ព្រហ្មវិហារធម៌បួន The Four Immeasurable


ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម + វិហារ + ធម៌។

ពាក្យថា ព្រហ្ម មានន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត។

ពាក្យថា វិហារ មានន័យថា ទីកន្លែងសម្រាប់នៅ ការនៅដោយសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។ វិហារធម៌ ប្រែថា ភាវៈឬធម៌ជាទីសម្រាកនៃចិត្ត។

ពាក្យថា ធម៌ មានន័យថា សភាវៈដែលទ្រទ្រង់សត្វលោក ដែលមានបុណ្យ បាប សុចរិត ទុច្ចរិត ជាដើម។

ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា

១. មេត្តា Compassion គឺជាសេចក្តីស្រឡាញ់ រាប់រក រាប់អានគ្នា ប្រណី ចង់អោយគេបានសុខ បានចម្រើន។

២. ករុណា Kindness គឺសេចក្តីអាណិត អាសូរចំពោះមនុស្សសត្វគ្រប់រូប ដោយប្រាថ្នាចង់ឱ្យពួកគេឆាប់រួចចាកសេចក្តីទុក្ខ។

៣. មុទិតា Sympathetic គឺសេចក្តីរីករាយត្រេកអរ ចំពោះសេចក្ដីសុខ​ចម្រើនរបស់អ្នកដទៃ។

៤. ឧបេក្ខា Equanimity ការតាំងចិត្តជាកណ្តាល ឬភាពមិនលំអៀង។

សរុបសេចក្តីមក ព្រហ្មវិហារធម៌  មានន័យថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។ ឪពុកម្តាយតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះ ដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្តល់ជម្រកឱ្យ។ រីឯកូននេះ មិនដើរតាមគន្លងធម៌ ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកតទៅទៀតឡើយ។ ការគិតដូច្នេះសូម្បីតែមួយវិនាទី ក៏មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ។

ពេលកូនមកនៅជ្រកកោនហើយ ឪពុកម្តាយមិនដែលប្រកែកប្រណាំង ហាមឃាត់ មិនឱ្យកូនចូលជ្រកទេ មិនតែប៉ុណ្ណោះពួកគាត់បានផ្តល់ជម្រកដល់កូន ដោយក្តីសោមនស្សរីករាយជាទីបំផុត។ សូមកូនទាំងឡាយត្រួតពិនិត្យមើលនូវជម្រកដ៏ឧត្តមនេះម្តងៗមួយ! ត្រួតពិនិត្យហើយ សូមផ្ទៀងផ្ទាត់ថាតើព្រះព្រហ្មនៅឯផ្ទះរបស់យើងមានទឹកចិត្តពិត ដូច្នេះមែនឬទេ? ចំណែកឯយើងជាកូនទទួលអំពើល្អវិញត្រូវត្រៀមកាយ ត្រៀមចិត្តយ៉ាងដូចម្តេចខ្លះ ដើម្បីតបឱ្យសមទៅនឹងទឹកចិត្តរបស់លោកទាំងពីរនោះ។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...