Consonant and sub-consonant ធ្ង


Consonant and sub-consonant ធ្ង (ធ ជើង ង)

ធ្ងា            ធ្ងិ             ធ្ងី             ធ្ងឹ             ធ្ងឺ

ធ្ងុ             ធ្ងូ             ធ្ងួ             ធ្ងើ           ធ្ងឿ

ធ្ងៀ          ធ្ងេ           ធ្ងែ           ធ្ងៃ           ធ្ងោ

ធ្ងៅ          ធ្ងុំ             ធ្ងំ             ធ្ងាំ            ធ្ងះ

ធ្ងុះ           ធ្ងេះ          ធ្ងោះ

 

Read and translate the words below.

១. ធ្ងន់                      ២. ធ្ងន់ក                 ៣. ធ្ងន់កណ្ដុក

៤. ធ្ងន់ក្បាល           ៥. ធ្ងន់ខ្លួន                ៦. ធ្ងន់ចិត្តកណ្ដុក

៧. ធ្ងន់ជាង              ៨. ធ្ងន់ណាស់          ៩. ធ្ងន់ត្រចៀក

១០. ធ្ងន់ទៅលើ       ១១. ធ្ងន់ធ្ងរ              ១២. ធ្ងន់មាត់

 

Read and translate the sentences below.

១. អង្ករមួយការ៉ុងនេះធ្ងន់ណាស់ ខ្ញុំលើកមិនរួចទេ។

២. បូណាពិតជាធ្ងន់កមិនខាន ព្រោះវាបើកបរខុសច្បាប់។

៣. ខ្សែរករបស់ណាវីមួយខ្សែរធ្ងន់កណ្ដុក ប្រហែល

      ជាថ្លៃណាស់ហើយ។

៤. ខ្ញុំធ្ងន់ក្បាលណាស់ ប្រហែលកើតជម្ងឺផ្ដាសាយហើយ។

៥. បានណាវីមកនៅជាមួយ យាយសុខធ្ងន់ខ្លួនជាងមុន។

៦. យាយសុខថា គាត់ធ្ងន់ចិត្តកណ្ដុកបន្ទាប់ពី

    ពិនិត្យសុខភាពរួច។

៧. ទឹកមួយយួរនេះធ្ងន់ជាងទឹកមួយធុងនោះ។

៨. ភួយនេះធ្ងន់ណាស់ ខ្ញុំមិនដណ្ដប់ទេ។

៩. តាសៅធ្ងន់ត្រចៀក គាត់ស្ដាប់មិនសូវឮទេ។

១០. តុលាការកាត់ក្ដីធ្ងន់ទៅលើខាងបូណាជាងភាគី

      ម្ខាងទៀត។

១១. សង្រ្គាមខ្មែរសៀមធ្ងន់ធ្ងរណាស់ មិនដឹងពេលណា

       ទើបចប់ទេ។

១២. ណាវីស្ដីបន្ទោសបូណារាងធ្ងន់មាត់បន្តិចហើយ។



No comments:

Post a Comment

Homework K1

  Read the words and sentences below, then translate them. a-Words ១.ក្បាល - សសៃឈាម - ពោះ -  រោមភ្នែក - សួត ២.   ថ្ពាល់ - ថ្ងាស - ច្រ...