Homework K3

I. Read the sentences below.

II. Translate the sentences below into English.

III. Take the words from the sentences below, in red, and write them into a new sentence.


១. តារាមានទឹកមុខក្រៀមក្រំណាស់ថ្ងៃនេះ។

២. ម៉ែឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

៣. តារាជាក្មេងខ្ជិលច្រអូស។

៤. ខ្ញុំមួរហ្មងក្នុងចិត្តណាស់។

៥. ព្រឹកនេះខ្ញុំមានអារ្មណ៍ស្រស់ស្រាយ។

៦. នៅផ្ទះយូរពេកអផ្សុកណាស់។

៧. ខ្ញុំឈឺធ្មេញ និងត្រចៀក។

៨. កុំបារម្ភពីខ្ញុំពេក ខ្ញុំចេះគិតហើយ។

៩. ខឹងច្រើនឆាប់ចាស់។

១០. យប់ម៉ិញម៉ែពាក់ស្បែកជើងច្រឡំ។

១១. ខ្ញុំទទួលបានអំណោយគួរឲ្យភ្ញាក់ផ្អើលពីសំណាង។

១២. កុំខ្មាសអៀននឹងការរៀនភាសាខ្មែរ។

១៣. ខ្ញុំរីករាយនឹងទទួលយកការងារនេះ។

១៤. ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ។​

១៥. រដូវក្ដៅនាំឲ្យយើងឆាប់ស្រេកទឹក។

១៦. មីងខ្ញុំខ្លាចដង្កូវណាស់។

១៧. ម៉ែស្រឡាញ់ឆ្កែជាងឆ្មា។

១៨. ជនជាតិខ្មែរចូលចិត្តញ៉ាំប្រហុក។

១៩. តារាមិនចូលចិត្តពណ៌ក្រហម។

២០. យាយប្រាប់ថា គាត់ស្អប់អ្នកនិយាយកុហក។

២១. តារាអន់ចិត្តនឹងខ្លួនឯង ដែលមិនបានខំរៀន។

២២. ខ្ញុំមានសុទិដ្ឋិនិយមចំពោះដំណើរការចាក់វ៉ាក់សាំង។

២៣. ខ្ញុំមានទុទិដ្ឋិនិយមចំពោះការបិទសិទ្ធិបញ្ចេញមតិ។

២៤. ជនជាតិភូមាស្គាល់តែទុក្ខព្រួយរាល់ថ្ងៃ។

២៥. មនុស្សខ្លះឆ្កួតនឹងអំពើអបាយមុខ។



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...