Consonant and sub-consonant ផ្អ


Consonant and sub-consonant ផ្អ (ផ ជើង អ)

ផ្អា            ផ្អិ             ផ្អី             ផ្អឹ             ផ្អឺ

ផ្អុ             ផ្អូ             ផ្អួ             ផ្អើ           ផ្អឿ

ផ្អៀ          ផ្អេ           ផ្អែ           ផ្អៃ           ផ្អោ

ផ្អៅ          ផ្អុំ             ផ្អំ             ផ្អាំ            ផ្អះ

ផ្អុះ           ផ្អេះ          ផ្អោះ

 

Read and translate the words below.

១. ផ្អក                      . ផ្អាក                   . ផ្អាប់

. ផ្អាប់ទុក              . ផ្អូម                     . ផ្អួរ

. ផ្អើល                  . ផ្អើលគឹល           . ផ្អៀង

១០. ផ្អើលឆោឡោ   ១១. ផ្អៀងផ្អង          ១២. ផ្អែក

១៣. ផ្អៀងត្រចៀកស្ដាប់                        ១៤. ផ្អែកលើ

១៥. ផ្អែមមាត់         ១៦. ផ្អែមល្ហែម        ១៧. ផ្អោប

១៨. ផ្អោបនឹង

 

Read and translate the sentences below.

១. យាយសុខចូលចិត្តពិសារផ្អកចំហុយ។

២. សាលារៀនបានផ្អាក ព្រោះតែអាកាសធាតុមិនល្អ។

៣. នេះជារូបថតដែលគេចងអ្នកទោសផ្អោប

ទៅនឹងសសរ។

៤. កុំញ៉ាំរបស់ផ្អាប់ ប្រយ័ត្នឈឺពោះ។

៥. យាយសុខយកស្ពៃមកផ្អាប់ទុកពីរថ្ងៃហើយ។

៦. បាយនេះផ្អូមហើយ កុំញ៉ាំអី។

៧. ខោអាវបូណាមានក្លិនផ្អួរណាស់។

៨. បូណាច្រៀងពីរោះ នាំអោយគ្រប់គ្នាផ្អើលគឹល

មកស្ដាប់។

៩. មនុស្សម្នាផ្អើលទៅមើលប្រាសាទអង្គរវត្ត។

១០. ផ្ទះយាយសុខផ្អៀងខ្លាំងជិតរលំហើយ។

១១. មិនដឹងជាកើតអ្វីទេ បានជានាំគ្នាផ្អើលឆោឡោ

ទាំងថ្ងៃ។

១២. យាយសុខផ្អៀងផ្អងមើលចានថ្មីដែលទើបនឹងទិញ។

១៣. តាសៅផ្អែកខ្នងទៅនឹងជញ្ជាំង។

១៤. ណាវីខំផ្អៀងត្រចៀកស្ដាប់បូណានិយាយ។

១៥. បូណានិយាយផ្អែមល្ហែមណាស់។


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...