ថ្ងៃ ខែ Days and Months

 

Read and translate the sentences below.

១. បងស្រីខ្ញុំមានគម្រោងរៀបការនៅខែមករាឆ្នាំក្រោយ។

២. ខ្ញុំនឹងទៅវត្តនៅទីក្រុងលីននាថ្ងៃសោរ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

៣. នាថ្ងៃអាទិត្យខាងមុខនេះ ម៉ែនឹងនាំខ្ញុំទៅញ៉ាំគុយទាវនៅភោជនីយដ្ឋានកុលាបក្រហម នៅទីក្រុងឡូវែល។

៤. ប្អូនប្រុសរបស់ខ្ញុំកើតនៅខែមិនា ឆ្នាំ២០១០។

៥. បងថ្លៃរបស់ផល្លានឹងមកពីប្រទេសកម្ពុជានៅថ្ងៃស្អែក។

៦. ពូរបស់ខ្ញុំបានទៅលេងស្រុកខ្មែរកាលពីខែមេសាឆ្នាំមុន។

៧. ម៉ែទៅធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ជួនកាលម៉ែធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ក៏មាន។

៨. ពិធីចូលឆ្នាំខ្មែរ តែងតែប្រារព្វធ្វើឡើងនៅខែមេសាជារៀងរាល់ឆ្នាំ។

៩. បងស្រីខ្ញុំនឹងបញ្ចប់ការសិក្សានៅខែឧសភាឆ្នាំក្រោយ។

១០. ប្អូនប្រុសខ្ញុំកើតនៅថ្ងៃអង្គារ៍ ខែសីហាឆ្នាំមុន ម៉ែដាក់ឈ្មោះវាថា អាសីហា។

១១. មិនមានការលក់បញ្ចុះថ្លៃទេនៅចុងសប្តាហ៍នេះ។

១២. លោកគ្រូតែងតែដាក់លំហាត់អោយធ្វើនៅថ្ងៃព្រហស្បត្តិ៍។

១៣. មានការប្រជុំនៅសាលាក្រុងនៅរៀងរាល់ចុងខែ តើឯងចង់ចូលរួមទេ?

១៤. រាល់ថ្ងៃខ្ញុំក្រោកពីដំណេកនៅម៉ោង៦ព្រឹក។

១៥. កាលពីថ្ងៃសុក្រអាទិត្យមុន ខ្ញុំទៅមើលកុនជាមួយបងប្រុសខ្ញុំ។



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...