ខ្ញុំ និងតារា


 Read and translate the following sentences then translate.

១. ខ្ញុំឈ្មោះណាវី ឯនេះគឺតារា។

២. ឆ្នាំនេះ ខ្ញុំ និងតារាអាយុ១៦ឆ្នាំដូចគ្នា។

៣. សព្វថ្ងៃខ្ញុំរៀនថ្នាក់ទី១១ជាមួយតារាដែរ។

៤. ខ្ញុំរៀននៅវិទ្យាល័យទីក្រុងឡូវែល។

៥. ខ្ញុំរៀនភាសាខ្មែរជារៀងរាល់ថ្ងៃ។

៦. តារាជាមិត្តរបស់ខ្ញុំ។

៧. ថ្ងៃនេះខ្ញុំញ៉ាំបាយនៅសាលារៀន។

៨. ខ្ញុំចូលចិត្តលេងកីឡា តែមិនចូលចិត្តរត់ទេ។

៩. ខ្ញុំនឹងទៅរៀនហែលទឹកនៅល្ងាចនេះ។

១០. ខ្ញុំដើរទៅសាលារៀនជារៀងរាល់ថ្ងៃ។

១១. ខ្ញុំទៅលេងបាល់ទះនៅថ្ងៃសៅរ៍។

១២. ខ្ញុំលេងបាល់ទះជាមួយតារា។

១៣. តារាចូលចិត្តលេងបាល់ទះជាងហែលទឹក។

១៤. ខ្ញុំ និងតារាធ្វើការស្ម័គ្រចិត្តនៅសមាគមខ្មែរ។

១៥. ខ្ញុំ និងតារានឹងទៅញ៉ាំគុយទាវជាមួយគ្នានៅថ្ងៃស្អែក។

១៦. តារា និងខ្ញុំមិនដែលទៅសាលារៀនយឺតម្ដងណាទេ។

១៧. ខ្ញុំធ្វើកិច្ចការដែលគ្រូដាក់អោយជាមួយតារា។

១៨. ខ្ញុំស្គាល់លេខទូរស័ព្ទរបស់តារា។

១៩. តារាស្គាល់ផ្ទះរបស់ខ្ញុំ ហើយស្គាល់ឪពុកម្ដាយរបស់ខ្ញុំដែរ។

២០. ខ្ញុំជាមិត្តរបស់តារា តើប្អូនស្គាល់ខ្ញុំទេ? តើខ្ញុំឈ្មោះអ្វី?



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...