Homework K3

 Copy, read, and translate the sentences given below.

១. ខ្ញុំឈ្មោះណាវី ខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំរស់នៅទីក្រុងឡូវែល។

២. បូណារៀនថ្នាក់ទី៩ជាមួយខ្ញុំ នៅវិទ្យាល័យក្រុងឡូវែល។

៣. ខ្ញុំដើរទៅសាលារៀនរៀងរាល់ថ្ងៃ​ ជាមួយបូណា។

៤. ម៉ែរបស់ខ្ញុំធ្វើការងារគ្មានពេលសម្រាក គាត់ធ្វើការងារ

នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

៥. ខ្ញុំឈប់លេងហ្គេមហើយ ខ្ញុំជួយធ្វើការម៉ែ ដូចជាលាងចាន

បោសផ្ទះ និងបោកខោអាវ។

៦. ខ្ញុំជាជនជាតិខ្មែរ ខ្ញុំកើតនៅប្រទេសកម្ពុជា។

៧. ម៉ែរបស់ខ្ញុំតែងតែប្រៀនប្រដៅអោយខិតខំរៀនសូត្រ។

៨. ថ្ងៃស្អែកខ្ញុំត្រូវទៅពិនិត្យសុខភាព។

៩. ខ្ញុំតែងតែទៅបណ្ណាល័យរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍

១០. ខួបកំណើតរបស់ខ្ញុំគឺនៅខែឧសភា។


១១. ខ្ញុំទិញស្បែកជើងពណ៌ក្រហម។

១២. ឡានរបស់ខ្ញុំពណ៌ស។

១៣. បូណាពាក់អាវពណ៌ខ្មៅ ស្លៀកខោពណ៌ខៀវ។

១៤. ទូរស័ព្ទរបស់ណាវីពណ៌មាស។

១៥. ម៉ែខ្ញុំចង់ទិញផ្ទះមួយថែមទៀត។

១៦. តាសៅចូលចិត្តញ៉ាំផាក់ឡូវ និងខសាច់គោណាស់។

១៧. មីងរបស់ណាវីជាគ្រូបង្រៀនភាសាខ្មែរ។

១៨. បូណាចង់ទៅទិញនំប៉័ងសាច់អោយណាវី។

១៩. យាយសុខជាជាងកាត់ដេរខោអាវ។

២០. ណាវីទើបតែមកពីស្រុកខ្មែរកាលពីម្សិលមិញ។


២១. យាយសុខចេះបើកឡានមុនតាសៅ។

២២. តាសៅចេះនិយាយភាសាអង់គ្លេស។

២៣. បូណាមានគម្រោងទៅស្ទូចត្រីនៅថ្ងៃស្អែក។

២៤. តាសៅចាប់ផ្ដើមរៀនបើកឡានបានពីរបីថ្ងៃហើយ។

២៥. បូណាចូលចិត្តអានសៀវភៅកំណាព្យ

២៦. ណាវីកំពុងតែដាំស្លរនៅឯផ្ទះបាយ។

២៧. ព្រឹកនេះតាសៅពិសារកាហ្វេច្រើនជាងម្សិលមិញ។

២៨. ថ្ងៃមុនខ្ញុំឃើញណាវីនៅផ្សារប៉ៃលិន។

២៩. បូណាចង់ទៅលេងមាត់សមុទ្រនៅថ្ងៃអាទិត្យ។

៣០. ម្សិលមិញយើងបានទៅភោជនីយដ្ឋានកុលាបក្រហម

ជាមួយលោកគ្រូ។


៣១. ផ្លូវនៅទីក្រុងឡូវែលមិនស្អាតដូចផ្លូវនៅទីក្រុងបុស្តុនទេ។

៣២. រដូវផ្ការីកមានផ្ការីកស្គុះស្គាយគ្រប់ទីកន្លែង។

៣៣. តាសៅតែងតែទៅកាត់សក់នៅហាងបាយ័ន។

៣៤. យាយសុខដាំម្រះ និងល្ពៅ នៅក្រោយផ្ទះរបស់គាត់។

៣៥. តាសៅកំពុងដាំបាយ និងចៀនពងទា។

៣៦. បូណាកំពុងមើលប្រដាល់ជាមួយតាសៅ។

៣៧. តើប្អូនបានរៀនអំពីប្រវត្តិសាស្រ្តខ្មែរដែរឬទេ?

៣៨. តើណាវីមានគម្រោងទៅលេងនៅឯណាដែរ

នាថ្ងៃអាទិត្យខាងមុខនេះ?

៣៩. ម៉ែបានទិញត្រីងៀតមួយគីឡូពីផ្សារប៉ៃលិន។

៤០. ខ្ញុំមិនចូលចិត្តក្លិនប្រហុកទេ តែខ្ញុំចូលចិត្តញ៉ាំវាណាស់។

 

No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...