1. Red the sentences below.
2. Translate the sentences below into English.
3. Take the words from the sentences below, in red, and write them into new sentences.
១.បងប្រុសខ្ញុំជាអ្នកដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុនអាម៉ាហ្សូន។
២.ណារីជាអ្នកបច្ចេកទេសនៅព្រលានយន្ដហោះ។
៣.តាហេងជាជាងឡានដ៏ល្បីឈ្មោះនៅឡូវែល។
៤.ពូសានជាតន្រ្តីករប្រចាំក្លឹបរាត្រីប៉ៃលិន។
៥.ក្មួយរបស់ខ្ញុំគឺជាអ្នកប្រដាល់នៅស្រុកខ្មែរ។
៦.ឪពុកខ្ញុំជាព្រះសង្ឃគង់នៅវត្តភ្នំសេរី។
៧.លោកឡេងគឺជាឧកញ៉ានៅស្រុកខ្មែរ។
៨.លោកចូបៃដិន គាត់ជាប្រធានាធិបតីអាមេរិក។
៩.មីងរបស់ខ្ញុំជាទីប្រឹក្សាក្រសួងអប់រំ។
១០.ខ្ញុំចង់ក្លាយជាអ្នកការទូត។
១១.ណាវីជាអ្នកបង្ហាញម៉ូតរបស់ក្រុមហ៊ុនអេអិច។
១២.ខ្ញុំជាទាហានឆត្រយោង។
១៣.ពីមុនពូសៅជាធនាគារិក។
១៤.គាត់ជាចៅហ្វាយរបស់ខ្ញុំ។
១៥.អ្នកទាំងនេះជាកម្មកររ៉ែ។
១៦.លោកសាមុតជាតារាវិទូធ្វើការងារឲ្យអង្គការណាសា។
១៧.ខ្ញុំជិតក្លាយជាអ្នកបើកយន្តហោះហើយ។
១៨.បងជីដូនមួយរបស់ខ្ញុំជាអ្នកយាមនៅសារៈមន្ទីរ។
១៩.ធ្វើជាអ្នកបកប្រែភាសាអាចរកប្រាក់ចំណូលបានច្រើន។
២០.នៅប្រទេសអ៊ីតាលីមានវិចិត្រករច្រើន។
២១.សព្វថ្ងៃមិនសូវមានអ្នកលេងសៀកទេ។
២២.ចុងភៅនៅប៉ៃលិនធ្វើម្ហូបឆ្ងាញ់។
២៣.សុភាជាគ្រូបង្វឹករបស់តារាផ្នែកហែលទឹក។
២៤.ម្ដាយរបស់សុភាជាបណ្ណារក្សនៅបណ្ណាល័យជាតិ។
២៥.ឪពុករបស់សុភាជាអ្នកបើកឡានក្រុង។
២៦.បងស្រីរបស់សុភាជាអ្នកនាំភ្ញៀវនៅអង្គរវត្ត។
២៧.សុភាជាកីឡាករហែលទឹកដ៏ឆ្នើម។
២៨.ណារីមិនចូលចិត្តធ្វើជាអ្នកផ្សព្វផ្សាយទេ។
២៩.នៅឡូវែលមិនមានអ្នកនយោបាយជាជនជាតិខ្មែរឡើយ។
៣០.បងប្រុសរបស់ណារីធ្វើជាអង្គរក្សយូរហើយ។
៣១.លោកឈុំជាចៅហ្វាយខេត្តបាត់ដំបង។
៣២.លោកជាជាចៅហ្វាយក្រុងភ្នំពេញ។
៣៣.ប្អូនរបស់លោកជាជាមេឃុំសំរោង។
៣៤.លោកលេងជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត។
៣៥.លោកណាតជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញ។
៣៦.ប្អូនរបស់លោកលេងជានាយកសាលាវិទ្យាល័យសំរោង។
៣៧.បីឆ្នាំមុនលោកណាតធ្វើជាជំនួយការនៅក្រសួងអប់រំ។
៣៨.បងធីធ្វើជាអាជ្ញាកណ្ដាលឲ្យសង្វៀនភ្នំពេញ។
៣៩.ខ្ញុំចង់ធ្វើជាអ្នកគូរប្លង់ផ្ទះ។
៤០.នាយក្រិនជាតារាកំប្លែងនៅស្រុកខ្មែរ។
៤១.លោកប្រាងជាផលិតករប្រចាំផលិតកម្មបុប្ផា។
៤២.លោកគង្គ ប៊ុនឈឿន ជាអ្នកនិពន្ធដ៏ល្បី។
៤៣.ខៃឡាធ្វើជាអ្នករបាំតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។
៤៤.ចនជាកីឡាកាសដ៏ល្បីម្នាក់។
៤៥.បារាំងជាមន្រ្តីឥណទាននៅធនាគារកូរ៉េ។
៤៦.បងរបស់បារាំងជាអ្នកបណ្ដុះបណ្ដាលមន្រ្តីឥណទាន។
៤៧.រ៉ូណាល់ឡូជាកីឡាករបាល់ទាត់ជនជាតិប៉កទុយហ្គេ។
៤៨.កីឡាករបាល់ទះអាមេរិកខ្ពស់ៗណាស់។
៤៩.ផល្លាជាអ្នកគ្រប់គ្រងនៅរោងចក្រក្រដាស។
៥០.នៅស្រុកខ្មែរមានអ្នករត់ម៉ូតូឌុបច្រើន។
៥១.ខាលគឺជាតួឯកប្រុស ឯខៃឡាសម្ដែងជាតួស្រី។
៥២.មនោជាជាងផ្សាដែក។
៥៣.ជនជាតិខ្មែរ៧០ភាគរយជាកសិករ។
៥៤.ប្អូនរបស់មនោជាអ្នករត់សំបុត្រ។
៥៥.អ្នកទទួលភ្ញៀវនៅអង្គរវត្តសុភាពរាបសារណាស់។
៥៦.មុន្នីជាអ្នកយកព័ត៌មានឲ្យកាសែតភ្នំពេញ។
៥៧.ពីមុនមនោជាជំនួយការផ្នែកលក់ថ្នាំពេទ្យ។
៥៨.ខ្ញុំមិនដឹងថាប្អូនរបស់តារាជាជាងគំនូរសោះ។
៥៩.ផល្លីជាតំណាងផ្នែកលក់គ្រឿងសំអាងប្រចាំទីក្រុងឡូវែល។
៦០.មនោរម្យជាលេខារបស់លោកវាសនា។
៦១.លោកទូចជាវេជ្ជបណ្ឌិតផ្នែកវះកាត់។
៦២.មីងខ្ញុំជាឆ្មបប្រចាំនៅមន្ទីរពេទ្យក្រុងឡូវែល។
៦៣.សុខុមធ្វើជាពេទ្យសត្វតាំងពីនៅស្រុកខ្មែរ។
៦៤.យាយសុខជាជាងដេរយ៉ាងចំណាន។
៦៥.បងរបស់ខ្ញុំជាគ្រូបង្រៀនភាសាខ្មែរ។
៦៦.ផល្លាចង់ធ្វើជាជាងអ៊ុតសក់។
៦៧.បងថែលជាចៅក្រមនៅសាលាដំបូងខេត្តសៀមរាប។
៦៨.ប្អូនរបស់បងថែលគឺជាមេធាវីនៅភ្នំពេញ។
៦៩.តាឈុំជាអ្នកថែសួនវិមានឯករាជ។
៧០.ជាងវែនតាកាត់វែនតាឲ្យខ្ញុំម្សិលម៉ិញ។
៧១.ជាងថតរូបនៅឡូវែលថតការបានស្អាតណាស់។
៧២.ខ្ញុំបានទូរស័ព្ទទៅជាងទឹក និងជាងភ្លើងរួចហើយ។
៧៣.ប្រណីតជាមន្រ្តីនគរបាលចរាចរ។
៧៤.បូណាជាអ្នកគិតលុយនៅភោជនីយដ្ឋានឡូវែល។
៧៥.សុភីជាអ្នករៀបចំបន្ទប់នៅសណ្ឋាគារអង្គរ។
៧៦.សំនៀងគឺជាចុងភៅយ៉ាងចំណាន។
៧៧.យាយសំជាអ្នកបោសសម្អាតនៅផ្លូវកម្ពុជាក្រោម។
៧៨.បងរបស់បូណាគឺជាពេទ្យធ្មេញ។
៧៩.ឪពុករបស់បូណាជាវិស្វករអគ្គីសនី។
៨០.អ្នកពន្លត់អគ្គិភ័យមានគ្រោះថ្នាក់ច្រើនណាស់។
៨១.ណាវីជាអ្នកបម្រើតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរខ្មែរ។
៨២.បុប្ផាធ្លាប់ធ្វើជាជាងកាត់សក់នៅហាងឡូវែល។
៨៣.សុខចង់ចង់ធ្វើជាអ្នកបម្រើតាមបាទេ។
៨៤.ជាងសំណង់បានរៀបឥដ្ឋរួចរាល់ហើយ។
៨៥.ជាងឈើកំពុងជួសជុសជញ្ជាំងផ្ទះកណ្យាណ។
៨៦.ភ្នាក់ងារធានារ៉ាប់រងផ្ញើសំបុត្រប្រាប់ពីតម្លៃដែលយើងត្រូវបង់ប្រាក់ប្រចាំខែ។
៨៧.សុផលជាអ្នកធ្វើតាក់នៅឡូវែល។
៨៨.ឆ្នាំមុនណាវីជាកម្មករកាត់ដេរ។
៨៩.ពូរបស់ណារីជាជាងដេរស្បែកជើង។
៩០.មីងសានធ្វើការជាអ្នកដោះមីន។
៩១.ប្អូនៗទាំងនេះជាកម្មករចំការកៅស៊ូ។
៩២.ពូសេមជាអ្នកងារស៊ើបអង្កេត។
៩៣.ប្អូនរបស់ពូសេមជាអ្នកស្រាវជ្រាវវេជ្ជសាស្រ្ត។
៩៤.ពួកគេជាអ្នកសរសេរប្រូក្រាមកំព្យូទ័រ។
៩៥.បងរបស់ពូសេមជាអ្នកចាប់សសៃ។
៩៦.ប្អូនច័ន្ទជាអ្នកបាញ់ថ្នាំរថយន្ដ។
៩៧.សាមុតគឺជាជាងចម្លាក់នៅខេត្តសៀមរាប។
៩៨.កូនរបស់ពូសេមជាអ្នកបើកឡានប្រណាំង។
៩៩.កាលពីមុនពូសេមគឺជាអ្នកបង្ហាត់ឆ្កែ។
១០០.លោករិនគឺជាតំណាងរាស្រ្តមណ្ឌលព្រៃវែង។
១០១.ភីរម្យគឺជាអវកាសយានិករបស់ក្រុមហ៊ុនស្ពេកអិច។
No comments:
Post a Comment