ភ្លាសាច់សុទ្ធ

 

សាច់គោចិញ្រ្ចាំអោយល្អិត ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ ស្លឹកជីអង្កាម ចង្កឹះ ស្លឹកក្រូចសើចហាន់ល្អិតៗ ស្លាបព្រាបាយ ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ រំដេងបុកឲ្យល្អិត ម្ទេសម៉ដ្ឋ អង្ករលីងកិនឲ្យម៉ដ្ឋ អំបិលម៉ដ្ឋ ទឹកត្រី និងទឹកក្រូចឆ្មារ។ លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ។ ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់ឲ្យសព្វហើយដាក់ជីរអង្កាមចូល។ ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកកំភ្លូ សណ្តែកកួរ។ល។

No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...