២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។
៣. បឹងនេះមានទឹកថ្លាឆ្វង់។
៤. ថ្ងៃនេះសមុទ្រមានរលកធំៗបោកបក់។
៥. ម្ហូបនេះដាក់អំបិលច្រើនពេក។
៦. ក្មេងៗលេងគូររូបលើដីខ្សាច់។
៧. មានធូលីហុយចូលភ្នែកខ្ញុំហើយ។
៨. ថ្ងៃនេះមានពពកខ្មៅច្រើន ប្រហែលជិតភ្លៀងហើយ។
៩. មានអ័ព្ទក្រាស់នៅពេលព្រលឹម។
១០. ថ្ងៃនេះមេឃស្រឡះល្អជាងកាលពីម្សិលម៉ិញ។
១១.
ខ្យល់បក់មកត្រជាក់ខ្លាំងណាស់។
១២. ព្រិលនឹងធ្លាក់ច្រើននៅខែកុម្ភៈ។
១៣. នៅមានទឹកកកនៅតាមផ្លូវច្រើន។
១៤. ផ្សែងខ្មៅមើលផ្លូវមិនឃើញទេ។
១៥. ភ្លើងឆេះព្រៃ កំពុងឆេះខ្លាំងណាស់។
១៦. ផេះហ៊ុយទ្រលោម បន្ទាប់ពីភ្លើងរលត់។
១៧. ម្សិលម៉ិញមានភ្លើងឆេះព្រៃ។
១៨. ផ្លូវនេះមានឈ្មោះអ្វី?
១៩. ភ្នំនោះខ្ពស់ជាងគេ។
២០. ផ្កាពណ៌ក្រហមស្អាតជាងគេ។
២១.
ស្លឹកឈើមានពណ៌បៃតង។
២២. ចេកទុំមានពណ៌លឿង។
២៣. ឆ្មាខ្មៅកំពុងដេក។
២៤. យប់នេះត្រជាក់ណាស់។
២៥. ថ្ងៃនេះខ្ញុំទៅសាលាជាមួយបូណា។
២៦. ឆ្នាំនេះខ្ញុំដូរទៅរៀននៅបន្ទប់ថ្មី។
២៧. កាហ្វេនេះក្ដៅណាស់។
២៨. ទឹកនេះត្រជាក់ល្អ។
២៩. ទឹកពេញដបហើយ។
៣០. ខ្ញុំទិញសៀវភៅថ្មី។
៣១.
ផ្ទះនេះចាស់ណាស់។
៣២. តាសៅជាមនុស្សល្អ។
៣៣. បូណាមិនចិត្តអាក្រក់ទេ។
៣៤. បន្ទាត់នេះត្រង់ល្អ។
៣៥. សាច់នេះរលួយហើយ។
៣៦. កាំបិតនេះមុតណាស់។
៣៧. តុនេះរលោងស្អាត។
៣៨. សាលារៀននៅជិតផ្ទះខ្ញុំ។
៣៩. អាវខ្ញុំទទឹកដោយសារទឹកភ្លៀង។
៤០. សាច់អាំងនេះក្រៀមពេក ញ៉ាំមិនឆ្ងាញ់ទេ។
៤១. បុស្ដុននៅមិនឆ្ងាយពីទីក្រុងឡូវែលទេ។
៤២. នៅខាងស្ដាំដៃជាវិទ្យាល័យឡូវែល។
៤៣. សាលាបឋមសិក្សានៅខាងឆ្វេង។
៤៤. សៀវភៅនៅក្នុងកាបូបស្ពាយរបស់ខ្ញុំ។
៤៥. ត្រីនៅក្នុងទឹកស្ទឹងឡូវែលមានជាតិពុល។
៤៦. ខ្ញុំទៅមើលកុនជាមួយមិត្តភក្តិរបស់ខ្ញុំ។
៤៧. ខ្ញុំនឹងទៅផ្សារជាមួយម៉ែនៅថ្ងៃស្អែក។
៤៨. បើភ្លៀងធ្លាក់ ខ្ញុំនឹងមិនទៅផ្សារទេ។
៤៩. ខ្ញុំសប្បាយចិត្ត ព្រោះបានទៅលេងស្រុកខ្មែរ។
៥០. ខ្ញុំឈ្មោះសុភា អាយុ១៤ឆ្នាំ។
៥១. ជំរាបសួរ! លោកគ្រូសុខសប្បាយទេ?
៥២. សូមអរគុណសម្រាប់ជំនួយរបស់អ្នក។
៥៣. កុមារសប្បាយពេលបានលេងនៅលើសួនថ្មី។
៥៤. សូមទោស ដែលខ្ញុំមកយឺតជាងការណាត់។
៥៥. ខ្ញុំយល់ព្រមនឹងគំនិតទាំងនេះ។
៥៦. ខ្ញុំសុំលាហើយ ជួបគ្នានៅថ្ងៃស្អែកទៀត។
៥៧. ភោជនីយដ្ឋាននេះមានមនុស្សចូលច្រើន។
៥៨. អាហារមួយពេលនេះឆ្ងាញ់ណាស់។
៥៩. ខ្ញុំឃ្លានខ្លាំងណាស់ សុំអីញ៉ាំបន្តិចបានទេ?
៦០. សូមឈប់នៅទីនេះបន្ដិចសិនបានទេ។
៦១.
ខ្ញុំគ្មានលុយច្រើនទេខែនេះ។
៦២. ផ្លែឈើនេះមួយគីឡូថ្លៃប៉ុន្មាន?
៦៣. ទូរស័ព្ទនេះថ្លៃណាស់។
៦៤. គ្រួសារខ្ញុំរស់នៅទីក្រុងភ្នំពេញ។
៦៥. ខ្ញុំមានបងប្អូនបីនាក់។
៦៦. លោកតាស្រលាញ់ចៅៗរបស់គាត់ណាស់។
៦៧. មីងខ្ញុំធ្វើការនៅសាលាក្រុងឡូវែល។
៦៨. ខ្ញុំនឹងទៅលេងផ្ទះបងប្អូនជីដូនមួយនៅខែក្រោយ។
៦៩. គាត់ជិះម៉ូតូទៅធ្វើការជារៀងរាល់ថ្ងៃ។
៧០. តើរថយន្ដមួយគ្រឿងនេះម៉ាកអ្វីដែរ?
៧១.
ខ្ញុំជិះកង់ទៅសាលារៀនរាល់ថ្ងៃ។
៧២. ភេសជ្ជៈមួយកែវនេះត្រជាក់ល្អ។
៧៣. ខ្ញុំផឹកទឹកត្នោតផ្អែមរាល់ថ្ងៃ។
៧៤. ឪពុកខ្ញុំចូលចិត្តផឹកទឹកតែរាល់ព្រឹក។
៧៥. ខ្ញុំមិនផឹកកាហ្វេទេ។
៧៦. ម្តាយខ្ញុំទៅទិញបន្លែនៅផ្សារប៉ៃលិន។
៧៧. តាសៅកើតជំងឺផ្ដាសាយធំ។
៧៨. បង្គន់ផ្ទះបូណាស្ទះពីរថ្ងៃហើយ។
៧៩. សម្លកកូរនេះឆ្ងាញ់ណាស់។
៨០. ឆ្នាំនេះកសិករទទួលបានផលស្រូវបរិបូណ៍ណាស់។
៨១. បូណាចូលចិត្តរាប់អានមិត្តថ្មី។
៨២. យើងមិនគួរបញ្ឆោតអ្នកដទៃទេ។
៨៣. យាយសុខមានទ្រព្យសម្បត្តិច្រើន។
៨៤. ម៉ែខ្ញុំស្រលាញ់កូនៗណាស់។
៨៥. កាំបិតនេះមុតខ្លាំង។
៨៦. ខ្ញុំជួលផ្ទះមួយនៅទីក្រុងឡូវែល។
៨៧. រថយន្ដនេះដឹកទំនិញប៉ុន្មានតោន?
៨៨. បូណាកំពុងគណនាលេខដែលគ្រូដាក់អោយ។
៨៩. ក្រុមទាំងពីរកំពុងដណ្ដើមយកលេខមួយ។
៩០. ក្មេងៗសើចសប្បាយដោយគ្មានកង្វល់។
៩១. តាសៅយកភួយមកដណ្ដប់អោយបូណា។
៩២. ខ្ញុំចូលចិត្តស្តាប់ដន្រ្ដីបុរាណ។
៩៣. ខ្ញុំជាជនជាតិខ្មែរ។
៩៤. លោកគ្រូដាស់តឿនសិស្សឲ្យខំរៀន។
៩៥. តាបង្ហាញរូបថតកាលគាត់រស់នៅក្នុងជំរំ។
៩៦. បុកល្ហុងនេះហឹរណាស់។
៩៧. សកម្មភាពនេះមានប្រយោជន៍ដល់សហគមន៍។
៩៨. ភាសាអង់គ្លេសជាភាសាសាកល។
៩៩. ផ្កានេះមានគន្ធក្រអូបពិដោរជាងគេ។
១០០. នេះជាឃ្លាំងអង្ករ។
១០១.
គ្រូពេទ្យពិនិត្យពោះវៀនអ្នកជំងឺ។
១០២. ខ្នងខ្ញុំឈឺបន្តិច។
១០៣. តើនរណាមានជម្ងឺបេះដូង?
១០៤. យាយសុខឆថ្លើមជ្រូកជាមួយខ្ញី។
១០៥. ខ្ញុំផឹកទឹកដោះគោរាល់ថ្ងៃ។
១០៦. ខ្ញុំញុំាបាយជាមួយណាវី។
១០៧. ឆ្កែខាំស្បែកជើងខ្ញុំដាច់អស់។
១០៨. ឈ្លើងជាសត្វជញ្ជក់ឈាម។
១០៩. ចន្ទរះនៅពេលយប់។
១១០. បូណាក្អួតពេញមួយយប់ហើយ។ ។
១១១. ណាវីស្ទើរតែលង់ទឹកស្ទឹងឡូវែលកាលពីម្សិលម៉ិញ។
១១៣. ចង្រិតយំណាស់។
១១៤. ឆ្នាំនេះអាកាសធាតុរងាខ្លាំងជាងឆ្នាំមុន។
១១៥. ឆ្អឹងដៃរបស់បូណាបាក់ហើយ។
១១៦. លក្ខខណ្ឌនេះពិបាកទទួលយកណាស់។
១១៧. សាលាក្រុងបានរៀបចំឡាយឡុងលក់ដី។
១១៨. ខ្ញុំចូលចិត្តញុំាឪឡឹក។
១១៩. ព័ត៌មាននេះជារឿងឯកជនសុទ្ធសាធ។
១២០. ប្រជាជនត្រូវតែបង់ពន្ធ។
១២១. បូណាកាន់ចង្កូតឡានយ៉ាងប្រុងប្រយ័ត្ន។
១២២. ផ្ទះខ្ញុំនៅជិតសាលាក្រុងឡូវែល។
១២៣. ឆ្កែរត់លេងនៅមុខផ្ទះ។
១២៤. ម្តាយខ្ញុំទៅផ្សារមេឃ។
១២៥. ព្រំនេះទន់ល្អណាស់។
១២៦. ធម្មជាតិព្រៃភ្នំមានសម្រស់ស្រស់ស្អាត។
១២៧. ប្រទេសសៀមមានរដ្ឋប្រហារទៀតហើយ។
១២៨. ប្អូនបូណាកើតកញ្រ្ជឹល។
១២៩. ខ្ញុំឈឺក្រពះមួយឆ្នាំហើយ។
១៣០. ពួកគេជជែកអំពីនយោបាយប្រទេសជាតិ។
១៣១. ម៉ែប្រើជញ្ជីងថ្លឹងបន្លែ
និងសាច់។
១៣២. រដ្ឋត្រូវការអភិវឌ្ឍន៍តំបន់នេះ។
១៣៣. យុវតីជាសសរទ្រូងរបស់ប្រទេសជាតិ
១៣៤. តារាចម្រៀងនោះខ្ពស់សង្ហាជាងគេ។
១៣៥. រដូវវស្សាមានភ្លៀងច្រើន។
១៣៦. ទីទុយរកចំណីនៅពេលយប់។
១៣៧. ជីវិតធម្មតាក៏មានសុភមង្គលដែរ។
១៣៨. ភ្នំពេញជារដ្ឋធានីនៃកម្ពុជា។
១៣៩. នាងចូលចិត្តរបាំបុរាណ។
១៤០. ហនុមានជាតួអង្គស្ដេចស្វាក្នុងរឿងរាមកេរ្តិ៍។
No comments:
Post a Comment