Read the sentences below and note which ones are present, future, and past tense.
១. ថ្ងៃនេះខ្ញុំទៅសាលារៀន តែខ្ញុំនឹងទៅនៅថ្ងៃស្អែក។
២. ថ្ងៃនេះខ្ញុំទៅបណ្ណាល័យ តែថ្ងៃស្អែកខ្ញុំមិនទៅទេ។
៣. ថ្ងៃនេះខ្ញុំទៅផ្សារ តែម្សិលមិញម៉ែរបស់ខ្ញុំគាត់ទៅ។
៤.ថ្ងៃស្អែកខ្ញុំនឹងទៅលេងសមុទ្រជាមួយឪអុកខ្ញុំ។
៥.ថ្ងៃស្អែកខ្ញុំនឹងចូលរួមពិធីខួបកំណើតមិត្តរបស់ខ្ញុំ។
៦.ថ្ងៃស្អែកខ្ញុំនឹងទៅទិញទូរស័ព្ទថ្មីមួយ ហើយខានស្អែកខ្ញុំនឹងទៅផ្ទះរបស់ពូខ្ញុំ។
៧.ម្សិលមិញខ្ញុំបានទៅញ៉ាំគុយទាវជាមួយឪពុករបស់ខ្ញុំ។
៨. ម្សិលមិញគឺជាថ្ងៃអាទិត្យ ខ្ញុំបានទៅទទួលបងស្រីខ្ញុំពីព្រលានយន្តហោះ។
៩.ម្សិលមិញម៉ែមិនបាននាំខ្ញុំទៅមើលកុនទេ គាត់ថាចាំទៅនៅថ្ងៃស្អែក។
១០. អាទិត្យមុនខ្ញុំមិនបានទៅលេងអង្គរវត្តជាមួយបងខ្ញុំទេ តែយើងនឹងទៅនៅខែក្រោយ។
១២. កាលពីឆ្នាំទៅម៉ែរបស់ខ្ញុំទៅលេងទីក្រុងនីវយ៉ក តែឆ្នាំនេះគាត់មិនបានទៅទេ។
១៣.ព្រឹកមិញពូរបស់ខ្ញុំមិនបានទៅធ្វើការទេ ដោយសារគាត់ឈឺជើង តែថ្ងៃស្អែកគាត់ប្រហែលជាទៅ។
១៤. ខ្ញុំនឹងមិនទៅទីក្រុងបុស្តុនជាមួយឪពុករបស់ខ្ញុំទេនៅអាទិត្យក្រោយ តែខែក្រោយយើងនឹងទៅមិនខាន។
១៥. ថ្ងៃនេះខ្ញុំទៅវត្ត ថ្ងៃស្អែកខ្ញុំនឹងទៅទៀតមិនខាន។
No comments:
Post a Comment