ចម្រៀងជាតិខ្មែរ

 

                        នគររាជ

១. សូមពួកទេព្តា                 រក្សាមហាក្សត្រយើង

     ឲ្យបានរុងរឿង                ដោយជ័យមង្គល

     សិរីសួស្ដី                        យើងខ្ញុំព្រះអង្គ

     សូមជ្រកក្រោមម្លប់          ព្រះបារមី

     នៃព្រះនរបតី                  វង្ស ក្សត្រាដែលសាងប្រាសាទថ្ម

     គ្រប់គ្រងដែនខ្មែរ            បុរាណថ្កើងថ្កាន។

២. ប្រាសាទសិលា               កំបាំងកណ្ដាលព្រៃ

     គួរឲ្យស្រម៉ៃ                    នឹកដល់យសសក្ដិ

     មហានគរ                      ជាតិខ្មែរដូចថ្ម

     គង់វង្សនៅល្អ                 រឹងប៉ឹងជំហរ

     យើងសង្ឃឹមពរ               ភ័ព្វ ព្រេងវាសនារបស់កម្ពុជា

     មហារដ្ឋកើតមាន            យូរអង្វែងហើយ។

៣. គ្រប់វត្តអារាម                 ឮសូរតែស័ព្ទធម៌

     សូត្រដោយអំណរ           រំឮកគុណបុណ្យ

     ពុទ្ធសាសនា                   ចូរយើងជាអ្នក

     ជឿជាក់ស្មោះស្ម័គ្រ          តាមបែបដូនតា

     គង់តែទេវតា                  នឹង ជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឲ្យ

     ដល់ប្រទេសខ្មែរ              ជាមហានគរ។

 

No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...