Consonant and sub-consonant ស្វ

Consonant and sub-consonant ស្វ (ស ជើង វ)

ស្វា          ស្វិ            ស្វី            ស្វឹ            ស្វឺ

ស្វុ            ស្វូ            ស្វួ            ស្វើ          ស្វឿ

ស្វៀ         ស្វេ          ស្វែ          ស្វៃ          ស្វោ

ស្វៅ         ស្វុំ            ស្វំ            ស្វាំ          ស្វះ

ស្វុះ          ស្វេះ         ស្វោះ

 

Read and translate the words below.

១. ស្វ័យ                   . ស្វ័យគុណ         . ស្វយ័ត

. ស្វ័យទិតៀន       . ស្វ័យប្រវត្តិ          . ស្វា

. ស្វាគមន៍            . ស្វាង                   . ស្វាងគ្រុន

១០. ស្វាន                ១១. ស្វាមី                ១២. ស្វាមីភក្ដិ

១៣. ស្វាមីភរិយា    ១៤. ស្វាយ              ១៥. ស្វាយកែវ

១៦. ស្វាយក្រាប់      ១៧. ស្វាយខ្ចី            ១៨. ស្វាយចន្ទី

១៩. ស្វាឪ                 ២០. ស្វិត                ២១ស្វែងយល់

២២. ស្វែងរក         ២៣. ស្វិតដៃជើង

២៤ស្វាយបបូរមាត់            ២៥. ស្វិតស្បែកជាប់ឆ្អឹង

 

Read and translate the sentences below.

១. បូណាស្វ័យសិក្សាដោយខ្លួនឯង ដោយមិនចាំបាច់

មានគ្រូចាំណែនាំ។

. សិស្សកំពុងរៀនគណនាស្វ័យគុណក្នុង

ម៉ោងគណិតវិទ្យា។

. ទីនេះជាតំបន់នេះមានសិទ្ធិស្វយ័តរបស់ក្រុមបះបោរ។

. បូណាចេះស្វ័យទិតៀនខ្លួនឯងដើម្បី

កែលម្អកំហុសកន្លងមក។

. ទ្វារនេះបើកបិទដោយប្រព័ន្ធស្វ័យប្រវត្តិ

. កុំដើរទៅទីនោះ ប្រយ័ត្នស្វាខាំ។

. លោកគ្រូបានស្វាគមន៍សិស្សថ្មីយ៉ាងកក់ក្តៅ។

. តាសៅស្វាងស្រាហើយ គាត់អាចបើកឡានបាន។

. ណាវីស្វាងគ្រុនហើយ វាអាចទៅធ្វើការបាន។

១០. នេះជាដែកស្វាន ដែលតាសៅយកទៅខួងឈើ។

១១. បូណាមិនមែនជាស្វាមីរបស់ណាវីទេ។

១២. ណាវីជាភរិយាដែលមានស្វាមីភក្ដិចំពោះប្ដីនាង។

១៣. ណាវី និងបូណាជាគូស្វាមីភរិយាថ្មីថ្មោង។

១៤. ខែនេះស្វាយថ្លៃណាស់។

១៥. នៅផ្ទះយាយសុខមានស្វាយកែវមួយដើម។

១៦. ជម្ងឺស្វាយក្រាប់ពិបាកព្យាបាលណាស់។

១៧. ណាវីចូលចិត្តញ៉ាំស្វាយខ្ចីជាមួយកាពិ។

១៨. បូណាទិញស្វាយចន្ទីផ្ញើណាវី។

១៩. បូណាដួលឈឺរហូតស្វាយបបូរមាត់អស់។

២០. ស្វាឪមានមាឌធំណាស់។

២១. ឆ្នាំនេះបូណាស្គមស្វិតកំប្រឹង។

២២. ខ្លួនបូណាស្វិតស្បែកជាប់ឆ្អឹង

២៣. កុមារមួយចំនួនមានជម្ងឺស្វិតដៃជើង

២៤. សូមសិស្សទាំងអស់គ្នាខំស្វែងយល់ពីអ្វីជាខ្មែរ។

២៥. បូណាស្វែងរករៀនភាសាខ្មែរ។


No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...