Homework K3

 I. Choose the correct word to complete each sentence

II. Translate the sentences

III Read and record the sentences

 

១ ខែនេះ ម៉ែស្រក-------អស់បីគីឡួ។

Words: អំបិល - ទឹកត្រី - ទម្ងន់ - អាវ


២ ​ម៉ែបានណាត់ជួប-------នៅថ្ងៃសុក្រអាទិត្យក្រោយ។

Words: ឡានក្រុង - ទិសខាងលិច - ពណ៌ក្រហម - គ្រូពេទ្យ


៣ នៅក្នុងបន្ទប់ពិនិត្យជម្ងឺមាន-------ដែលអាចបត់បាន។

Words: តុសម្រាប់ពិនិត្យជម្ងឺ - ភ្លៀង - ទន្លេ - ទូក


៤ នៅក្នុងបន្ទប់រង់ចាំ ខ្ញុំរង់ចាំលោក-------រយ:ពេលប្រាំនាទី។  

Words: វេជ្ជបណ្ឌិត - សត្វឆ្កែ - សារាំងចាក់ថ្នាំ - ចំណតរថយន្ត  


៥ លោក-------បានប្រាប់ម៉ែថា ឲ្យម៉ែពិសារទឹកឲ្យបានច្រើន។

Words: ប្រទេសកម្ពុជា - រមាស់ - វេជ្ជបណ្ឌិត - សាលារៀន


៦ នៅរដូវរងា មាន-------ច្រើនមកពិនិត្យសុខភាព។ 

Words: អ្នកជម្ងឺ - ផ្លែស្វាយ - កណ្ដុរ - ទឹកកក


៧ ត្រូវបំពេញទំរង់-------ឲ្យបានត្រឹមត្រូវ។ 

Words: បងស្រី - ឯកសារធានារ៉ាប់រង - ពណ៌ខ្មៅ - មាត់សមុត្រ


-------នៅមន្ទីរពេទ្យ ថ្លឹងត្រឹមត្រូវជាងជញ្ជីងនៅផ្សារ។

Words: ប្រដាប់គាស់កំប៉ុង - សាច់ជ្រូក - រដូវរងា - ជញ្ជីង


-------របស់ម៉ែ ជិតផុតសុពលភាពហើយ។

Words: ប័ណ្ណធានារ៉ាប់រង - ថ្ងៃចន្ទ - ទិសខាងត្បូង - ឆ្នាំងបាយ


១០ ខ្ញុំទៅពេទ្យ ដើម្បី------- ព្រោះក្អកច្រើនថ្ងៃហើយ។ 

Words: ឈឺជើង - ពិនិត្យបំពង់ក - ទូរស័ព្ទ - ពណ៌បៃតង


១១ -------បានមកវាស់ឈាម ពិនិត្យចង្វាក់បេះដូង ពិនិត្យភ្នែក និងបំពង់ករបស់ខ្ញុំ។

Words: ខែមករា - ឈឺធ្មេញ - គិលានុបដ្ឋាយិកា - ទូក


១២ លោកវេជ្ជបណ្ឌិតបានយក------- មកដាក់លើទ្រូងខ្ញុំ។

Words: ភាសាខ្មែរ - ប្រដាប់ស្ដាប់បេះដូង - រដូវក្ដៅ - ចម្រៀង


១៣ -------នេះខូចហើយ។

Words: វិទ្យាល័យ - លោកគ្រូ - អាកាសធាតុ - ប្រដាប់ស្ទង់កំដៅ


១៤ -------ព្យួរនៅលើជញ្ជាំង មានអក្សរតូច ធំ តម្រៀបគ្នា។

ផ្ទះ - កាបូបស្ពាយ - កំព្យូទ័រ - តារាងវាស់ភ្នែក


១៥ ត្រូវសម្អាត-------ជាមុន មុននឹងប្រើប្រាស់វា។

Words: ខែមេសា - ប្រវត្តិសាស្រ្ត - រដូវផ្ការីក - ប្រដាប់វាស់ឈាម


១៦ -------នេះប្រើបានតែម្ដងប៉ុណ្ណោះ។

Words: ទឹកត្នោត - ស្ករស - ទឹកខ្មេះ - សារាំងចាក់ថ្នាំ


១៧ លោកវេជ្ជបណ្ឌិតបានបញ្ជូនម៉ែទៅ-------នៅមន្ទីរពេទ្យធំ។

Words: ថតឆ្លុះ - មីង - បងស្រី - ឡាន


១៨ ម៉ែត្រូវទិញការធានារ៉ាប់រង------- ពីក្រុមហ៊ុនផ្សេង។

Words: សុខភាព នំប៉័ង ធុងសម្រាម កៅអី


១៩ ម៉ូណាធ្វើការជា-------នៅមន្ទីរពេទ្យមេត្តា។

Words: ផ្លែប៉ោម - អ្នកទទួលភ្ញៀវ - មាត់សមុត្រ - ពណ៌ខៀវ


២០ -------មានឧបករណ៍សម្រាប់ពិនិត្យជម្ងឺច្រើនណាស់។

Words: ផ្លូវ - វាលស្រែ - បន្ទប់ពិនិត្យជម្ងឺ - ឈឺក្បាល



Homework K1

I Read words below

II Translate words below

 

. កំពូល   ងុយ          ចំអាម       គេ            ចំអក

កករ          ចំហ          ងងុយ       ចំពោះ       គូ

ចំពូក         ខាំ            ចំនួន         ឃាំង        ចំណោម

 

គាប     ចំណោត    ងោក         ចំណោទ    គុក

ចំណែក     ខោ           ចំណេះ      គោ           ចំណេញ

ងើយ         ចំណូល    កោះ          ខុស          កាត                     

 

. ចោរ     ខះ            ចោះ         ចំណុច      គុន  

ចំណាំ       ខែ            ចំណាយ    ខំ              ចំណាន

ខុស          ចំណត      គរ            ចំ              ខៀវ

 

. ចៅ      ខឹង           ចោទ         គុំ              ចោម  

ខូច           ចោត         ខួរ            ខ្ញុំ              ងាយ

គម           ខួច           ចៃ            ការងារ       ខើច

  

. កំជិល   ចែង          ខោក         ចែក          កុក

ចេះ           ខៃ            ចេញ         កំលោះ      ចេក

ងាវ           កាត          ចៀន         គោះ         ចួន

                       

. កែ        ចូល          កៃ            ចុងភៅ      កុំ

ចូក           ងាក          ចុច           កាំ            ចុង

កោះ         ចាយ         ឃើញ       ចារិត         ខំ

 

.គូរ        ចារិក         កំពត         ចិន           គាប

ចឹប           ឃឹម          កំពស់       ចិត           គាំង

ចាំង          កាំបិត       ចាំ            គេ            ចុក

 

. គោល   ចារ           ឃិនឆាយ   ចាម          គង

កកូរ          ចាប          ងងឹត         ចាង         កកាយ

ចាក          កីឡា         ចលនា      កុលាប      ចរាចរ

 

. គំរូ        ចរចា         ឃុំ            ចក           កូន

គោលដៅ   ចង           ងងើល      ចត           គុយ

គុណ         កំពូល       គីឡូ          កកេរ         គាំ    

  

១០. កាប  ចប           គុហារ       កាត           ឃោសនា

គោ           ការពារ      គោក         កង           គិរី

កូន           កីឡា         គីមី           កី              ងូត




Homework K3

I. Read the sentences below.

II. Translate the sentences below.


១ ​ម៉ែបានណាត់ជួបពេទ្យនៅថ្ងៃសុក្រអាទិត្យក្រោយ។

២ នៅក្នុងបន្ទប់រង់ចាំ ខ្ញុំរង់ចាំលោកវេជ្ជបណ្ឌិតរយ:ពេលប្រាំនាទី។  

៣ ម៉ូណាធ្វើការជាអ្នកទទួលភ្ញៀវនៅមន្ទីរពេទ្យមេត្តា។

៤ នៅរដូវរងា មានអ្នកជម្ងឺច្រើនមកពិនិត្យសុខភាព។ 

៥ ប័ណ្ណធានារ៉ាប់រងរបស់ម៉ែ ជិតផុតសុពលភាពហើយ។


៦ ត្រូវបំពេញទំរង់ឯកសារធានារ៉ាប់រងឲ្យបានត្រឹមត្រូវ។ 

៧ លោកវេជ្ជបណ្ឌិតបានប្រាប់ម៉ែថា ឲ្យម៉ែពិសារទឹកឲ្យបានច្រើន។ 

៨ ជញ្ជីងនៅមន្ទីរពេទ្យ ថ្លឹងត្រឹមត្រូវជាងជញ្ជីងនៅផ្សារ។

៩ ខ្ញុំទៅពេទ្យ ដើម្បីពិនិត្យបំពង់ក ព្រោះក្អកច្រើនថ្ងៃហើយ។ 

១០ បន្ទប់ពិនិត្យជម្ងឺ មានឧបករណ៍សម្រាប់ពិនិត្យជម្ងឺច្រើនណាស់។


១១ គិលានុបដ្ឋាយិកា បានមកវាស់ឈាម ពិនិត្យចង្វាក់បេះដូង ពិនិត្យភ្នែក និងបំពង់ករបស់ខ្ញុំ។

១២ លោកវេជ្ជបណ្ឌិតបានយកប្រដាប់ស្ដាប់បេះដូង មកដាក់លើទ្រូងខ្ញុំ។

១៣ តារាងវាស់ភ្នែក ព្យួរនៅលើជញ្ជាំង មានអក្សរតូច ធំ តម្រៀបគ្នា។ 

១៤ ត្រូវសម្អាតប្រដាប់វាស់ឈាមជាមុន មុននឹងប្រើប្រាស់វា។ 

១៥ តុសម្រាប់ពិនិត្យជម្ងឺនៅក្នុងបន្ទប់ពិនិត្យជម្ងឺមិនអាចបត់បានទេ។


១៦ សារាំងចាក់ថ្នាំនេះប្រើបានតែម្ដងប៉ុណ្ណោះ។ 

១៧ ប្រដាប់ស្ទង់កំដៅនេះខូចហើយ។      

១៨ លោកវេជ្ជបណ្ឌិតបានបញ្ជូនម៉ែទៅថតឆ្លុះនៅមន្ទីរពេទ្យធំ។

១៩ ខែនេះ ម៉ែស្រកទម្ងន់អស់បីគីឡួ។

២០ ម៉ែត្រូវទិញការធានារ៉ាប់រងសុខភាពពីក្រុមហ៊ុនផ្សេង។



ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...