Consonant and sub-consonant ខ្ទ

 

រៀនប្រកប  ខ្ទ

ខ្ទា         ខ្ទិ        ខ្ទី          ខ្ទឹ          ខ្ទឺ

ខ្ទុ          ខ្ទូ        ខ្ទួ          ខ្ទើ        ខ្ទឿ

ខ្ទៀ        ខ្ទេ       ខ្ទែ         ខ្ទៃ        ខ្ទោ

ខ្ទៅ        ខ្ទុំ        ខ្ទំ          ខ្ទាំ        ខ្ទះ

ខ្ទុះ        ខ្ទេះ     ខ្ទោះ

 

រៀនពាក្យ

 

ខ្ទាំ         ខ្ទេច     ខ្ទុះ        ខ្ទួយ

ខ្ទីង        ខ្ទ័រ       ខ្ទឹម        ខ្ទង់

ខ្ទាស់     ខ្ទាត     ខ្ទប់        ខ្ទម


Read the sentences below then translate


១. ប្រទេសអ៊ុយក្រែនត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាម។

២. ដំបៅជើងតាសៅមានខ្ទុះហើយ ត្រូវឆាប់នាំគាត់ទៅពេទ្យ។

៣. បូណាត្រូវខ្ទួយទិចហើយដៃ។

៤. តើសត្វខ្ទីងមារូបរាងដូចម្ដេច?

៥. បូណាបើកធុងបាសខ្លាំងពេក ឮឡើងខ្ទ័រផ្ទះ។

៦. ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង មានរូបរាងខុសគ្នា។

៧. បូណាមានលុយខ្ទង់ពាន់ មិនមែនខ្ទង់រយទេ។

៨. របស់នេះគេហៅថាម្ជុលខ្ទាស់

៩. ខ្ញុំឃើញមនុស្សខ្ទាតចេញពីឡានក្នុងគ្រោះថ្នាក់ចរាចរម្សិលមិញ។

១០. ណាវីខ្ទប់មាត់បូណាមិនអោយនិយាយ។

១១. នៅឯចំការយាយសុខមានខ្ទមតូចមួយ។


Homework K3

 Copy, read, and translate the sentences given below.

១. ខ្ញុំឈ្មោះណាវី ខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំរស់នៅទីក្រុងឡូវែល។

២. បូណារៀនថ្នាក់ទី៩ជាមួយខ្ញុំ នៅវិទ្យាល័យក្រុងឡូវែល។

៣. ខ្ញុំដើរទៅសាលារៀនរៀងរាល់ថ្ងៃ​ ជាមួយបូណា។

៤. ម៉ែរបស់ខ្ញុំធ្វើការងារគ្មានពេលសម្រាក គាត់ធ្វើការងារ

នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

៥. ខ្ញុំឈប់លេងហ្គេមហើយ ខ្ញុំជួយធ្វើការម៉ែ ដូចជាលាងចាន

បោសផ្ទះ និងបោកខោអាវ។

៦. ខ្ញុំជាជនជាតិខ្មែរ ខ្ញុំកើតនៅប្រទេសកម្ពុជា។

៧. ម៉ែរបស់ខ្ញុំតែងតែប្រៀនប្រដៅអោយខិតខំរៀនសូត្រ។

៨. ថ្ងៃស្អែកខ្ញុំត្រូវទៅពិនិត្យសុខភាព។

៩. ខ្ញុំតែងតែទៅបណ្ណាល័យរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍

១០. ខួបកំណើតរបស់ខ្ញុំគឺនៅខែឧសភា។


១១. ខ្ញុំទិញស្បែកជើងពណ៌ក្រហម។

១២. ឡានរបស់ខ្ញុំពណ៌ស។

១៣. បូណាពាក់អាវពណ៌ខ្មៅ ស្លៀកខោពណ៌ខៀវ។

១៤. ទូរស័ព្ទរបស់ណាវីពណ៌មាស។

១៥. ម៉ែខ្ញុំចង់ទិញផ្ទះមួយថែមទៀត។

១៦. តាសៅចូលចិត្តញ៉ាំផាក់ឡូវ និងខសាច់គោណាស់។

១៧. មីងរបស់ណាវីជាគ្រូបង្រៀនភាសាខ្មែរ។

១៨. បូណាចង់ទៅទិញនំប៉័ងសាច់អោយណាវី។

១៩. យាយសុខជាជាងកាត់ដេរខោអាវ។

២០. ណាវីទើបតែមកពីស្រុកខ្មែរកាលពីម្សិលមិញ។


២១. យាយសុខចេះបើកឡានមុនតាសៅ។

២២. តាសៅចេះនិយាយភាសាអង់គ្លេស។

២៣. បូណាមានគម្រោងទៅស្ទូចត្រីនៅថ្ងៃស្អែក។

២៤. តាសៅចាប់ផ្ដើមរៀនបើកឡានបានពីរបីថ្ងៃហើយ។

២៥. បូណាចូលចិត្តអានសៀវភៅកំណាព្យ

២៦. ណាវីកំពុងតែដាំស្លរនៅឯផ្ទះបាយ។

២៧. ព្រឹកនេះតាសៅពិសារកាហ្វេច្រើនជាងម្សិលមិញ។

២៨. ថ្ងៃមុនខ្ញុំឃើញណាវីនៅផ្សារប៉ៃលិន។

២៩. បូណាចង់ទៅលេងមាត់សមុទ្រនៅថ្ងៃអាទិត្យ។

៣០. ម្សិលមិញយើងបានទៅភោជនីយដ្ឋានកុលាបក្រហម

ជាមួយលោកគ្រូ។


៣១. ផ្លូវនៅទីក្រុងឡូវែលមិនស្អាតដូចផ្លូវនៅទីក្រុងបុស្តុនទេ។

៣២. រដូវផ្ការីកមានផ្ការីកស្គុះស្គាយគ្រប់ទីកន្លែង។

៣៣. តាសៅតែងតែទៅកាត់សក់នៅហាងបាយ័ន។

៣៤. យាយសុខដាំម្រះ និងល្ពៅ នៅក្រោយផ្ទះរបស់គាត់។

៣៥. តាសៅកំពុងដាំបាយ និងចៀនពងទា។

៣៦. បូណាកំពុងមើលប្រដាល់ជាមួយតាសៅ។

៣៧. តើប្អូនបានរៀនអំពីប្រវត្តិសាស្រ្តខ្មែរដែរឬទេ?

៣៨. តើណាវីមានគម្រោងទៅលេងនៅឯណាដែរ

នាថ្ងៃអាទិត្យខាងមុខនេះ?

៣៩. ម៉ែបានទិញត្រីងៀតមួយគីឡូពីផ្សារប៉ៃលិន។

៤០. ខ្ញុំមិនចូលចិត្តក្លិនប្រហុកទេ តែខ្ញុំចូលចិត្តញ៉ាំវាណាស់។

 

Homework K3


Copy, read, and translate the sentences given below.

១. សង្គមប្រជាធិបតេយ្យ គេយកមតិភាគច្រើនជាធំ។ 

២. ម៉ែចំណាយលុយកាក់ច្រើនក្នុងការចិញ្ចឹមបីបាច់កូនចៅ។ 

៣. ឯងមានដឹងទេ តើប្រទេសណាខ្លះមានគ្រាប់បែកបរមាណូ?

៤. ប្រទេសកុំម្មុយនីស្តមិនមានបក្សជំទាស់ទេ។  

៥. បរិស្ថាននៅទីក្រុងឡូវែលមិនល្អទេ។

៦. រដ្ឋត្រូវលុបបំបាត់អោយអស់នូវអំពើពុករលួយ។

៧. អ្នកការទូតត្រូវស្គាល់នយោយបាយ និងផលប្រយោជន៍ជាតិ។

៨. បូណាមានបេសកកម្មទៅស្រុកខ្មែរចំនួនបីអាទិត្យ។

៩. ណាវីនឹងត្រូវបានតែងតាំងជានាយកសាលានៅឆ្នាំក្រោយ។  

១០. សមាគមសិល្បៈអង្គរខំប្រឹងរក្សារបាំប្រពៃណីខ្មែរ។ 


១១. បូណាទៅប្រជុំនៅអង្គការសហប្រជាជាតិ តំណាងអោយជន

ជាតិខ្មែរ។  

១២. គ្រួសាររបស់យាយសុខមានប្រាក់ចំណូលតិចជាង៥០០ដុល្លារ

ក្នុងមួយខែ។

១៣. ទឹកដីកម្ពុជាក្រោមគឺជាទឹកដីខ្មែរ។

១៤. តាសៅទទួលបានប្រាក់បំណាច់ពីការងាររបស់គាត់។

១៥. ណាវីនាំបូណាទៅទស្សនាភាពយន្ដរឿងពស់កេងកង។

១៦. ការចេះប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់។

១៧. រដ្ឋទារពន្ធមិនឈប់ឈរឡើយ។  

១៨. សព្វថ្ងៃតម្លៃប្រេងឥន្ធនៈថ្លៃណាស់។

១៩. នេះជាផលិតផលដែលនាំមកពីប្រទេសកម្ពុជា។ 

២០. នៅវិទ្យាល័យឡូវែលមានបុគ្គលិកជាង៣០០នាក់។


២១. ផ្ទៃក្នុងរបស់គណៈបក្សសាធារណៈរដ្ឋកំពុងប្រេះស្រាំ។

២២. បូណាចង់ក្លាយជាគ្រូបង្ហាត់បង្រៀនភាសាខ្មែរ។ 

២៣. ថ្ងៃនេះសាលាបានផ្អាកការរៀនសូត្រ ព្រោះអាកាសធាតុក្ដៅខ្លាំងពេក។ 

២៤. នៅប្រទេសកម្ពុជាព្រះរាជាគឺជាប្រមុខរដ្ឋ។   

២៥. បូណាកំពុងផ្ទៀងផ្ទាត់ចម្លើយមេរៀនប្រវត្តិសាស្រ្ត។

២៦. មានពលរដ្ឋខ្មែរជាច្រើនទៅធ្វើការជាកម្មករនៅប្រទេសកូរ៉េ។

២៧. កាលពីក្មេង តាសៅធ្លាប់ធ្វើជាកម្មករសំណង់។  

២៨. ពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេបាសាក់បានចប់សព្វគ្រប់ហើយ។

២៩. ក្មេងៗត្រូវចេះគោរពចាស់ទុំ។   

៣០. សេចក្ដីព្រាងច្បាប់ត្រូវបានបញ្ជូនដល់សភាហើយ។ 


៣១. វិស័យកសិកម្មនៅអាមេរិកមានការរីកចម្រើនជាងប្រទេស

ឯទៀត។  

៣២. ការបង់ពន្ធអាករនៅអាមេរិកខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។

៣៣. តើត្រូវធ្វើដូចម្ដេចទើមនាំអោយវិស័យពាណិជ្ជកម្មរីកចម្រើន?

៣៤. ធ្វើជាជាងផ្ទះត្រូវស្គាល់ខ្នាតមាត្រាវាស់វែង។

៣៥. តារាបានពិន្ទុភាសាខ្មែរច្រើនជាងគេ។  

៣៦. នេះជាសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសអាមេរិក។  

៣៧. កុំបង្ខំសេះអោយផឹកទឹកបើវាមិនស្រេក។

៣៨. វៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ១៩៧៩។ 

៣៩. បូណាបានធ្វើអ្វីៗទៅតាមការគ្រោងទុក។

៤០. ថ្ងៃនេះណាវីញញឹមស្រស់ណាស់។ 


៤១. ផ្លូវនៅទីក្រុងឡូវែលតូចចង្អៀតណាស់។

៤២. ថ្ងៃលិចនៅទិសខាងលិច 

៤៣. នៅខាងស្ដាំដៃរបស់ខ្ញុំគឺជាផ្ទះរបស់យាយសុខ។ 

៤៤. ខ្ញុំមិនដែលបានជិះដំរីម្ដងណាឡើយ ខ្ញុំចង់ជិះណាស់។ 

៤៥. គ្រាប់ស្វាយនេះដាំមិនដុះទេ។ 

៤៦. បូណាចេះសំពះចាស់ទុំ វាជាក្មេងល្អ។ 

៤៧. កើតជាមនុស្សត្រូវមានសីលធម៌ក្នុងការរស់នៅ។

៤៨. តាសៅប្រមូលសម្រាមដាក់ក្នុងធុង។

៤៩. ប្រាសាទអង្គរវត្តជារបស់ខ្មែរ។

៥០. មានរូបអប្សរារាប់រយនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។




ការសន្ទនារវាងណាវី និងបូណា

  ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត ណាវី : សួស្ដីឆ្នាំថ្មី បូណា។ បូណា : សួស្ដីឆ្នាំថ្មី ណាវី។ ណាវី : បូណា! តើឯ...