Consonant and sub-consonant ស្ង

Consonant and sub-consonant ស្ង (ស ជើង ង)

ស្ងា          ស្ងិ            ស្ងី            ស្ងឹ            ស្ងឺ

ស្ងុ            ស្ងូ            ស្ងួ            ស្ងើ          ស្ងឿ

ស្ងៀ         ស្ងេ          ស្ងែ          ស្ងៃ          ស្ងោ

ស្ងៅ         ស្ងុំ            ស្ងំ            ស្ងាំ          ស្ងះ

ស្ងុះ          ស្ងេះ         ស្ងោះ

 

Read and translate the words below.

១. ស្ងប់                    ២. ស្ងប់ខ្យល់           ៣. ស្ងប់ចិត្ត

៤. ស្ងប់សង្គ្រាម       ៥. ស្ងប់សឹក             ៦. ស្ងប់ស្ងាត់

៧. ស្ងប់ស្ងៀម          ៨. ស្ងាត់                  ៩. ស្ងាត់កំបាំង

១០. ស្ងាត់ច្រៀប      ១១. ស្ងាត់ជ្រងំ         ១២. ស្ងាត់ឈឹង

១៣. ស្ងាត់មាត់       ១៤. ស្ងាត់សូន្យ       ១៥. ស្ងាត់ស្ងៀម

១៦. ស្ងាប                ១៧. ស្ងួនពុំងា          ១៨. ស្ងួនភ្ងា

១៩. ស្ងើច                ២០. ស្ងៀម             ២១. ស្ងើចសរសើរ

២២. ស្ងៀមឈឹង   ២៣. ស្ងោរ            ២៤. ស្ងោរជ្រក់ត្រី

២៥. ស្ងោរពងទា    ២៦. ស្ងោរស្ពៃ         ២៥ស្ងោរណាំង៉ូវ

 

Read and translate the sentences below.

១. បន្ទាប់ពីព្យុះភ្លៀង អាកាសធាតុបានស្ងប់វិញហើយ។

២. ព្រឹកនេះស្ងប់ខ្យល់ ធ្វើឲ្យទឹកសមុទ្រគ្មានរលក។

៣. ណាវីស្ងប់ចិត្តបន្តាប់ពីបានដំណឹងថា យាយសុខផុតពី

គ្រោះថ្នាក់ហើយ។

៤. តើនៅមជ្ឈិមបូព៌ាស្ងប់សង្គ្រាមហើយឬនៅ?

៥. រហូតដល់ពេលនេះ ព្រំដែនខ្មែរសៀមមិនទាន់

ស្ងប់សឹកទេ។

៦. វត្តអារមនៅជនបទមានសភាពស្ងប់ស្ងាត់ណាស់។

៧. អ្នកធ្វើសមាធិចាំបាច់ត្រូវការភាពស្ងប់ស្ងៀម

៨. បណ្ណាល័យជាកន្លែងស្ងាត់សម្រាប់អ្នកអានសៀវភៅ។

៩. ផ្ទះមួយនេះនៅស្ងាត់កំបាំង​ពីគេពីឯងាស់។

១០. នៅទីក្រុងឡូវែលពេលយប់ស្ងាត់ច្រៀប

១១. ផ្លូវទៅផ្ទះតាសៅស្ងាត់ជ្រងំ

១២. ពេលលោកគ្រូចូលមកសិស្សទាំងអស់ស្ងាត់ឈឹង

១៣. ណាវីស្ដីអោយបូណា ធ្វើអោយវាស្ងាត់មាត់

ដូចគេចុក។

១៤. តាសៅបាត់កូនម្នាក់ស្ងាត់សូន្យរកមិនឃើញសោះ។

១៥. បូណាជាមនុស្សស្ងាត់ស្ងៀមជាងណាវី។


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...