I. Read the sentences below.
II. Translate the sentences below.
១ ម៉ែបានណាត់ជួបពេទ្យនៅថ្ងៃសុក្រអាទិត្យក្រោយ។
២ នៅក្នុងបន្ទប់រង់ចាំ
ខ្ញុំរង់ចាំលោកវេជ្ជបណ្ឌិតរយ:ពេលប្រាំនាទី។
៣ ម៉ូណាធ្វើការជាអ្នកទទួលភ្ញៀវនៅមន្ទីរពេទ្យមេត្តា។
៤ នៅរដូវរងា មានអ្នកជម្ងឺច្រើនមកពិនិត្យសុខភាព។
៥ ប័ណ្ណធានារ៉ាប់រងរបស់ម៉ែ
ជិតផុតសុពលភាពហើយ។
៦ ត្រូវបំពេញទំរង់ឯកសារធានារ៉ាប់រងឲ្យបានត្រឹមត្រូវ។
៧ លោកវេជ្ជបណ្ឌិតបានប្រាប់ម៉ែថា
ឲ្យម៉ែពិសារទឹកឲ្យបានច្រើន។
៨ ជញ្ជីងនៅមន្ទីរពេទ្យ
ថ្លឹងត្រឹមត្រូវជាងជញ្ជីងនៅផ្សារ។
៩ ខ្ញុំទៅពេទ្យ
ដើម្បីពិនិត្យបំពង់ក ព្រោះក្អកច្រើនថ្ងៃហើយ។
១០ បន្ទប់ពិនិត្យជម្ងឺ
មានឧបករណ៍សម្រាប់ពិនិត្យជម្ងឺច្រើនណាស់។
១១ គិលានុបដ្ឋាយិកា
បានមកវាស់ឈាម ពិនិត្យចង្វាក់បេះដូង ពិនិត្យភ្នែក និងបំពង់ករបស់ខ្ញុំ។
១២ លោកវេជ្ជបណ្ឌិតបានយកប្រដាប់ស្ដាប់បេះដូង
មកដាក់លើទ្រូងខ្ញុំ។
១៣ តារាងវាស់ភ្នែក
ព្យួរនៅលើជញ្ជាំង មានអក្សរតូច ធំ តម្រៀបគ្នា។
១៤ ត្រូវសម្អាតប្រដាប់វាស់ឈាមជាមុន
មុននឹងប្រើប្រាស់វា។
១៥ តុសម្រាប់ពិនិត្យជម្ងឺនៅក្នុងបន្ទប់ពិនិត្យជម្ងឺមិនអាចបត់បានទេ។
១៦ សារាំងចាក់ថ្នាំនេះប្រើបានតែម្ដងប៉ុណ្ណោះ។
១៧ ប្រដាប់ស្ទង់កំដៅនេះខូចហើយ។
១៨ លោកវេជ្ជបណ្ឌិតបានបញ្ជូនម៉ែទៅថតឆ្លុះនៅមន្ទីរពេទ្យធំ។
១៩ ខែនេះ
ម៉ែស្រកទម្ងន់អស់បីគីឡួ។
២០ ម៉ែត្រូវទិញការធានារ៉ាប់រងសុខភាពពីក្រុមហ៊ុនផ្សេង។
No comments:
Post a Comment