រជាជនដែលកំពុងលូតលាស់របស់ប្រទេសកម្ពុជា
បង្កើតតម្រូវការបន្ថែមទៀតទៅលើតម្រូវការដែលមានស្រាប់លើហេដ្ឋារចនាសម្ព័ន្ធចាស់
និង/ឬមិនគ្រប់គ្រាន់ និងបន្ថែមសម្ពាធទៅលើបញ្ហាដីធ្លី។ លើសពីនេះទៀត
ទោះបីជាប្រជាជនភាគច្រើនរស់នៅទីជនបទក៏ដោយ និន្នាចំណាកស្រុកទៅកាន់ទីក្រុងមានការកើនឡើង
ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកនគរូបនីយកម្មដែលផ្លាស់ប្តូរបែបផែនសេដ្ឋកិច្ច
ពីសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ទៅកាន់សេដ្ឋកិច្ចពឹងផ្អែកលើសេវាកម្ម និងផលិតកម្ម។
អ្នកធ្វើចំណាកស្រុកក្នុងប្រទេស គិតជាភាគរយ
បែងចែកតាមប្រភេទចំណាកស្រុក
ប្រភេទចំណាកស្រុក អ្នកធ្វើចំណាកស្រុក
គិតជាភាគរយ
ពីទីជនបទ ទៅកាន់ទីជនបទ ៥៨.៤%
ពីទីជនបទ ទៅកាន់ទីក្រុង ២៤.៥%
ពីទីក្រុង ទៅកាន់ទីជនបទ ៥.១%
ពីទីក្រុង
ទៅកាន់ទីក្រុង ១២.០%
ប្រជាជននៅទីក្រុង និងទីជនបទ ឆ្នាំ ២០០៨-២០១៣
១៩៩៨ ២០០៨ ២០១៣
សរុប ១១,៤៣៧,៦៥៦ ១៣,៣៩៥,៦៨២ ១៤,៦៧៦,៥៩១
ទីក្រុង ១,៧៩៥,៥៧៥ ២,៦១៤,០២៧ ៣,១៤៦,២១៣
ជនបទ ៩,៦៤២,០៨១ ១០,៧៨១,៦៥៥ ១១,៥៣០,៣៧៨
បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ កំណត់ត្រាស្តិតិប្រជាសាស្រ្តបានចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងឆ្នាំ១៩៩០។ ស្តិតិនេះបង្ហាញថា ខណៈពេលដែលប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងគួរឱ្យកត់សម្គាល់ ទិន្នន័យបង្ហាញពីកំណើនអាយុកាលផងដែរ ដែលគួរតែបន្តលើកកំពល់អាយុជាមធ្យមនៃចំនួនប្រជាជន។
ប្រភព៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ
No comments:
Post a Comment