វេយ្យាករណ៍ grammar

 

យល់ដឹងអំពីការប្រើប្រាស់កាលក្នុងភាសាខ្មែរ។

អានឃ្លាខាងក្រោម ហើយកំណត់ថា តើឃ្លាណាមួយជាឃ្លាបច្ចុប្បន្នកាល ជាអតីតកាល និងជាឃ្លាបង្ហាញពីអនាគតកាល


១. ថ្ងៃនេះខ្ញុំទៅសាលារៀន។

២. ព្រឹកនេះខ្ញុំទៅបណ្ណាល័យ។

៣. ល្ងាចនេះខ្ញុំទៅផ្សារ។

៤. តើយប់នេះខ្ញុំអាចរាំជាមួយផល្លាបានទេ?

៥. តើបងកំពុងធ្វើអ្វី?

៦. ពេលនេះខ្ញុំកំពុងញ៉ាំបាយ។

៧. អាទិត្យនេះខ្ញុំទៅលេងអង្គរវត្ត។

៨. ខែនេះខ្ញុំទៅលេងស្រុកខ្មែរ។

៩. ឆ្នាំនេះខ្ញុំមានអាយុ២០ឆ្នាំហើយ។

១០. ខ្ញុំបានជួបតារានៅទីនេះកាលពីឆ្នាំមុន។

 

១១. ខ្ញុំនឹងទៅលេងសមុទ្រនៅថ្ងៃស្អែក

១២. ថ្ងៃស្អែកខ្ញុំនឹងចូលរួមពិធីខួបកំណើតមិត្តរបស់ខ្ញុំ។

១៣. ខ្ញុំនឹងទៅទិញទូរស័ព្ទថ្មីមួយនៅថ្ងៃអាទិត្យស្អែក

១៤. ម្សិលមិញខ្ញុំបានទៅញ៉ាំគុយទាវជាមួយឪពុករបស់ខ្ញុំ។

១៥. កាលពីពីរថ្ងៃមុន ខ្ញុំបានទៅទទួលបងស្រីខ្ញុំពីព្រលានយន្តហោះ។

១៦. ស្ដាយណាស់ កាលពីអាទិត្យមុនម៉ែមិនបាននាំខ្ញុំទៅមើលកុន។

១៧. កាលពីបីឆ្នាំមុន ខ្ញុំបានទៅលេងប្រទេសបារាំងជាលើកទី១។

១៨. ឪពុកខ្ញុំបានរៀបការជាមួយម្ដាយខ្ញុំ ចំនួន២៥ឆ្នាំមកហើយ។

១៩. កុនទីតានិកចេញតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។

២០. ពួកខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥


២១. យន្ដហោះនឹងចាកចេញពីព្រលានរយៈពេល៣០នាទីទៀត។

២២. ថ្ងៃស្អែកខ្ញុំមិនបានទៅធ្វើការទេ។

២៣. អាទិត្យក្រោយនឹងមានទឹកកកធ្លាក់ច្រើន។

២៤. ច្បាប់ស្ដីពីការងារនឹងត្រូវបានសភាអនុម័តនៅខែក្រោយ

២៥. រដ្ឋាភិបាលមានគម្រោងធ្វើផ្លូវនេះនៅឆ្នាំខាងមុខ

២៦. នៅឆ្នាំក្រោយអាចនឹងមានទទួលជនភៀសខ្លួនអ៊ុយក្រែនមករស់នៅទីក្រុងឡូវែល។

២៧. យើងនឹងមានការប្រលងនៅពីរថ្ងៃទៀត

២៨. ពិធីចូលឆ្នាំខ្មែរនឹងប្រារព្វធ្វើឡើងនៅខែមេសាខាងមុខនេះ។

២៩. នៅរដូវក្ដៅខាងមុខនេះ ខ្ញុំនឹងមិនទៅស្រុកខ្មែរទេ។

៣០. បន្ដិចទៀតយើងនឹងជួបគ្នានៅភោជនីយដ្ឋានកុលាបក្រហម។



No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...