Reading skill ស្រៈ អើ ឬស្រៈអ៊ើ

 

ស្រៈ អើ ឬស្រៈអ៊ើ


កើ           ខើ            គើ            ឃើ            ងើ

ចើ            ឆើ           ជើ            ឈើ          ញើ

ដើ            ឋើ           ឌើ            ឍើ           ណើ

តើ            ថើ           ទើ            ធើ            នើ

បើ           ផើ           ពើ           ភើ            មើ

យើ           រើ             លើ          វើ              សើ

ហើ          ឡើ           អើ


Read and translate words below.

កើត         ឆើត         ជើង         ឈើ          ញើស

ដើរ          តើ            បើ           បើក         ផើង

ថើប        ពើង         មើល       យើង         រើ

រើស         លើ          លើក       លើស       សើម

ហើប       ហើរ        ហើម       ហើយ       ឡើយ

អើត       


Read the sentences below then translate.

១. បូណាកើតនៅប្រទេសកម្ពុជា។

២. បូណាចូលចិត្តសម្លៀកបំពាក់ពណ៌ឆើត

៣. តាសៅឈឺជើងហើយ គាត់ទៅណាមិនបានទេ។

៤. មានដើមឈើធំៗនៅពីក្រោយផ្ទះតាសៅ។

៥. ថ្ងៃក្ដៅខ្លាំង តាសៅបែកញើសជោកខ្លួន។

៦. បូណាដើរទៅសាលារៀនរៀងរាល់ថ្ងៃ។

៧. តើនរណាជាបងស្រីរបស់បូណា?

៨. បើអោយបូណាដាំបាយ បាយប្រាកដជាខ្លោចមិនខាន។

៩. បូណាមិនបានបើកឡានទេកាលពីម្សិលម៉ិញ។

១០. នៅមុខផ្ទះណាវីមានផើងផ្កាធំៗពីរ។

១១. ណាវីថើបក្មួយរបស់វា។

១២. ណាវីទៅមើលកុនជាមួយក្មួយស្រីរបស់វា។

១៣. យើងជាខ្មែរ ត្រូវចេះស្រឡាញ់ប្រទេសជាតិរបស់យើង។

១៤. យាយសុខរើផ្ទះទៅនៅកន្លែងផ្សេង។

១៥. ណាវីរើសបានទូរស័ព្ទមួយគ្រឿង។

១៦. សត្វលលកទំលើមែកឈើ។

១៧. បូណាលើកតាសៅដាក់ឡានយកទៅពេទ្យ។

១៨. ពេទ្យថា តាសៅលើសជាតិស្ករហើយ។

១៩. ខ្លួនបូណាសើមជោកដោយសារទទឹកភ្លៀង។

២០. មានសត្វច្រើនណាស់ហើរលើមេឃ។

២១. តាសៅហើមជើងហើយ គាត់ទៅណាមិនបានទេ។

២២. ខ្ញុំញ៉ាំបាយហើយ ចុះឯងវិញ ញ៉ាំអីហើយឬនៅ?

២៣. ថ្ងៃនេះខ្ញុំរវល់ មិនអាចទៅណាបានឡើយ

២៤. ណាវីអើតមើលបូណាតាមបង្អួច។



No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...