១. នាងគឺនាងត្រល់មាស ប៉ុន្តែភាគច្រើន ឮតែគេហៅរូបចម្លាក់
ស្រីស នៅខេត្តកែប ថានាងសិលាចាំប្ដី តែរូបនោះមិនមែនជានាង
សិលាចាំប្ដីឡើយ នោះគឺជារូបសំណាកនាងត្រល់មាស ដែលស្មោះ
ត្រង់ចំពោះស្វាមី និងមាតុប្រទេសរបស់ខ្លួនទេតើ។
២. នាសម័យបុរាណ នគរខ្មែរ និងនគរចិនមានព្រំដែនជាប់គ្នា។
ចិនពូកែណាស់ខាងតម្បាញសូត្រ។ ព្រះរាជាខ្មែរ និងពួកនាម៉ឺនតែងតែ
ទិញក្រណាត់សូត្រទាំងនោះរាល់
មាននាងកែវស ដែលជានារីម្នាក់ មានសម្រស់ស្អាតអស់លើស្រី
ទាំងពួងក្នុងភូមិ ហើយនាងពូកែខាងដេរប៉ាក់ និងតម្បាញ ឯក្រណាត់
សូត្ររបស់នាងរលោង និងមានក្រឡាល្អស្អាតហួសថ្លែង។
៣. គ្រាមួយនាងបានចូលទៅក្នុង
រុក្ខជាតិ មកធ្វើជាល័ក្តពណ៌ដើម្បីអោយពណ៌សូត្រ។ ពេលនោះនាង
បានរើសបានដុំថ្មមួយដុំមានពណ៌មាសក្រហមឆ្អិនឆ្អៅ។ នាងបាន
យកមកសួរម្ដាយ ពេលនោះ ម្ដាយនាងប្រាប់ថា “វាគឺជាដុំមាស"។
នាងអរណាស់ មិនយកមាសនោះទៅលក់ទេ នាងបានយកវាមក
ធ្វើជាត្រល់សម្រាប់ត្បាញ។ មុនពេលដែលនាងត្បាញ នាងស
តែងតែសែន និងបែរបន់សូមកុំឲ្យសូត្រដាច់ និងជាប់បានល្អ ព្រម
ទាំងរលោងផងដែរ។ កំលាំងនៃការបួងសួង បានឮដល់ព្រះ
ពិស្ណុការដែលជាអាទិទេពនៃសិល្បៈ ទ្រង់ក៏ប្រទាន និងឲ្យពរដល់
នាងតាមសេចក្ដីប្រាថ្នា។
៤. ហេតុការណ៍ដ៏អស្ចារ្យ គឺនាងបោះត្រល់មាសម្ដង ត្បាញបាន
កន្លះកីនាងអរផងភ័យផង។ នាងបោះត្រល់ពីរដង ក៏ចេញហួលផាមួង
មួយកី ហើយក្រណាត់របស់នាងមានពណ៌ល្អ ភ្លឺរលើបរលោងណាស់។
នាងបានយកទៅជូនម្ដាយ ម្ដាយនាងអរយ៉ាងខ្លាំង និងបានយកទៅ
លក់បានតម្លៃយ៉ាងថ្លៃ រហូតបានក្លាយជាសេដ្ឋីសូត្រក្នុងខេត្តកំពត។
ព្រះរាជាក៏ប្រទានងារនាងជានាងត្រល់មាស។ ដំណឹងបានលេចឮ
ដល់ក្រុងចិន ស្ដេចចិនបានបញ្ជាឲ្យបុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវ
ស ដើម្បីយកនាងទៅនៅស្រុកចិនរស់នៅតាមប្ដី។ ខាងចិនគិតថា បើ
ធ្វើដូចនេះបាន ខ្មែរនឹងនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដដែល។
៥. ម្ដាយរបស់នាងបានសួរចិត្តកូ
មានចិត្តលើកំលោះ មាណព
ដែលជាអ្នកជ្រលក់ក្រណាត់ និង
នៅជាមួយនាងតាំងពីនៅក្រីក្រ។ នាងគិតថា ចិនមានសិទ្ធយកប្រពន្ធ
បួនដប់បាន
ហើយគិតថាគ្មានវាសនាល្អទេ
៦. ពាក្យបដិសេធន៍នេះបានធ្វើឲ្យចិនមិ
ប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបន្ទូលថា៖ រឿងអនាគតរបស់នរណា អ្នកនោះ
ជាអ្នកសម្រេចទ្រង់ជាស្ដេ
រស់នៅស្
រៀងរហូត។
៧. រាជបុត្រចិនអង្គនោះក៏បានចុះមករក
ទ្រង់ឃើញនាងមានសម្បុ
តែមានចិត្តស្រឡាញ់ទ្វេរដង។ ហើយទ្រង់ក៏មានបញ្ជា អោយយកទាំង
មនុស្សយកទាំងត្រល់អោយបានដាច់ខាត។ ដោយដឹងពីល្បិចចិន
នា
រាជាខ្មែរ។ ការណ៍នេះកា
បានប្រើចោរសមុទ្រមកលួចត្រល់មា
ទៀតផង។
៨. ភាពអសន្តិសុខ
នៅក្នុងគ្រួសាររបស់នាងក៏កើតមានជា
នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពីគេឯង ដើម្បីគេចចេញពីចោរទាំង
នោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ។ ពេលនាងត្បាញបាននាង
ឲ្យអ្នកបំរើយក
ចិនទាំងនោះ តាមរកគ្រប់កន្លែងតែរកមិន
នោះ មានល្ខោនចិនមកសម្លែង អ្នកបំរើក៏បានឈប់មើលការ
សំដែង ដោយដៃមានបង្វិច ពណ៌មាសផ្លេកៗ។ រំពេចនោះ ចិន
ដែលនិយាយខ្មែរមិនសូវច្បាស់សួរថា៖ ឯងទិញសំពត់ពីណាល្អ
យ៉ាងនេះ?
៩. អ្នកបម្រើភ្លេចខ្លួនក៏ឆ្លើយថា៖ ជារបស់អ្នកនាង កែវសទេ។ ចិន
នោះក៏បានសួរដេញដោល ដើម្បីរកកន្លែងនាងកែវសរស់នៅ ជាមួយ
នឹងការលួងលោមឲ្យមាស១០០តម្លឹង។ អ្នកបម្រើក៏ប្រាប់ពីទីតាំង
ដែល
១០. រាត្រីដ៏រន្ធត់បានមកដល់ ចោរបានចូ
ជុំជិតដោយគប់ភ្លើងឆេះអស់រោងសត្វចិញ្ចឹមនាង និងរោងតម្បាញ
ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃ និងខ្លួនរបស់នាងយ៉ាង
ដំណំ។ នាងបានស្រែកហៅប្ដីឲ្យជួយ។
ខាងនោះផងរត់យកប្រពន្ធពីក្នុងរោង និងរត់ទៅដោះលែងសត្វ
ចិញ្ចឹមពីក្រោលទាំងអស់ ឲ្យរត់
និងសំឡេងទួញសោកពេញព្រៃ។ រំពេចនោះ កូនសេះសរបស់នាង
ក៏រត់ចេញមកឈរសម្រក់ទឹកភ្នែកក្បែរនាង ដោយឃើញមេរបស់វា
ដេកស្លាប់ក្នុងភ្លើង។
១១. ពួកចោរស្រែកប្រកូកឲ្យចាប់នាងកែវស និងយកត្រល់ឲ្យបាន!
ចៅមាណពក៏បានលើកនាងកែវសដាក់លើខ្នងសេះ រួចអោយសេះរត់
ទៅ។ ឯចៅមាណពខ្លួនឯង បានចុះទូកបង្វែងដានពួកចោរ។ ចោរទាំង
នោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវសទៅជាមួយ។
ការប្រយុទ្ធក៏ចាប់មានឡើងនៅកណ្ដាលសមុទ្រ។ ក្រោយមក ចោរ
ទាំងនោះដោយដឹងថា ចាញ់បោកការបញ្ឆោតរបស់នាយយើង ក៏
បានបាញ់ព្រួញសម្លាប់ចៅមាណពនោះទៅ។
១២. លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវសបានរត់
ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើលចៅមាណព តែរកមិន
ឃើញសោះ សល់តែបំណែកទូក និងប្រអប់ឈើមួយ ដែលអណ្ដែត
ជាប់មាត់ឆ្នេរ។ នាងបានបើក ប្រអប់នោះឡើង ក៏ឃើញត្រល់
តម្បាញរបស់នាង។ នាងស្រែកយំយ៉ាងខ្លាំង។ នាងក៏បួងសួងថា៖
បើមានជាតិមុខមែន នាងសូមជួបចៅមាណពជាប្ដី និងជាអ្នក
តម្បាញ ដោយមានត្រល់មាសនេះនៅជាមួយនាងរហូត និងនៅជា
របស់ខ្មែររហូតកុំឲ្យបាត់ទៅណា។
១៣. បួងសួងរួចហើយនាងក៏គប់ត្រល់មាសនោះ ចូលទៅក្នុង
សមុទ្រ ហើយជីវិតនាងក៏ផុតរលត់នាគ្រានោះដែរ។ ដោយកម្លាំង
បួងសួងរបស់នាងស ត្រល់មាសនោះ ក៏បានក្លាយជាកោះធំមួយ
រាងដូចត្រល់ គឺកោះត្រល់ មកដល់បច្ចុប្បន្ននេះ។
១៤. ដោយក្ដីគោរពដល់នាង ព្រះរាជាក្រោយៗ ទ្រង់ក៏បានសាងរូប
នាងឡើង និងកូនសេះស សំរាប់រំឮក នូវសេចក្ដីស្មោះរបស់នាងចំពោះ
ស្វាមីនិងមាតុភូមិខ្មែរ៕
No comments:
Post a Comment