Consonant and sub-consonant ថ្វ


រៀនអាន Pronunciation skill ថ្វ (ថ ជើង វ)

ថ្វា            ថ្វិ             ថ្វី             ថ្វឹ             ថ្វឺ

ថ្វុ             ថ្វូ             ថ្វួ             ថ្វើ           ថ្វឿ

ថ្វៀ          ថ្វេ           ថ្វែ           ថ្វៃ           ថ្វោ

ថ្វៅ          ថ្វុំ             ថ្វំ             ថ្វាំ            ថ្វះ

ថ្វុះ           ថ្វេះ          ថ្វោះ

 

Read and translate the words below.

១. ថ្វាយ                   ២. ថ្វាយគ្រូ             ៣. ថ្វាយបង្គំ

៤. ថ្វាយបង្គំព្រះ      ៥. ថ្វាយបង្គំលា       ៦. ថ្វាយព្រះ

៧. ថ្វីគំនិត               ៨.ថ្វីដៃ                     ៩. ថ្វីត្បិត

១០. ថ្វីត្បិតតែ          ១១. ថ្វីបើ                 ១២. ថ្វីមាត់

 

Read and translate the sentences below.

១. ថ្វាយ កូនៗបានថ្វាយផ្កាដល់ព្រះរួចហើយ។

២. ថ្វាយគ្រូ សិស្សគុនបានរាំថ្វាយគ្រូមុននឹង

     ប្រកួតលើសង្វៀន

៣. ថ្វាយបង្គំ ពុទ្ធបរិស័ទបានថ្វាយបង្គំព្រះសង្ឃ

       ដោយក្ដីគោរពជ្រះថ្លា។

៤. ថ្វាយបង្គំព្រះ ពុទ្ធសាសនិកបានថ្វាយបង្គំព្រះនៅ

     រៀងរាល់ថ្ងៃសីល។

៥. ថ្វាយបង្គំលា បូណាបានថ្វាយបង្គំលាយាយសុខ

     មុនចេញដំណើរទៅព្រំដែន។

៦. ថ្វាយព្រះ ប្រជាជនខ្មែរបានយកផ្កា ទៀន ធូប

     ទៅថ្វាយនៅថ្ងៃបុណ្យទាន។

៧. ថ្វីគំនិត ណាវីនៅក្មេង តែនាងមានថ្វីគំនិតគិត

     រាក់ជ្រៅបានយ៉ាងល្អ។

៨. ថ្វីដៃ បូណាមានថ្វីដៃល្អក្នុងការតែងកំណាព្យ

     និងគូររូប។

៩. ថ្វីត្បិត ថ្វីត្បិតអាកាសធាតុក្តៅ តែតាសៅនៅតែ

     ធ្វើការមិនឈប់។

១០. ថ្វីត្បិតតែ ថ្វីត្បិតតែគាត់ឈឺ ក៏តាសៅនៅតែអាច

       បើកឡានបាន។

១១. ថ្វីបើ ថ្វីបើការងារជាអ្នកបើកតាក់ស៊ីលំបាក

       តែតាសៅនៅតែអាចធ្វបាន។

១២. ថ្វីមាត់ ណាវីមានថ្វីមាត់ល្អ គេតែងតែសរសើរវា

        គ្រប់គ្នានៅពេលវាឡើងនិយាយម្ដងៗ។


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...