1.Translate words below into English
ខ្មែរ English ខ្មែរ English
ប្រគល់ ... បារាំង ...
ឆ្នាំមុន ... តំបន់ ...
មហិមា ... ពិភពលោក ...
រុករក ... ប្រាសាទ ...
អធិបតេយ្យ ... ដំណើរ ...
កំណត់ ... ស្កឹមស្កៃ ...
ពង្រីក ... អំណាច ...
បរាជ័យ ... តំបន់ ...
ប្រាថ្នា ... ព្រៃ ...
វាយប្រហារ ... សាមញ្ញ ...
គេចខ្លួន ... រងរបួស ...
ប្រមាណ ... រត់ ...
ចាក់ ...
II. Write a sentence of each word above
III. Translate the sentences below into English
១. លោកអភិបាលក្រុងបានប្រគល់កិច្ចការនេះឲ្យមកខ្ញុំ។
២. បារាំងបានធ្វើអាណានិគមលើស្រុកខ្មែរជិត១០០ឆ្នាំ។
៣. យាយចូលចិត្តស្ដាប់បទឆ្នាំមុនណាស់។
៤. អង្គរជាតំបន់ទេសចរប្រវត្តិសាស្រ្ត។
៥. មហាសមុត្រធំមហិមា។
៦. តើក្នុងពិភពលោកនេះមានប៉ុន្មានប្រទេស?
៧. អ្នករុករកបានប្រទះឃើញបំណែកនាវាអណ្ដែត។
៨. ប្រាសាទព្រះវិហារស្ថិតនៅលើកំពូលភ្នំដងរែក។
៩. ប្រទេសនីមួយៗមានអធិបតេយ្យភាពរបស់គេ។
១០. សូមពន្យល់អំពីដំណើររបស់ព្រះអាទិត្យដល់ខ្ញុំផងបានទេ។
១១. ធនាគារបានកំណត់យកការប្រាក់ចំនួនប្រាំភាគរយ។
១២. លោកនាយករដ្ឋមន្រ្តីមានវីឡាដ៏ធំស្កឹមស្កៃ។
១៣. ទីក្រុងឡូវែលបានជួសជុល និងពង្រីកផ្លូវជាច្រើន។
១៤. ពលរដ្ឋមានអំណាចក្នុងពេលបោះឆ្នោត។
១៥. ទាហានអាមេរិកមិនងាយបរាជ័យឡើយ។
១៦. តំបន់អង្គរជាកន្លែងអភិរក្សសត្វគ្រប់ប្រភេទ។
១៧. ក្ដីប្រាថ្នារបស់ខ្ញុំ គឺចង់បានសន្ដិភាព។
១៨. ឈើមួយដើមមិនមែនជាព្រៃទេ។
១៩. បក្សទាំងពីរបានវាយប្រហារគ្នាជាពាក្យសម្ដី។
២០. រស់នៅជាជនសាមញ្ញមានសុភមង្គលបំផុត។
២១. ម៉ែបានគេចខ្លួនពីការតាមចាប់របស់ពួកខ្មែរក្រហម។
២២. តាសៅរងរបួសដោសារគ្រាប់មីន។
២៣. ខ្ញុំចូលគេងនៅម៉ោងប្រមាណជា១២យប់។
២៤. ខ្មែររត់ភៀសខ្លួនចូលទឹកដីសៀម។
២៥. ពូសំបានចាក់ទឹកចូលកែវរបស់គាត់ពីរដងហើយ។
No comments:
Post a Comment