Consonant and sub-consonant ប្ដ


Consonant and sub-consonant ប្ដ (ប ជើង ដ)

ប្ដា            ប្ដិ             ប្ដី             ប្ដឹ             ប្ដឺ

ប្ដុ             ប្ដូ             ប្ដួ             ប្ដើ           ប្ដឿ

ប្ដើ           ប្ដេ           ប្ដែ           ប្ដៃ           ប្ដោ

ប្ដៅ          ប្ដុំ             ប្ដំ             ប្ដាំ            ប្ដះ 

ប្ដុះ           ប្ដេះ          ប្ដោះ

 

Read and translate the words below.

១. ប្ដី២.                    ប្ដីក្រោយ                 ៣. ប្ដីចុង

៤. ប្ដីដើម៥.             ប្ដីសី                         ៦. ប្ដឹង

៧. ប្ដឹងតវ៉ា               ៨. ប្ដេជ្ញា                  ៩. ប្ដឹងបង្កាច់

១០. ប្ដឹងបរិហារ      ១១. ប្ដឹងផ្ដល់            ១២. ប្ដឹងឧទ្ធរណ៍

១៣. ប្ដូរ                  ១៤. ប្ដូរជីវិត            ១៥. ប្ដូរយោបល់

១៦. ប្ដឹងទៅតុលាការ

 

Read and translate the sentences below.

១. ប្ដីរបស់បុប្ផាជាមនុស្សខិតខំធ្វើការងារណាស់។

២. បុប្ផាមានប្ដីក្រោយបន្ទាប់ពីបានលែងលះ

       ជាមួយប្ដីមុន។

៣. ប្ដីចុងរបស់បុប្ផាឈ្មោះសុភា។

៤. សុភាមិនមែនជាប្ដីដើមរបស់បុប្ផាទេ។

៥. យាយសុខថាណាវីល្មមយកប្ដីសីហើយ។

៦. ប្រជាពលរដ្ឋបានប្ដឹងអាជ្ញាធរពីបញ្ហាដីធ្លី។

៧. កម្មករប្ដឹងតវ៉ាដើម្បីទាមទារសិទ្ធិការងារ។

៨. តាសៅសម្រេចចិត្តប្ដឹងទៅតុលាការដើម្បី

     រកយុត្តិធម៌អោយបូណា។

៩. មានគេប្ដឹងបង្កាច់បង្ខូចតាសៅ តែតាសៅប្ដឹងបកវិញ។

១០. បុប្ផាប្ដឹងបរិហារពីព្រោះមានអ្នកនិយាយបង្ខូច

        កេរ្តិ៍ឈ្មោះនាង។

១១. ពលរដ្ឋបាននាំគ្នាទៅប្ដឹងផ្ដល់សមត្ថកិច្ចអំពីបទល្មើស

       ដែលបានកើតឡើងកាលពីម្សិលម៉ិញ។

១២.មេធាវីបានប្ដឹងឧទ្ធរណ៍ចំពោះសាលក្រម

        ដែលចេញដោយសាលាដំបូង។

១៣. បូណាសម្រេចចិត្តប្ដូរការងារហើយ។

១៤. វីរៈកងទព័បានប្ដូរជីវិតការពារប្រទេសពីការ

       ឈ្លានពានរបស់សៀម។

១៥. ពួកយើងបានប្ដូរយោបល់គ្នារួចហើយអំពី

        គម្រោងការថ្មីនោះ។

១៦. ណាវីបានប្ដេជ្ញាថានឹងខិតខំរៀនសូត្រ

        ឲ្យបានជោគជ័យ។



No comments:

Post a Comment

Consonant and sub-consonant ប្រ

  Consonant and sub-consonant ប្រ  ( ប ជើង រ) ប្រា           ប្រិ             ប្រី             ប្រឹ             ប្រឺ ប្រុ             ប្...