I. Choose the correct word to complete each sentence
II. Translate the sentences
III Read and record the
sentences
១ ខែនេះ ម៉ែស្រក-------អស់បីគីឡួ។
Words:
អំបិល - ទឹកត្រី - ទម្ងន់
- អាវ
២ ម៉ែបានណាត់ជួប-------នៅថ្ងៃសុក្រអាទិត្យក្រោយ។
Words: ឡានក្រុង - ទិសខាងលិច - ពណ៌ក្រហម - គ្រូពេទ្យ
៣ នៅក្នុងបន្ទប់ពិនិត្យជម្ងឺមាន-------ដែលអាចបត់បាន។
Words:
តុសម្រាប់ពិនិត្យជម្ងឺ - ភ្លៀង - ទន្លេ - ទូក
៤ នៅក្នុងបន្ទប់រង់ចាំ ខ្ញុំរង់ចាំលោក-------រយ:ពេលប្រាំនាទី។
Words: វេជ្ជបណ្ឌិត - សត្វឆ្កែ - សារាំងចាក់ថ្នាំ - ចំណតរថយន្ត
៥ លោក-------បានប្រាប់ម៉ែថា ឲ្យម៉ែពិសារទឹកឲ្យបានច្រើន។
Words: ប្រទេសកម្ពុជា
- រមាស់ - វេជ្ជបណ្ឌិត - សាលារៀន
៦ នៅរដូវរងា មាន-------ច្រើនមកពិនិត្យសុខភាព។
Words: អ្នកជម្ងឺ - ផ្លែស្វាយ - កណ្ដុរ - ទឹកកក
៧ ត្រូវបំពេញទំរង់-------ឲ្យបានត្រឹមត្រូវ។
Words: បងស្រី - ឯកសារធានារ៉ាប់រង
- ពណ៌ខ្មៅ - មាត់សមុត្រ
៨ -------នៅមន្ទីរពេទ្យ ថ្លឹងត្រឹមត្រូវជាងជញ្ជីងនៅផ្សារ។
Words: ប្រដាប់គាស់កំប៉ុង - សាច់ជ្រូក - រដូវរងា - ជញ្ជីង
៩ -------របស់ម៉ែ ជិតផុតសុពលភាពហើយ។
Words: ប័ណ្ណធានារ៉ាប់រង - ថ្ងៃចន្ទ - ទិសខាងត្បូង - ឆ្នាំងបាយ
១០ ខ្ញុំទៅពេទ្យ ដើម្បី------- ព្រោះក្អកច្រើនថ្ងៃហើយ។
Words: ឈឺជើង - ពិនិត្យបំពង់ក - ទូរស័ព្ទ - ពណ៌បៃតង
១១ -------បានមកវាស់ឈាម ពិនិត្យចង្វាក់បេះដូង ពិនិត្យភ្នែក និងបំពង់ករបស់ខ្ញុំ។
Words:
ខែមករា - ឈឺធ្មេញ - គិលានុបដ្ឋាយិកា
- ទូក
១២ លោកវេជ្ជបណ្ឌិតបានយក------- មកដាក់លើទ្រូងខ្ញុំ។
Words: ភាសាខ្មែរ - ប្រដាប់ស្ដាប់បេះដូង - រដូវក្ដៅ - ចម្រៀង
១៣ -------នេះខូចហើយ។
Words:
វិទ្យាល័យ - លោកគ្រូ - អាកាសធាតុ - ប្រដាប់ស្ទង់កំដៅ
១៤ -------ព្យួរនៅលើជញ្ជាំង មានអក្សរតូច
ធំ តម្រៀបគ្នា។
ផ្ទះ - កាបូបស្ពាយ - កំព្យូទ័រ - តារាងវាស់ភ្នែក
១៥ ត្រូវសម្អាត-------ជាមុន មុននឹងប្រើប្រាស់វា។
Words: ខែមេសា - ប្រវត្តិសាស្រ្ត
- រដូវផ្ការីក - ប្រដាប់វាស់ឈាម
១៦ -------នេះប្រើបានតែម្ដងប៉ុណ្ណោះ។
Words: ទឹកត្នោត - ស្ករស - ទឹកខ្មេះ - សារាំងចាក់ថ្នាំ
១៧ លោកវេជ្ជបណ្ឌិតបានបញ្ជូនម៉ែទៅ-------នៅមន្ទីរពេទ្យធំ។
Words: ថតឆ្លុះ - មីង -
បងស្រី - ឡាន
១៨ ម៉ែត្រូវទិញការធានារ៉ាប់រង------- ពីក្រុមហ៊ុនផ្សេង។
Words: សុខភាព នំប៉័ង ធុងសម្រាម កៅអី
១៩ ម៉ូណាធ្វើការជា-------នៅមន្ទីរពេទ្យមេត្តា។
Words: ផ្លែប៉ោម - អ្នកទទួលភ្ញៀវ - មាត់សមុត្រ - ពណ៌ខៀវ
២០ -------មានឧបករណ៍សម្រាប់ពិនិត្យជម្ងឺច្រើនណាស់។
Words: ផ្លូវ - វាលស្រែ - បន្ទប់ពិនិត្យជម្ងឺ - ឈឺក្បាល
No comments:
Post a Comment