សីលប្រាំ

 

សីល៥គឺជាអ្វី?
សីល៥គឺជាធម៌របស់មនុស្ស សម្រាប់អប់រំមនុស្សអោយប្រព្រឹត្តល្អក្នុងជីវិត។

ការ​រស់​នៅ​របស់​មនុស្ស តែង​មាន​សេចក្ដី​សុខ​ច្រើន​ជាង​សត្វ​តិរច្ឆាន ឬ​សត្វ​ក្នុង​អបាយភូមិ ព្រោះកំណើត​មនុស្ស​ជាផល​របស់​បុណ្យ ម្យ៉ាង​ទៀត មនុស្ស​មាន​បញ្ញា អាច​ដឹង​ខុសត្រូវដើម្បី​កសាង​គុណធម៌​ឲ្យ​ខ្លួន​ឯង​បាន ដូច​ជា​ចេះ​គោរព​ស្រឡាញ់​មាតាបិតា ញាតិបងប្អូន និង​មាន​ចិត្ត​ស្លូតបូត មាន​មេត្តា ករុណា អនុគ្រោះ​ប្រោស​ប្រណី ចំពោះ​មនុស្ស​សត្វ​ផង​គ្នា ដែល​រស់​នៅ​ជាមួយ គឺ​ដោយ​ច្រើន ខុស​អំពី​ការ​រស់​នៅ​របស់​សត្វ ដែល​មាន​និស្ស័យ​កាច​សាហាវ​ខឹង​ក្រោធ​ងាយ មិន​ចេះ​យោគយល់​ដល់​គ្នា​និង​គ្នា ឧទាហរណ៍ងាយៗ ដូច​រស់​នៅ​របស់​សត្វ​សុនខ ឬសត្វ​មាន់ កាល​វា​ជួប​គ្នា​គ្រា​ដំបូង វា​តែង​វាយ​ប្រហារ​បៀតបៀន​គ្នា​វា​មិន​ចេះ​គោរព ឬ​អនុគ្រោះ​ដល់​គ្នា​និង​គ្នា​ឡើយ។

តែ​នៅ​ពេល​ខ្លះ មនុស្ស​ត្រូវ​កិលេស​គ្រប​សង្កត់​ខ្លាំង វង្វេង​គិត​មិន​ទាន់ ក៏​អាច​ប្រព្រឹត្ត​ធ្វើ​ដូច​សត្វ ព្រោះហេតុ​នោះ ពួកសប្បុរស​ទាំង​ឡាយ បាន​ពិចារណា​ឃើញ​ថា មិន​សម​គួរ ទើប​បញ្ញត្តហាម​មិន​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ទុច្ចរិត ដូច​សត្វ គឺណែនាំ​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ ដល់​គ្នា​ យ៉ាង​តិច​បំផុត គង់​វៀរចាក​អំពើ​ទុច្ចរិតឲ្យ​បាន៥ប្រការ​គឺ៖

. វៀរចាក​ការ​សម្លាប់​ជីវិត​សត្វ​ដទៃ

.វៀរ​ចាក​ការ​ប្រកាន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ។

៣. វៀរចាក​ការ​រួម​ប្រវេណី គឺ​ប្រព្រឹត្ត​ផ្លូវ​ភេទ ជាមួយ​ប្រពន្ធ​កូន​របស់​ជន​ដទៃ។
៤. វៀរចាក​ការ​និយាយ​ពាក្យ​មិន​ពិត។

៥. វៀរ​ចាក​ការ​ផឹក​ទឹក​ស្រវឹង ដែល​ជាហេតុ​ឲ្យ​កើត​សេចក្ដី​ប្រមាទផ្សេងៗ។


ប្រមាទ: ការភ្លេចស្មារតី។

ប្រមាថ: ការបៀតបៀន ធ្វើទុក្ខបុកម្នេញអោយគេលំបាក។


No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...