ភ្លាសាច់ស្រស់

 

សាច់់គោ គ្រឿងក្នុងគោ ដូចជាពោះ១០០ស្រទាប់ សួត និងថ្លើមក្រាម ឈាមគោសុទ្ធ យកឈាមស្រស់ៗ  អង្ករលីងកិនម៉ដ្ឋ មួយស្លាប ម្ទេសម៉ដ្ឋ មួយស្លាបព្រាតូច ដើមខ្ទឹមហាន់ ស្តើងៗ ស្លឹកជីរបារាំង ឬជីបន្លា ស្លឹកគ្រៃ ស្លឹកជីអង្កាម ទឹកត្រី ពីរស្លាបព្រា ទឹកក្រូចឆ្មារ ពីរបីស្លាបព្រា។

លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ។ ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម រហូតដល់ឡើងពពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ។ ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង ឲ្យសព្វ។ ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង លាយទឹកត្រី ទឹកក្រូចឆ្មារច្របល់ឲ្យសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច។


No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...