Homework K3


Copy, read, and translate the sentences given below.

១. សង្គមប្រជាធិបតេយ្យ គេយកមតិភាគច្រើនជាធំ។ 

២. ម៉ែចំណាយលុយកាក់ច្រើនក្នុងការចិញ្ចឹមបីបាច់កូនចៅ។ 

៣. ឯងមានដឹងទេ តើប្រទេសណាខ្លះមានគ្រាប់បែកបរមាណូ?

៤. ប្រទេសកុំម្មុយនីស្តមិនមានបក្សជំទាស់ទេ។  

៥. បរិស្ថាននៅទីក្រុងឡូវែលមិនល្អទេ។

៦. រដ្ឋត្រូវលុបបំបាត់អោយអស់នូវអំពើពុករលួយ។

៧. អ្នកការទូតត្រូវស្គាល់នយោយបាយ និងផលប្រយោជន៍ជាតិ។

៨. បូណាមានបេសកកម្មទៅស្រុកខ្មែរចំនួនបីអាទិត្យ។

៩. ណាវីនឹងត្រូវបានតែងតាំងជានាយកសាលានៅឆ្នាំក្រោយ។  

១០. សមាគមសិល្បៈអង្គរខំប្រឹងរក្សារបាំប្រពៃណីខ្មែរ។ 


១១. បូណាទៅប្រជុំនៅអង្គការសហប្រជាជាតិ តំណាងអោយជន

ជាតិខ្មែរ។  

១២. គ្រួសាររបស់យាយសុខមានប្រាក់ចំណូលតិចជាង៥០០ដុល្លារ

ក្នុងមួយខែ។

១៣. ទឹកដីកម្ពុជាក្រោមគឺជាទឹកដីខ្មែរ។

១៤. តាសៅទទួលបានប្រាក់បំណាច់ពីការងាររបស់គាត់។

១៥. ណាវីនាំបូណាទៅទស្សនាភាពយន្ដរឿងពស់កេងកង។

១៦. ការចេះប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់។

១៧. រដ្ឋទារពន្ធមិនឈប់ឈរឡើយ។  

១៨. សព្វថ្ងៃតម្លៃប្រេងឥន្ធនៈថ្លៃណាស់។

១៩. នេះជាផលិតផលដែលនាំមកពីប្រទេសកម្ពុជា។ 

២០. នៅវិទ្យាល័យឡូវែលមានបុគ្គលិកជាង៣០០នាក់។


២១. ផ្ទៃក្នុងរបស់គណៈបក្សសាធារណៈរដ្ឋកំពុងប្រេះស្រាំ។

២២. បូណាចង់ក្លាយជាគ្រូបង្ហាត់បង្រៀនភាសាខ្មែរ។ 

២៣. ថ្ងៃនេះសាលាបានផ្អាកការរៀនសូត្រ ព្រោះអាកាសធាតុក្ដៅខ្លាំងពេក។ 

២៤. នៅប្រទេសកម្ពុជាព្រះរាជាគឺជាប្រមុខរដ្ឋ។   

២៥. បូណាកំពុងផ្ទៀងផ្ទាត់ចម្លើយមេរៀនប្រវត្តិសាស្រ្ត។

២៦. មានពលរដ្ឋខ្មែរជាច្រើនទៅធ្វើការជាកម្មករនៅប្រទេសកូរ៉េ។

២៧. កាលពីក្មេង តាសៅធ្លាប់ធ្វើជាកម្មករសំណង់។  

២៨. ពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេបាសាក់បានចប់សព្វគ្រប់ហើយ។

២៩. ក្មេងៗត្រូវចេះគោរពចាស់ទុំ។   

៣០. សេចក្ដីព្រាងច្បាប់ត្រូវបានបញ្ជូនដល់សភាហើយ។ 


៣១. វិស័យកសិកម្មនៅអាមេរិកមានការរីកចម្រើនជាងប្រទេស

ឯទៀត។  

៣២. ការបង់ពន្ធអាករនៅអាមេរិកខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។

៣៣. តើត្រូវធ្វើដូចម្ដេចទើមនាំអោយវិស័យពាណិជ្ជកម្មរីកចម្រើន?

៣៤. ធ្វើជាជាងផ្ទះត្រូវស្គាល់ខ្នាតមាត្រាវាស់វែង។

៣៥. តារាបានពិន្ទុភាសាខ្មែរច្រើនជាងគេ។  

៣៦. នេះជាសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសអាមេរិក។  

៣៧. កុំបង្ខំសេះអោយផឹកទឹកបើវាមិនស្រេក។

៣៨. វៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ១៩៧៩។ 

៣៩. បូណាបានធ្វើអ្វីៗទៅតាមការគ្រោងទុក។

៤០. ថ្ងៃនេះណាវីញញឹមស្រស់ណាស់។ 


៤១. ផ្លូវនៅទីក្រុងឡូវែលតូចចង្អៀតណាស់។

៤២. ថ្ងៃលិចនៅទិសខាងលិច 

៤៣. នៅខាងស្ដាំដៃរបស់ខ្ញុំគឺជាផ្ទះរបស់យាយសុខ។ 

៤៤. ខ្ញុំមិនដែលបានជិះដំរីម្ដងណាឡើយ ខ្ញុំចង់ជិះណាស់។ 

៤៥. គ្រាប់ស្វាយនេះដាំមិនដុះទេ។ 

៤៦. បូណាចេះសំពះចាស់ទុំ វាជាក្មេងល្អ។ 

៤៧. កើតជាមនុស្សត្រូវមានសីលធម៌ក្នុងការរស់នៅ។

៤៨. តាសៅប្រមូលសម្រាមដាក់ក្នុងធុង។

៤៩. ប្រាសាទអង្គរវត្តជារបស់ខ្មែរ។

៥០. មានរូបអប្សរារាប់រយនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។




No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...